​​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ភូមិ​ថ្នល​បត់​កំពុង​ធ្វើអោយ​អ្នកស្រុក​រាប់រយ​គ្រួសារ​រងគ្រោះ​ដោយសារ​កំទេច​អង្កាម​ហ៊ុយ ធ្វើអោយប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​

0

ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​៣០​គ្រួសារ ក្នុងចំណោម​២៥០​គ្រួសារ កំពុង​ទទួល រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ដោយសារ​ថៅកែ​រោង​ម៉ាស៊ីន កិនស្រូវ​ដែលមាន​ទីតាំង​ជាប់​លំនៅដ្ឋាន​ពួកគាត់​បង្ហុយ​កំទេចធូលី​អង្កាម ចូលទៅក្នុង​លំនៅដ្ឋាន ពួកគាត់​រាប់សិប​ឆ្នាំ​មកហើយ បង្ក​អោយ​ប៉ះពាល់​ដល់​សុខភាព របស់​ពួកគាត់​ធ្ងន់ធ្ងរ​ទៀតផង ។​P1010354
​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ គឺ​ស្ថិតនៅ​ក្នុងភូមិ ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល់​បូរី ខេត្តបន្ទាយមានជ័យ ខ​ណះ​ដែលមាន​រោង​ម៉ាស៊ីន កិនស្រូវ ដ៏​ធំ​មួយ នៅជាប់​ក្នុងភូមិ​របស់​ពួកគាត់​នេះ បានធ្វើ​អាជីវកម្ម កិនស្រូវ​លក់ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​របស់​ពួកគេ​តែប៉ុណ្ណោះ ហើយ​បាន​បង្ហុយ​កាកសំណល់​តាម​រលកធាតុអាកាស ដូចជា​កំទេចធូលី​អង្កាម ចេញពី​រោង​ម៉ាស៊ីន​ប៉ែក​ខាងក្រោយ បាន​ហ៊ុយ​ចូល​ភូមិដ្ឋាន ទាំង​ព្រឹក​ទាំង​ល្ងាច​នោះ ទង្វើរ​បែបនេះ គេ​មិនដែល​ឃើញ​អាជ្ញាធរ​និង​មន្ត្រី​បរិស្ថាន ស្រុក​ខេត្ត​ខាងលើ​នោះ ចុះទៅពិនិត្យ​និង​មាន​វិធានការ​ទប់ស្កាត់​នោះទេ បើទោះជា​ពលរដ្ឋ​ធ្វើ​ការតវ៉ា​ជាច្រើន​ដង​បែបណាក៏ដោយ​។​P1010353
​តាម​ការ​ត្អូញត្អែរ របស់​ពលរដ្ឋ​ជាច្រើន​នាក់ ដែល​កំពុង​ជួប​ការលំបាក​និង​សុខភាព ដែល​ប៉ះពាល់​បង្កឡើង​ដោយ​ថៅកែ រោង​ម៉ាស៊ីន​ខាងលើ​នោះ បាន​ប្រាប់​អ្នកកាសែត​ថា ជាច្រើន​ឆ្នាំ​មកហើយ ដែល​ថៅកែ​រោង​ម៉ាស៊ីន​មានឈ្មោះ ហ្វា​ង​វុន ភេទ​ប្រុស និង​ប្រពន្ធ​ឈ្មោះ​អេង បាន​ប្រកបមុខរបរ​កិនស្រូវ នៅក្បែរ​ភូមិ​របស់​ពូក​គាត់ ហើយ​បាន​បង្ហុយ កំទេច​អង្កាម ទាំង​ព្រឹក​ទាំង​ល្ងាច ចូលក្នុង​ភូមិ​របស់​ពួកគាត់​ទាំងយប់​ទាំង​ថ្ងៃ ពលរដ្ឋ​ដ៏​ដែល​បាន​បន្តទៀតថា មាន​ពលរដ្ឋ​ចំនួន​៤​គ្រួសារ ដែល​នៅ​ខាងក្រោយ រោង​ម៉ាស៊ីន​ខាងលើ​នោះ បាន​រើ​លំនៅដ្ឋាន រត់​ចេញទៅ​រស់នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​ហើយ គេ​បាន​បន្តទៀតថា អ្វីដែល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​គឺ P1010351ជំងឺ​ផ្លូវដង្ហើម និង​ភ្នែក ដែល​ធ្វើអោយប៉ះពាល់​ភាគច្រើន ទៅលើ​កុមារ​តូចៗ និង​មនុស្ស​ចាស់ជរា ទៀតផង ពលរដ្ឋ​ដ៏​ដែល​បាន​បន្តទៀតថា គាត់​បាន​តវ៉ា​ទៅដល់​សាលាឃុំ ជាច្រើន​ដង​ដែរ ប៉ុន្តែ​ថៅកែ​រោង​ម៉ាស៊ីន​ខាងលើ​នោះ ហាក់ដូចជា មិនសូវ​ស្តាប់​តាម​ការណែនាំ​របស់​មេឃុំ​នោះទេ ហើយ​គេ​មិនដឹងថា រឿ​រាវ​ដ៏​ធ្ងន់ធ្ងរ​ខាង​នោះ បានលឺ​ទៅដល់ ចៅហ្វាយស្រុក​និង​ចៅហ្វាយខេត្ត​ដែរ​រឺ​អត់ ព្រោះ​ពលរដ្ឋ​បានដាក់​បន្តឹង​ជាច្រើន​ដង​ហើយ ថៅកែ​រោង​ម៉ា​ស៊ិន នៅតែ​បន្ត​បង្ហុយ​កំទេច​អង្កាម ចូលទៅក្នុង​ភូមិ​ពួ​គាត់​ដ៏​ដែល​បែបនេះ ពលរដ្ឋ​ទាំងនោះ​នាំគ្នា​សំណូមពរ ទៅដល់​អស់លោក​អភិបាលស្រុក និង​អភិបាលខេត្ត និង​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន​ស្រុក​ខេត្ត មេត្តាជួយ​មើល ការលំបាក​របស់​ពួកគាត់​ផង ព្រោះ​ទង្វើរ​បែបនេះ វា​កើតមាន​រាប់សិប​ឆ្នាំ​មកហើយ ទើប​ធ្វើអោយ​ពួកគាត់​ទ្រាំ​មិនបាន ក៏​រាយ​ការ​ណ៏​ជូន​មក​អ្នកកាសែត​ជួយ​ផ្ស​ព​ផ្សាយ​តែម្តងទៅ ។​
​លោក​ជា សាង មេឃុំ​ភ្នំ​តូច បាន​ប្រាប់​អ្នកយក​ព័​ត៏​មាន​យើង តាម​ទូរស័ព្ទ​ថា មាន​រោង​ម៉ាស៊ីន​មួយចំនួន​នៅក្នុង​ឃុំ​ភ្នំ​តូច ត្រូវបាន​លោក​កោះហៅ​មក​អប់រំ ធ្វើ​កិច្ចសន្យា​ហើយ ដើម្បីអោយ​ម្ចាស់​រោង​ម៉ាស៊ីន​នោះ រក​វិធី​បិទបាំង លើ​បំពង់​ទុយោ ដែល​ប​ញ្ញេញ​កំទេច​អង្កាម​ទៅលើ​ភូមិ​នាក់​ស្រុក អោយបាន​ចាប់ពីពេលនេះ​ត៏​ទៅ លោក​ជា សាង​បាន​បន្តទៀតថា មានពេលខ្លះ​ថៅកែ​រោង​ម៉ាស៊ីន គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៏​របស់ខ្លួន ហើយ​មើលស្រាល​ដល់​អាជ្ញាធរ​ទៀតផង 20141219_155856ប៉ុន្តែ​ករណី​ថៅកែ រោង​ម៉ាស៊ីន ក្នុងភូមិ​ថ្នល​បត់​នោះ គឺ​លោក​បាន​ព្រមាន​ជាច្រើន​ដង​មកហើយ ដោយឡែក​ថៅកែ​រោង​ម៉ាស៊ីន ដែលមាន​ឈ្មោះ​ដូចខាងលើ​នោះ បាន​ដើរ​សុំទោស​អ្នកស្រុក​នៅក្បែរ​រោង​ម៉ាស៊ីន​របស់ខ្លួន​ថា ពួកគេ​បាន​បិទបាំង​ក្រណាត់​ជាច្រើន​ជាន់​ហើយ តែ​វា​នៅតែ​ហ៊ុយ អឹ​ចឹ​ង ឥឡូវនេះ​ពួកគេ​បាន​ត្រៀម​ធ្វើ​របង និង​បាំង​ក្រណាត់​អោយ​ខ្ពស់​បន្តទៀត​ដើម្បី​បញ្ជា​សការ​ហ៊ុយ​កំទេច​អង្កាម​ចូល​ភូមិ​បងប្អូន​អ្នកស្រុក​ត៏​ទៅទៀត​៕