​​ផឹកស្រា​ស្រវឹងរ​ត់ទៅ​ចងករ​

0

ខេត្តកណ្តាល បុរស​ប្រមឹក​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ស្រវឹងស្រារ​ត់ទៅ​ចងក​សម្លាប់ខ្លួន នៅលើផ្ទះ​របស់ខ្លួន​។​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី យប់​ថ្ងែ​ទី​២១ ធ្នូ ឆ្នាំ ២០១៤ នៅលើ​លំនៅដ្ឋាន​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។ បុរស​ដែល​បាន​ចងក​សម្លាប់ខ្លួន​នោះ មានឈ្មោះ​មាន ម៉ាប់ អាយុ​២៣​ឆ្នាំ មុ​ខេ​បរ​
​កសិករ រស់នៅ​ភូមិ ឃុំ ខាងលើ​។ លោក​សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បាន​ប្រាប់ ឱ្យដឹងថា យោងតាម​ការអះអាងរ​បស់ ឪពុក​អ្នកស្លាប់​បាន​អះអាងថា កូន​របស់គាត់​តែ​ផឹកស្រា​
​ជាប្រចាំ និង​បាន​ក្លាយជា​ទម្លាប់​ទៅហើយ លុះ​កាលពី​វេលា​កើតហេតុ​ខាងលើ កូនប្រុស​របស់ គាត់​បាន​អង្គុយ​ផឹកស្រា​ម្នាក់ឯង រួច​ក៏បាន​ឡើងទៅ​លើផ្ទះ ហើយក៏​មិនបាន​ចាប់អារម្មណ៍​អ្វី​ដែរ ព្រោះ​គិតថា វា​ជា​ទម្លាប់​របស់គេ​ទៅហើយ​។​10308276_1740852659473080_3035684428809003087_n
​រហូតដល់​ម៉ោង​៦ និង​៣០​នាទី ព្រឹក​ថ្ងែ​ទី​២២ ធ្នូ ឆ្នាំ​២០១៤ បាត់​កូន​មិនឃើញ​ក្រោក​ពី​ដំ ណេ​ក ក៏​ឡើងទៅ​មើល​ស្រាប់តែ​ឃើញ​កូនប្រុស ចងក​នៅ​ហ្នឹង​ក្រ​ម៉ា​នៅលើ​ធ្នឹម​ផ្ទះ​ស្លាប់បាត់ ទៅហើយ រួច​ក៏បាន​ស្រែក​អ្នកជិតខាង​ឱ្យ​មកជួយ​ស្រាយ​ទម្លាក់​សព​ចុះ និង​បាន​រាយការណ៍​ជូ សមត្ថកិច្ច​ដើម្បី​មក​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ពិនិត្យ​សាកសព​។10422542_1740852756139737_3482605240792847857_n ឪពុក​របស់​សព​ក៏បាន​ប្រាប់​ផងដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល កូន​របស់គាត់​បាន​ព្យាយាម​ធ្វើអត្តឃាត ដោយ​កាលពី​លើកដំបូង នា​ឆ្នាំ​២០១០ គឺ​រូបគេ​បាន​ផឹកថ្នាំ​បំពុល​សម្លាប់​សត្វល្អិត​ម្តង​រួចមកហើយ ប៉ុន្តែ ត្រូវបាន​ក្រុម​គ្រួ សារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា​។ បន្ទាប់ពី​ជួយសង្គ្រោះ​ជីវិត​បាន បុរស ខាងលើ​រមែង​ផឹកស្រា​ស្រវឹងខួប​ជាប្រចាំ បើទោះជា​អាណាព្យាបាល​ស្តីប្រដៅ​យ៉ាងណា ក៏​មិន ខ្ចី​យក​ត្រចៀក​ស្តាប់​ដែរ​។ ក្រោយពី​សមត្ថកិច្ច ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា បាន​ស្លាប់​ដោយសារ​ការចងក​ធ្វើអត្តឃាត ក៏បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទៅតាម ប្រពៃណី​។​10881559_1740853002806379_6827900875369992857_n (2)