​​រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង ចោរលួច​ពី​ភ្នំពេញ ត្រូវ​ម្ចាស់​រថយន្ត​ចុច​(G P S)​តាម​ហើយ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ បាន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖ រថយន្ត​ឆ្លាម​១​គ្រឿង​ត្រូវ​សមត្ថកិច្ច​រកឃើញ បន្ទាប់ពី​ចោរ​បាន​លួច​យក​ពី​ក្រុងភ្នំពេញ​មក​លាក់ទុក​នៅ​ខេត្តកំពង់ឆ្នាំង ហើយ​ត្រូវបាន​ម្ចាស់​រថយន្ត​រកឃើញ​តាម​ប្រព័ន្ធ​ជី​ភី​អែ​ស (G P S) ប្តឹង​មក​សមត្ថកិច្ច​ស្រុក​រលារ​ប្អៀ​រ​អោយ​ស្ទាក់ចាប់​ភ្លាមៗ​ផងដែរ​។​ករណី​បង្ក្រាប​ចោរលួច​រថយន្តរ​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤​នៅក្នុង​ភូមិ​ត្រោក​កណ្តាល ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​snapshot20141222130313
​ ​លោក យឹម សុផល នាយផ្នែក​ព្រហ្ម​ទ​ណ្ឌ័​នគរបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​របស់​ម្ចាស់​រថយន្ត​រួចហើយ លោក​អធិកា​បាន​បញ្ជារ​តាម​ប៉ុ​ស្តិ៏​អោយ​ចុះ​ស្ទាក់​នៅ​គ្រប់​ច្រកល្ហក លុះ​នៅវេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤​នេះ ម្ចាស់​រថយន្ត​បានមក​ដល់​និង​បាន​ហៅ​សមត្ថកិច្ច​ឡើង​ជិះ​ក្នុង​រថយន្ត​ជាមួយ បន្ទាប់មក​បាន​ចុច​ប្រ​ព័​ន្ឋ ជី ភី អែ​ស (G P S) រាវរក ហើយ​ក៏បាន​រកឃើញរ​ថ​យន្ត​ដែល​ត្រូវ​ចោរលួច​នោះ​ចត​នៅ​ពីក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ ភួង សុ​ភះ​ឧ​ត្ត​ម រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ ។ snapshot20141222130242ព្រមទាំង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដែលជា​អ្នកបើករថយន្ត​យកមក​ផ្ញើ​និង​ម្ចាស់ផ្ទះ​ខាងលើ​ដែល​ត្រូវជា​ពូ​របស់​ជនសង្ស័យ ។ រីឯ​ជន​សង​សង្ស័យ​រូបនេះ​សមត្ថកិច្ច​មិនអាច​ប្រាប់​អត្តសញ្ញាណ​អោយដឹង​នៅឡើយ​ទេ ព្រោះ​កុំ​ពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​បក្ខ​ពួកគេ​ទៀត គ្រាន់តែ​បង្ហើប​អោយដឹងថា​ជា​អ្នកបើករថយន្ត​អោយ​អ្នកធំ​ម្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​ដោយឡែក​ម្ចាស់​រថយន្ត​ឆ្លាម​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2G 2005 មានឈ្មោះ តាន់ ហាវ អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​សែន​ជ័យ សង្កាត់​កា​កាប ខ​ណ្ឌ័​ពោធិ​សែន​ជ័យ ក្រុងភ្នំពេញ​។​DSC00763
​ ​លោក ទឹម ច​ន្ធី អធិការនគរបាល​ស្រុក​រលាប្អៀរ​ដែលជា​អ្នកដឹកនាំ​សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​ខាងលើនេះ​និយាយ​អោយដឹងថា​៖ នៅ​យប់​ទាបភ្លឺ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ លោក​បាន​ទ​ទួ ល​ទូរ​សព្ទ័​ពី​ក្រុមគ្រួសារ​ម្ចាស់​រថយន្ត​ខាងលើ​ប្តឹង​ថា មាន​ចោរលួច​យក​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ឆ្លាម ព​ណ៏​ស្ករ ពី​ភ្នំពេញ ហើយ​គេ​បាន​ចុច​ប្រ​ព័​ន្ឋ ជី ភី អែ​ស​(G P S) ឃើញ​រថយន្ត​ត្រូវ​ចោរលួច​យកមក​លាក់ទុក​នៅ​ម្តុំ​ភ្នំ​ស​ន្ទួ​ច ដោយ​សុំអោយ​សមត្ថកិច្ច​លោក​ជួយ​អន្តរា​គម​ន៏​ផង ភ្លាមៗ​ដែរ​លោក​ក៏​ចាត់​កម្លាំង​តាម​ប៉ុ​ស្តិ៏​ចុះ​ស្ទាក់​គ្រប់​ផ្លូវលំ​ក្នុង​ឃុំ​ស្រែ​ថ្មី និង​កម្លាំង​snapshot20141222130828មួយចំនួនទៀត​ចុះ​រកមើល​តាម​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ក៏បាន​រកឃើញរ​ថ​យន្ត​ដែល​ចោរ​លូច​នោះ លាក់ទុក​នៅ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ​អួ​ង សុ​ភះ​ឧ​ត្ត​ម ស្ថិតក្នុង​ភូមិ​ត្រោក​កណ្តាល ឃុំ​ស្រែ​ថ្មី នៅវេលា​ម៉ោង​៦​និង​៤៥​នាទី​ថ្ងៃ​ដដែល​នេះ​តែម្តង តែ​រថយន្ត​នោះ​ត្រូវបាន​ក្រុមចោរ​ដោះ​ស្លាក​លេខ​លាក់ទុក​បាត់ទៅហើយ ព្រមទាំង​បាន​រើស​រុះ​កាត់​ប្រ​ព័​ន្ឋ​ខ្សែភ្លើង​ជាច្រើន នៅក្រោម​ចង្កូត​ទៀតផង ។​
​ ​
​ម្ចាស់ផ្ទះ​និង​ជនសង្ស័យ​ខាងលើ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មកកាន់​អធិការដ្ឋាន នគរ​បាន​ស្រុក​រលាប្អៀរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើ​
​ការស្រាវជ្រាវ​រក​ជន​សង្ស័យ​មួយចំនួនទៀត​ដែលជា​បក្ខពួក​ចោរលួច​រថយន្ត​ខាងលើនេះ​៕​