​ចែកចាយ​ថ្នាំញៀន និង​ប្រើប្រាស់​ខ្លួនឯង​ផង ត្រូវ​សមត្ថកិច្ច​ព​ទ្ធ័​ចាប់បាន​ម្នាក់ ២​នាក់​ទៀត​រត់​រួច​

0


កំពង់ឆ្នាំង​៖​ ​យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ព​ទ្ធ័​ចាប់ខ្លួនបាន​និង​២​នាក់​ទៀត​បាន​រត់​រួច ក្នុងពេលដែល​ក្រុម​សមត្ថកិច្ច​ព័ទ្ធចាប់​ខ្លួន ព្រោះតែ​ពួកគេ​បាន​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន នៅលើ​ចង្កេះភ្នំ​សន្ទូច​។ កិច្ច​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា ម៉ោង​៤​និង​១៥​នាទី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​DSC06219
​ ​លោក ស សារិទ្ធ នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​ស្រែ​ថ្មី​បានអោយដឹងថា​៖​ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​នេះ​មានឈ្មោះ អេង រស្មី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំណែក​គ្នីគ្នា​គេ​២​នាក់​ទៀត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះ ឡើយ​។​មុនពេល​បង្ក្រាប សមត្ថកិច្ច​មានការ​សង្ស័យ និង​បាន​តាមដាន​ឃើញ​ពួកគេ​កំពុង​សេព​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ ខណៈនោះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​កំលាំង​ចំនួន​៥ នាក់​ឡោមព័ទ្ធ​ចាប់​បានតែ​ម្នាក់​តែប៉ុណ្ណោះ ចំណែក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​រួច​ដោយ បាន​យក​ទាំង​ថ្នាំញៀន​ម៉ា​ទឹកកក​ទៅមួយ​ចំនួន​ផងដែរ​។​3
​ ​ក្នុងពេល​បង្ក្រាប សមត្ថកិច្ច​បាន​រឹបអូស​បាន​ម៉ូតូ​ម៉ាក​ស្មាស់​សេ​វី​ឆ្នាំ​២០១៤ មួយគ្រឿង​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1D-2014 ដែលជា​ម៉ូតូ​របស់​ឈ្មោះ អេង រស្មី​,​សម្ភារៈ​សំរាប់ ជក់ ថ្នាំញៀន​ចំនួន​២​សម្រាប់​ផងដែរ និង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន នគរបាល​ស្រុក​រលាប្អៀរ ចាត់ការ​បន្ត​តាម​នីតិវិធី​។​
​ ​សូមបញ្ជាក់​ផងដែរ​ថា​៖​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រេ​ជា​ពលរដ្ឋ​ក្រីក្រ និង​ជន​រង គ្រោះ​ដោយ​គ្រោះធម្មជាតិ​ចំនួន​៥០០​នាក់ នៅ​សាលាស្រុក​រលាប្អៀរ កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ចំពោះ​ការ​ចរាចរណ៍​ថ្នាំញៀន​នៅតាម​គ្រប់​មូលដ្ឋាន ដោយ​ឯ​.​ឧ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ យកចិត្តទុកដាក់​ចូល​រួមសហការ​គ្នា​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំណុច ទប់ស្កាត់ និង​បង្ក្រាប​អោយ​ខាន​តែ​បាន​នូវ​មុខសញ្ញា​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​ទាំងអស់​ដែលមាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​អោយអស់ ព្រោះថ្នាំ​ញៀន​ជា ថ្នាំ​ដ៍​សាហាវ​កំពុង​បំផ្លាញ​អនាគត​យុវវ័យ ដែលជា​ធនធានមនុស្ស​និង​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេសជាតិ​៕