ក្រមហ៊ុនដែកថែប អ៊ីតាលី ម៉ាកវី បានធ្វើការចាប់ឆ្នោតរង្វាន់លើកទី១០ ប្រចាំខែធ្នូ ឆ្នាំ២០១៤ នូវរង្វាន់ធំម៉ូតូហុងដា សរុបចំនួន០៨គ្រឿង ជូនដល់ម្ចាស់ដេប៉ូ ចែកចាយ និងអតិថិជន ដែលជាអ្នកប្រើប្រាស់ ផលិតផលដែកថែប អ៊ីតាលី ម៉ាកវី នាពេលកន្លងមក។
ចំពោះអ្នកដែលមានសំណាង ក្នុងការចាប់ឆ្នោតខាងលើនេះ ក្នុងនោះសំរាប់អតិថិជនអ្នកប្រើប្រាស់ រង្វាន់ម៉ូតូហុងដាឌ្រីមចំនួន៣រង្វាន់ បានទៅឈ្មោះ ម៉ា គិមឈី, ឈ្មោះ ហុង សុមេធា នៅខេត្តរតនៈគីរី នឹងឈ្មោះ យូ សុភណ្ឌ័ នៅរាជធានីភ្នំពេញ។
ដោយឡែក សំរាប់ដេប៉ូ ចែកចាយវិញ រង្វាន់ម៉ូតូហុងដាឌ្រីម ចំនួន៥គ្រឿង បានទៅដេប៉ូឈ្មោះ អ៊ឹង សុថា នៅក្រុងសួង ខេត្តត្បូងឃ្មុំ ,ដេប៉ូឈ្មោះ គឹម តឺ, ដេប៉ូឈ្មោះ ដេប៉ូឈ្មោះ ហេង គាងឡេង ដេប៉ូឈ្មោះ ហ៊ាន ឈនតាណា និងដេប៉ូឈ្មោះ ប៉ុន សាមួន ដែលដេប៉ូទាំង៤នេះ នៅរាជធានីភ្នំពេញ ។
ឈ្មោះអ្នកឈ្នះរង្វាន់ទាំងអស់ខាងលើ និងធ្វើការចុះផ្សាយ នៅក្នុងកាសែតកោះសន្តិភាព នាថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០១៤ ហើយការប្រគល់រង្វាន់ជាផ្លូវការ នឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០១៥ខាងមុខ វេលាម៉ោង០៨ព្រឹក នៅរោងចក្រ ជីប ម៉ុង ខន គ្រីត បឹងស្នោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ៕



































