សៀមរាបៈ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ សហភាពសហព័ន្ធយុវជនកម្ពុជា និងសប្បុរសជនសាំងហ្កាពួ បានមកចែកអំណោយដល់សិស្សានុសិស្ស និងជនក្រីក្រនៅសាលាដំណាក់ចុងស្ពាន ភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ អ្នកដែលសប្បុរសជនចុះចែកអំណោយមាន សិស្សានុសិស្សសរុបចំនួន ២៥១នាក់ និងជនក្រីក្រព្រមទាំងចាស់ជរាចំនួន១០០នាក់ ក្នុងនោះដែរ សិស្សអនុវិទ្យាល័យព្រះធិធាតុ ៤០នាក់ ក្នុងម្នាក់ទទួល
បានអំណោយកង់១គ្រឿង កាបូបស្ពាយ១ និងប៊ិច១០ដើម។ ចំណែកឯសិស្សបឋមសិក្សាចំនួន
២១១នាក់ ក្នុងម្នាក់ទទួលបានកាបូបស្ពាយ១ សៀវភៅ៧ក្បាល និងខ្មៅដៃ៣ដើម។ រីឯជនក្រីក្រ និងចាស់ជរាមានចំនួន១០០នាក់ក្នុង ម្នាក់ទទួលបានសាប៊ូលុច(១២ដុំ) ភូយ១ មុង១ មី២កេស ត្រីខ២យួរ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ១យួរ ស្ករស២គីឡូក្រាម និងប៊ីចេងមួយកញ្ចប់។ ទន្ទឹមនឹងនោះដែរ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាបានជួយអណ្តូងស្នប់ចំនួន៤ នៅក្នុងឃុំខ្វាវ ភូមិដែលទទួលបានៈ
- ភូមិចុងស្ពាន ទទួលបានអណ្តូងស្នប់មួយ- ភូមិកំបោអរ ទទួលបានអណ្តូងស្នប់មួយ
- ភូមិរវៀង ទទួលបានអណ្តូងស្នប់មួយ- ភូមិអូរ ទទួលបានអណ្តូងស្នប់មួយក្នុងពិធីចែកអំណោយនោះ លោក កុញ ហ៊ត់ មេឃុំខ្វាវ បានថ្លែងអំណរគុណដល់ក្រុមការងារជាអនេកកាប្បការ ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាណាព្យាបាលរបស់រជាពលរដ្ឋនៅក្នុង
ឃុំខ្វាវ។ យោងតាមសកម្មភាពរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា និងសប្បុរសជនជនជាតិសាំងហ្កាពួ រួមជាមួយនិង លោក កុញ ហ៊ត់ ធ្វើអោយប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងឃុំខ្វាវកាន់តែជឿជាក់លើរាជរដ្ឋភិបាល ដែលដឹកនាំដោយអគ្គមហាសេនាបតីតេជោហ៊ុនសែន កំពុងយកចិត្តទុកដាក់លើធនធានមនុស្ស និងជីវភាពប្រជាពលរដ្ឋ។
ស្រុកជីក្រែង (ដោយ ព្រុំ សុខា និង អឿន រុន)




































