​លោក​ព្រះរាជអាជ្ញា​បន្ត​ដឹកនាំ​កម្លាំង​ចុះ​ឃាត់​គ្រឿងចក្រ​ឈ្មួញ​កាយ​ដី​ចំណី​ស្ទឹងសែន​

0


​កំពង់ធំៈ លោក​ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ​ដឹកនាំ​កំលាំង​ចុះ​ឃាត់​បាន​គ្រឿងចក្រ​២​គ្រឿង​ដែល​ជីក​កកាយ​ដី​ចំណី​មាត់​ស្ទឹងសែន​និង​មនុស្ស​២​នាក់ រថយន្ត​កូរ៉េ​ដឹក​ដី​១​គ្រឿង​កាលពី​រសៀល​ថ្ងៃទី​20 ខែធ្នូ ឆ្នាំ​២០១៤​។​​ ​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ទទួល​ពត៌មាន​ថា​!​មាន​គ្រឿងចក្រ​២​គ្រឿង​កំពង់តែ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ចំណី​មាត់​ស្ទឹងសែន​ស្ថិតនៅក្នុង​ភូមិប​ល្ល័​ង្គ​ខាងកើត សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន​​នៅ​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តកំពង់ធំ​បាន​​បញ្ជា​ឲ្យ​លោក សាយ ណូ​រ៉ា ព្រះរាជ អាជ្ញារង​ដឹកនាំ​កំលាំងចំរុះ​រួមមានៈ អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​​សែន ការិយាល័យ​ភូមិបាល​ក្រុង លោក​ចៅសង្កាត់​ដំរី​ជាន់ខ្លា និង​មន្ត្រី​នៃ​មន្ទីរ​ឧ​ស្សហកម្ម​រ៉ែ និង​ថា​ម ពល​ខេត្ត​ចុះ​ធ្វើការ​ឃាត់​បាន​គ្រឿងចក្រ​អ៊ិ​ច​ស្កា​ចំនួន​២​គ្រឿង និង​ថយ​ន្ត​កូរ៉េ​ដឹក​ដី​១​គ្រឿង​ព្រមទាំង​ម្ចាស់​២​នាក់​ដែល​ត្រូវបាន​គេ​ស្គាល់ ទី​១.​ឈ្មោះ ម៉ុក វី ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ និង​ទី​២.​ឈ្មោះ ធន់ សា​ម៉ី​ឌី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន​។​
​ឈ្មោះ ធន់ សា​ម៉ី​ឌី បាន​សារភាពថា​កំហុស​ជាមួយនឹង លោក​សាយ ណូ​រ៉ា ព្រះ រាជអាជ្ញា​រង ខ្លួន​បាន​ប្រើប្រាស់ លិខិត​អនុញ្ញាតិ​ចាស់​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ ដែល​ចេញ​ដោយ លោក ខែ​ក ផា អភិបាលរងក្រុង​ស្ទឹងសែន ឲ្យ​ជីក​ដោយ​គ្រឿងចក្រ​នៅ​ចំនុច​ល​ង្គ័​ល្ល​ខាងលិច​នោះទេ ហើយ​ឆ្នាំ​២០១៤​នេះ​ខ្លួន​មិនបាន​ធ្វើលិខិត​ថ្មី​នោះដែរ​គឺ​ប្រើ​របស់​ចាស់​ដដែល​ដោយ​មក​ជី​កនៅ​ចំនុច​ភូមិប​ល្ល័​ង្គ​ខាងកើត ព្រមទាំង​បាន​ជីកដី​ស្ទឹង​លក់​ជា​រៀងរាល់ឆ្នាំ ។​Image21
​តាម​ប្រភព​ពត៌មាន ដោយមាន​ការបិទ​ភ្នែក បិទ​ច្រមុះ​ពី​សំណាក់​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​បាន​ឃុ​ប​គ្នា​ជាមួយ​សូ​រិ​យោ​ដី បើកភ្លើង​ខៀវ​ជីក​កាយ​ដី​ចំណី​ស្ទឹង​យកមក​លក់ ជា​រៀងរាល់ឆ្នាំ​ដោយ​ពុំ​មានការ​អើពើ ចាប់តាំងពី​ប្រើ​កំលាំង​មនុស្ស រហូត​ឈានទៅដល់​ប្រើ​គ្រឿងចក្រ​ក៏​ខ្លួន​មិនបាន​សុំច្បាប់​អនញ្ញា​ត់​ថ្មី​នោះដែរ គឺ​ប្រើតែ​លិខិត​ចាស់​ជាការ​បង្គ្រប់កិច្ច ដើម្បី​កាយ​ដី​យកទៅលក់ នៅក្នុង​ខែ​នេះ​សរុប​ជាង​៣០០​ឡាន​!​ពួកគេ​បន្ត​រថា​គេ​តែងតែ​នាំគ្នា​ជីកដី​ចំណី​ស្ទឹង​នេះ​លក់​ជា​រៀងរាល់ឆ្នាំ​ជា​យូរយា​ណាស់​មកហើយ​!​មិន​ដែលមាន​បញ្ហា​នោះទេ​។​
​ក្រោយពី​បាន​ស្តាប់​ចម្លើយសារភាព​របស់​ម្ចាស់​អាជីវកម្ម​និង​ពិនិត្យ​នូវ​លិខិតស្នាម​ដែល​ហួស​សុពលភាព​រួចមក​!​លោក​ព្រះរាជអាជ្ញា​ក៏បាន​ឲ្យ​មន្ត្រី​ខាង​មន្ទីរ​ឧ​ស្សហកម្ម​រ៉ែ​និង​ថាមពល​ខេត្ត​ជំនាញ​កសាង​សំនុំរឿង​ប្រគល់​តុលាកា​ធ្វើការ​ផាកពិន័យ​កុំ​ឲ្យ​នាំគ្នា​រំលោភ​ជីក​កកាយ​ដី​ចំណី​ស្ទឹង​ខុសច្បាប់​ទៀត​។​
​ ​ ​ ​ ​ ​ ​ ​ ​ ​ដោយ ប៊ុន រដ្ឋា