​​ចាប់ពី​នាក់​ប្តី​ប្រពន្ធ​នឹង​ថ្នាំញៀន​ចំនួន​23​កញ្ចប់​ ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បង្ក្រាប​ប្តី​ប្រពន្ធ​២​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​

0

ភ្នំពេញ ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្នោរ និង​កម្លាំង​ប្រជា​ការពា​សង្កាត់ បង្ក្រាបបាន​ជាក់ស្តែង ខ​ណះ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​។​s1
ហេតុការណ៍​បង្ក្រាប​ករ​ណី​គ្រឿងញៀន កើតឡើង​កាលពី​វេលា​ម៉ោង ០៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ផ្សារ​ទួល​លាភ ភូមិ​ទួល​លាភ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក្នុងករណី​ជួញដូរ​ថ្នាំញៀន ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ប្តី​ឈ្មោះ អេង វុទ្ធី អាយុ​៣០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ រស់ គង់ អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​s3
សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ គឺជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាមដាន​ជា​យូរ​មកហើយ លុះដល់​ថ្ងៃកើតហេតុ កម្លាំង​ទទួលបាន​ព័​ត៍​មាន​ជាក់លាក់ ទើប​សុំ​បញ្ជា​ពី​លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្នោរ និង​កម្លាំង​ប្រជា​ការពា​សង្កាត់ បង្ក្រាបបាន​ជាក់ស្តែង ខ​ណះ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន នៅ​ផ្សារ​sទួល​លាភ ភូមិ​ទួល​លាភ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ ដកហូត​ថ្នាំញៀន ចំនួន ២៣​កញ្ចប់ និង​ម៉ូតូ ០១​គ្រឿង ម៉ាក អ៊ែរ​ប្លេ​ក ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y.4135 ។​
សមត្ថកិច្ច​ប្រាប់​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក្នុងករណី​ជួញដូរ​ថ្នាំញៀន ក្រោយពី​សាកសួរ​ជំហាន​ដំបូង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្នោរ បញ្ជូនបន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ចាត់ការ​បន្តទៀត​។​s4