​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​សម្លាប់​ខ្មាន់ កាំភ្លើង​បរទេស​ជាង​១០០​នាក់​ព្យាយាម រត់ចោលជួរ​

0

​ខ្មាន់កាំភ្លើង​ជាង​១០០​នាក់​មកពី​បរ ទេស​ទៅ​ចូល​ជាមួយ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ IS ត្រូវបាន​ក្រុម​នេះ​សម្លាប់​ក្នុងពេល ដែល​ព្យាយាម​រត់ចោលជួរ​វិលត្រឡប់ មកកាន់​ប្រទេស​របស់ខ្លួន​វិញ ។
​សារព័ត៌មាន Financial Times កាលពី​ថ្ងៃទី​២១​ធ្នូ​បាន​ដកស្រង់​ប្រភព ព័ត៌មាន​ពី​ប្រទេស​ស៊ី​រ៉ី​ឱ្យដឹងថា ខ្មាន់ កាំភ្លើង​ជាង​១០០​នាក់​បាន​ព្យាយាម​រត់ ចាក​ចេញពី​ទីតាំង​គ្រប់គ្រង​ដោយ​ក្រុម IS នៅ​ទីក្រុង​រ៉ា​ក់​កា ភាគ​ខាងជើង​ប្រទេស ស៊ី​រី ដោយសារតែ​ខ្មាន់កាំភ្លើង​ទាំងនោះ ខក​ចិ​ត្ដ​ចំពោះ​កម្លាំង​ទាហាន IS ដែល ចេះតែ​ស្រេក​ហ៊ោ​ក​ញ្ជៀ​វ​បំប៉ោង​ការពិត ពី​ការ​រុលទៅមុខ​ទទួល​ជ័យជម្នះ​របស់ ក្រុម​ខ្លួន ។s
​ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ទៀតថា នៅក្នុង​ស្ថានភាព​ពិត​បានធ្វើឱ្យ​យុវជន មកពី​ទ្វី​អឺរ៉ុប​យល់ឃើញថា ខ្លួន​ត្រូវបាន ក្រុម IS បោកប្រាស់​តាមរយៈ​ពាក្យ ឃោសនា​នៅលើ​បណ្ដាញ​ទំនាក់ទំនង សង្គម ។ ខ្មាន់កាំភ្លើង​មកពី​អឺរ៉ុប​បាន​ខិត ខំ​នៅក្នុង​សមរភូមិ​តែ​មិន​ទទួលបាន​ផល ប្រយោជន៍​ពី​សង្គ្រាម​នោះឡើយ ។ គ្មាន ការគ្រប់គ្រង ដឹកនាំ ដណ្ដើម​ជ័យជម្នះ បង្កើត​រដ្ឋ​ដូច​អ្វីដែល​ក្រុម IS បានប្រកាស នាពេល​កន្លងមក ។
​ជាមួយនឹង​ការ​រត់ចោលជួរ​កាន់តែ កើនឡើង ពីមួយsssថ្ងៃ​ទៅមួយថ្ងៃ​ក្រុម IS បាន​បង្កើត​កម្លាំង​ពិសេស​មួយ​ដើម្បី​តាម ដាន​សកម្មភាព​របស់​ខ្មាន់កាំភ្លើង​ដែល ប៉ុនប៉ង​រត់ចោលជួរ ។ ជាមួយនឹង​ការ តាមដាន​យ៉ាងសកម្ម​នោះ​ក្រុម IS ចាប់ ខ្លួន​បាន​ខ្មាន់កាំភ្លើង​៤០០​នាក់​និង​ជាង ១០០​នាក់​ត្រូវបាន​បាញ់សម្លាប់ ។
​សារព័ត៌មាន​Financial Times បាន ផ្សព្វផ្សាយ​ទៀតថា បច្ចុប្បន្ន​មាន​ខ្មាន់​កាំ ភ្លើង​មកពី​តំបន់​អឺរ៉ុប​មក​ចូលរួម​ជាមួយ ក្រុម IS មាន​ជាង​១១​ពាន់​នាក់ ក្នុងនោះ មាន​មកពី​ប្រទេស​បារាំង អាល្លឺម៉ង និង អង់គ្លេស ។​ss
​បច្ចុប្បន្ន​ក្រុម​IS ដូចជា​បាន​ថមថយ កម្លាំង​យ៉ាងខ្លាំង​ក្រោយ​ពេលដែល​កម្លាំង ទាហាន​អាមេរិក និង​សម្ពន្ធ​មិ​ត្ដ​បាន​បើក ការវាយប្រហារ​ឥតឈប់ឈរ​ទៅលើ​ទី តាំង​សំខាន់ៗ​របស់​ក្រុម​នេះ ។ ដោយ ឃើញ​សកម្ម​ភាពមិន​អំណោយផល​ដូច ការចង់បាន​ខ្មាន់កាំភ្លើង​មកពី​អឺរ៉ុប អា​មេ រិ​ក​ជាច្រើន​បាន​ព្យាយាម​រត់ចោលជួរ​វិល ត្រឡប់​ទៅកាន់​ប្រទេស​វិញ ។s
​ការវាយប្រហារ​របស់​សម្ពន្ធ​មិ​ត្ដ អាមេរិក​កន្លងមក​បាន​សម្លាប់​មេ​ដឹក នាំ​IS ៣​រូប​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ធ្វើឱ្យ ក្រុម​នេះ​បាត់បង់​មេដឹកនាំ​ទើប​ក្រុម​IS ធ្លាក់​ក្នុង​សភាព​ច្របូកច្របល់​មិនមាន គោលដៅ​ច្បាស់លាស់ ។
​បើទោះបី​យ៉ាងណាក៏ដោយ​ក្រុម​IS នៅតែ​ជាការ​គំរាមកំហែង​ដល់​ប្រទេស ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​និង​បន្ដ ជ្រើសរើស​កម្លាំង​ទាហាន​ជាច្រើន​ទៀត ទៅ​ចូលរួម​ក្នុង​ក្រុម​របស់ខ្លួន