ខ្មាន់កាំភ្លើងជនជាតិស្បែកខ្មៅម្នាក់ បានបើកការវាយប្រហារទៅលើក្បួនរថ យន្ដប៉ូលិសយាមល្បាតនៅកណ្ដាលទីក្រុង ញូវយ៉កសម្លាប់ប៉ូលិស២នាក់ទាំងកណ្ដាល ថ្ងៃ ការបាញ់ប្រហារខាងលើកើតឡើង ក្នុងពេលដែលពលរដ្ឋអាមេរិកពិសេស គឺក្រុមជនជាតិស្បែកខ្មៅនាំគ្នាដង្ហែក្បួន បាតុកម្មប្រឆាំងទៅនឹងប៉ូលិសស្បែកស បាញ់សម្លាប់យុវជនស្បែកខ្មៅគ្មានអាវុធនៅក្នុងដៃ ។
ប៉ូលិស២នាក់ដែលត្រូវខ្មាន់ស្បែក ខ្មៅបាញ់សម្លាប់មានម្នាក់ទើបតែរៀប ការរួចមិនទាន់ទាំងបានទៅក្រេបទឹកឃ្មុំ ផងដោយរង់ចាំថ្ងៃវិសមកាលចុងឆ្នាំ ទើបទៅសម្រាកតែម្ដង ប៉ុន្ដែជាអកុសល ក៏មានហេតុការណ៍អាក្រក់កើតឡើងតែ ម្ដង ។ ការបាញ់ប្រហារទាំងកណ្ដាលថ្ងៃ ស្ថិតនៅតាមដងផ្លូវ Brooklyn ។ ជន ល្មើសត្រូវបានគេស្គាល់ថា ជាជនជាតិ អាមេរិកដើមកំណើតមកពីអាហ្វ្រិកមាន ឈ្មោះថា Ismaaiy Brinsley អាយុ២៨ ឆ្នាំ ។ ជនដៃដល់Brinsley បានបាញ់ មិត្ដស្រីរងរបួសជាទម្ងន់រួចបើករថយន្ដ ចេញទៅក្រៅហើយបាញ់ប្រហារទៅលើ រថយន្ដប៉ូលិសតែម្ដង ។ ប៉ូលិសទីក្រុង ញូវយ៉កបានឱ្យដឹងថា ជនដៃដល់ចងគំនុំ ជាមួយប៉ូលិសយ៉ាងខ្លាំង តាមអ្វីដែល បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនង សង្គម ។ ចំណែកប៉ូលិស២នាក់ដែលរង ការបាញ់ប្រហារនោះម្នាក់ឈ្មោះWenjian liu និងម្នាក់ទៀតឈ្មោះ Rafael Famos គ្មានឱកាសដកកាំភ្លើងបាញឱ្យតប់ទៅ លើជនដៃដល់នោះឡើយ ។
ការបាញ់ប្រហារខាងលើបង្កការព្រួយ បារម្ភកាន់តែខ្លាំងឡើងពីការប្រកាន់ជាតិ សាសន៍នៅអាមេរិកក្រោយមានព្រឹត្ដិ ការណ៍ប៉ូលិសអាមេរិកបាញ់សម្លាប់ជន ស្បែកខ្មៅជាបន្ដបន្ទាប់ ។ នៅពេលនេះ ស្ថាននៅទីក្រុងហ្វឺហ្គូសាន់មិនទាន់ស្ងប់ ស្ងៀមនៅឡើយក្រោយពេលតុលាការ បានសម្រេចលើកលែងការចោទប្រកាន់ ដល់ប៉ូលិសស្បែកសបាញ់សម្លាប់ជន ជាតិស្បែកខ្មៅគ្មានអាវុធនៅក្នុងដៃ