ដើម្បី​ទប់ទល់​នឹង​លោកខាងលិច រុស្ស៊ី​ចាំបាច់​វិល​ទៅកាន់​អាស៊ី​

0

សារព័ត៌មាន​ក្លូ​ប​ប៊​ល​ថា​ម បាន​ដក ស្រង់​សម្ដី​អ្នកឯកទេស​អាមេរិក និង សហគមន៍​អឺរ៉ុប​ដែល​បានបង្ហាញ​ពី​ភាព មន្ទិលសង្ស័យ​នៃ​ប្រសិទ្ធភាព​ការដាក់ ទណ្ឌកម្ម​របស់​បណ្ដា​ប្រទេស​លោក​ខាង លិច​ទៅលើ​ប្រទេស​រុស្ស៊ី ។ លោក​ខាង លិច​បង្ហាញ​ការព្រួយបារម្ភ​ពី​លទ្ធផល អាក្រក់​នៃ​សេដ្ឋកិច្ច ការបំផ្លាញ​ទំនាក់ ទំនង​ជាមួយ​រុស្ស៊ី ហើយ​ថែមទាំង​ព្រួយ បារម្ភ​ខ្លាច​រុស្ស៊ី​វិលត្រឡប់​ទៅរក​ទ្វីប អាស៊ី​គឺ​ប្រទេស​ចិន ។ ទាំងនោះ​ហើយ ធ្វើឱ្យ​ប្រសិទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម ត្រូវ​បាត់បង់​ទាំងស្រុង ។​ddd
​ពេលកន្លងមក​ថ្មីៗ រុស្ស៊ី និង​ចិន​បាន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋ កិច្ច​ធំៗ​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការ រក្សា​ទំនាក់ទំនង​នយោបាយ​ទៀតផង ។ រុស្ស៊ី និង​ចិន​បាន​ឯកភាព​ធ្វើ​សមយុទ្ធ​រួម គ្នា​នៅ​ដែនសមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ដែលជា សកម្មភាព​មួយ​ត្រូវបាន​គេ​ចាត់ទុកថា ដើម្បី​ទប់ទល់​នឹង​សមយុទ្ធ​របស់​អាមេរិក និង​ណា​តូ នៅ​ជិត​ព្រំដែន​រុស្ស៊ី និង​ចិន​។​
​ក្រុមអ្នកវិភាគ​លោកខាងលិច​បាន ព្យាករណ៍​ថា ជាមួយនឹង​សកម្មភាព​រួម ខាងលើ អាច​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​សម្ពន្ធ មិ​ត្ដ​រុស្ស៊ី ចិន កាន់តែ​ស្អិតល្មួត​ថែម ទៀត​ធ្វើ​ី​ឱ្យ​ការខិតខំ​របស់លោក​ខាងលិច ក្នុងការ​កាត់បន្ថយ​ឥទ្ធិពល​រុស្ស៊ី និង​ចិន ត្រូវ​បាត់បង់ ។ ក្រុម​អ្នកឯកទេស​លោក ខាងលិច​បញ្ជាក់ទៀតថា ប្រសិនបើ បច្ចេកវិទ្យា​បរមាណូ គួបផ្សំ​ប្រភព​ធន ធាន​ដ៏​សម្បូរបែប​របស់​រុស្ស៊ី សហការ ជាមួយនឹង​សេដ្ឋកិច្ច​រីកចម្រើន​រប​ស់​ចិន អាច​គំរាមកំហែង​ដល់​ប្រទេស​មហា អំណាច​ទី​១​នៅលើ​ពិភពលោក ។ រុស្ស៊ី និង​ចិន​អាច​សហការគ្នា​គ្រប់គ្រង​ពិភព លោក​ទាំងមូល​បាន ។d
​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ធ្លាប់បាន បញ្ជាក់ថា ចិន​នឹងមិន​ចូលរួម​រាល់ សកម្មភាព​ណាមួយ​សម្រាប់​ប្រឆាំង​ទៅ នឹង​ប្រទេស​ដទៃទៀត ហើយ​ទីក្រុង​ប៉េកាំង នៅតែ​រក្សា​ទស្សនៈ​នយោបាយ​“​នៅ កណ្ដាល​”​ជានិច្ច មិន​គំរាមកំហែង ប្រទេស​ណាមួយ​ឡើយ ។ កន្លងមក ចិន ធ្លាប់បាន​អះអាងថា នឹង​ទទួលបាន​ផល ប្រយោជន៍​ជាច្រើន ប្រសិនបើ​មាន​ទំនាក់ ទំនង​ល្អ​ជាមួយ​សហគមន៍​អន្ដរជាតិ ហើយ​ចិន​ក៏​មិន​ចង់​កៀក​ស្មា​ជាមួយ​រុស្ស៊ី ខ្លាច​ទទួលរង​លទ្ធផល​អាក្រក់​ដូចជា ប្រទេស​រុស្ស៊ី​នាពេល​បច្ចុប្បន្ន ។
​ប៉ុន្ដែ​អ្នកឯកទេស​អាមេរិក​ប​ង្ហា​ញ ការព្រួយបារម្ភ​ខ្លាច​រុស្ស៊ី​អូសទាញ​ចិន បាន​ជោគជ័យ​ក្នុងការ​បង្កើត​សម្ពន្ធ​មិ​ត្ដ ប្រឆាំង​លោកខាងលិច ទាំងនោះ​ហើយ បង្ក​ផល​អាក្រក់​ដល់​លោកខាងលិច​ជា មិន​ខាន ហើយ​ការដាក់ទណ្ឌកម្ម​ទាំង ប៉ុន្មាន​មកលើ​រុស្ស៊ី​ប្រាកដ​ជាមាន​ប្រសិទ្ធ ភាព​បញ្ច្រាស់​ទៅវិញ ។dd
​តាម​ឯកទេស​វិភាគ បច្ចុប្បន្ន​រុស្ស៊ី កំពុង​រិះរក​គ្រប់​វិធីសាស្ដ្រ​អូសទាញ ប្រទេស​ដែលមាន​ពលរដ្ឋ​ច្រើនជាងគេ បំផុត​នៅលើ​ពិភពលោក​ឱ្យ​គាំទ្រ​ដល់ រុស្ស៊ី ។ បច្ចុប្បន្ន​ចំណុច​តែមួយគត់​ដែល ចិន​សំឡឹង​ឃើញ​ពី​ប្រទេស​រុស្ស៊ី​នោះ​គឺ ថាមពល​ប្រេង​និង​បច្ចេកវិទ្យា​សព្វាវុធ ទាំងនោះ​ចិន​ត្រូវការ​ជា​ចាំបាច់​ដើម្បី សម្រេច​គោលដៅ​យោធា សេដ្ឋកិច្ច​ឱ្យ ស័ក្ដិសម​ទៅជា​ប្រទេស​មហាអំណាច ក្នុង​តំបន់ និង​នៅលើ​ពិភពលោក ។
​រុស្ស៊ី​មើលឃើញ​តម្រូវការ​របស់​ចិន ទាំងនោះ​ហើយ ទើប​ស្វះស្វែង​បង្កើត ទំនាក់ទំនង​ជាមួយ​ចិន​ឱ្យ​កាន់តែ​ស្អិត ល្មួត​ថែមទៀត ។ ក្រៅពី​ចិន រុស្ស៊ី​ក៏បាន ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ឥណ្ឌា និង​ជប៉ុន ដោយ​កន្លងមក​ប្រធានាធិបតី រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ធ្វើ​ធ្វើ​ទស្សន កិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា ហើយ​ចុះ​ហត្ថ លេខា​ទៅលើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ជា ច្រើន ក្នុងនោះ​មាន​ទាំង​កិច្ចព្រមព្រៀង ការពារជាតិ​ទៀតផង ។
​អតីត​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ កម្ម និង​សហ​ប្រតិ​ប​ត្ដិ​ការ​សេដ្ឋកិច្ច​ចិន លោក Long Yongtu បាន​បញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្ថិតក្នុង ដំណាក់កាល​បង្ខំ​ចិ​ត្ដ​ជួយ​ដល់​រដ្ឋាភិបាល ទីក្រុង​មូ​ស្គូ​ដើម្បី​សម្រេច​គោលដៅ នយោបាយ​របស់​ចិន ។ លោក​ក៏បាន ថ្កោលទោស​ដល់​ការដាក់ទណ្ឌកម្ម​របស់ លោកខាងលិច​ទៅលើ​ប្រទេស​រុស្ស៊ី ដោយ​ការដាក់ទណ្ឌកម្ម​នោះ​អាច​បង្ក​ឱ្យ មាន​វិវាទ​នយោបាយ​កាន់តែខ្លាំង​ឡើង រវាង​រុស្ស៊ី នឹង​លោកខាងលិច​ធ្វើឱ្យ មនុស្ស​គ្រប់រូប​នៅលើ​ពិភពលោក​ត្រូវ ទទួលរង​ផលប៉ះពាល់​ដូចគ្នា ។​
​ពាក់ព័ន្ធ​នឹង​ករណី​ដាក់ទណ្ឌកម្ម​ខាង លើ​នេះដែរ កាលពី​ថ្ងៃទី​២០ ខែធ្នូ កន្លង មក ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បានប្រកាសថា គ្មាន​ប្រទេស​ណា មួយ​អាច​គំរាមកំហែង ឬ​ធ្វើឱ្យ​រុស្ស៊ី​ស្ថិត នៅឯ​កោណ​បានឡើយ​ពាក់ព័ន្ធ​វិបត្ដិ​អ៊ុយ ក្រែ​ន ។ លោកពូ​ទីន​បញ្ជាក់ថា “​គ្មាន នរណាម្នាក់​គំរាមកំហែង​ខ្ញុំ​បានឡើយ ឬ ដាក់​គំនាប​មកលើ​ប្រទេស​រុស្ស៊ី ដោយ សារ​តែ​គ្មាន​នរណាម្នាក់​មាន​សមត្ថ​ភាព ធ្វើ​រឿង​នោះឡើយ​” ។dddd
​លោកពូ​ទីន បន្ដទៀតថា រុស្ស៊ី​បាន ត្រៀមលក្ខណៈ​ឆ្លង​ផុត​នូវ​ផល​លំបាក​ទាំង ប៉ុន្មាន​ដែល​ពលរដ្ឋ​រុស្ស៊ី​កំពុង​ប្រឈម មុខ​នាពេល​បច្ចុប្បន្ន ក្នុងនោះ​មាន​បញ្ហា សេដ្ឋកិច្ច តម្លៃ​ប្រាក់​រុស្ស៊ី​ធ្លាក់ចុះ ។ អ្វី ដែល​សំខាន់​នៅពេលនេះ គឺ​ពលរដ្ឋ​រុស្ស៊ី ត្រូវតែ​សាមគ្គី​គ្នា​ឱ្យ​បានល្អ ទើប​ឆ្ពោះ ទៅមុខ​ប្រកបដោយ​ជោគជ័យ ហើយ​បើ រុស្ស៊ី​បែកបាក់​នោះ គឺ​មិន​អាចជួយ​ស្រេច ស្រង់​បានឡើយ ។ លោកខាងលិច​ចង់ឱ្យ រុស្ស៊ី​ធ្លាក់​ក្នុងដំណាក់កាល​បែកបាក់ ពល រដ្ឋ​ក្នុងប្រទេស​ក្រោកឈរឡើង​ប្រឆាំង លោកពូ​ទីន ដោយផ្ទាល់​ពាក់ព័ន្ធ​នឹង​ការ ធ្លាក់​សេដ្ឋកិច្ច ។​
​លោកពូ​ទីន បាន​សន្យា​ជាមួយ​ពល រដ្ឋ​ក្នុង​គោលដៅ​ធ្វើឱ្យ​ពលរដ្ឋ​ស្ងប់​ចិ​ត្ដ ថា ក្នុង​រយៈពេល​២​ឆ្នាំ សេដ្ឋកិច្ច​រុស្ស៊ី​នឹង ប្រសើរ​ដូចដើម ឬក៏​កើនឡើង​ជាង​មុន ទៅទៀត ។
​បច្ចុប្បន្ន រូបិយវត្ថុ​រុស្ស៊ី​ដាំ​ក្បាល​ធ្លាក់ ចុះ​ដោយ​សេរី បង្ក​ការព្រួយបារម្ភ​យ៉ាង ខ្លាំង​ពី​ប្រជាពលរដ្ឋ ។ មួយវិញទៀត តម្លៃ​ប្រេង​ធ្លាក់ចុះ​ធ្វើឱ្យ​រុស្ស៊ី​ត្រូវ​ខាតបង់ ទឹកប្រាក់​រាប់សិប​ពាន់​លាន​ដុល្លារ​ក្នុង មួយឆ្នាំៗ ។
​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​រុស្ស៊ី​ដូច អ្វីដែល​លោកពូ​ទីន បានប្រកាស​នោះ មាន​វិធីសាស្ដ្រ​តែមួយគត់​គឺ​ចាំបាច់​ត្រូវ តែ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ក្នុង​ទ្វីប អាស៊ី ក្នុងនោះ​មាន​ប្រទេស​ចិន​ជាដើម​។
​ចំណែក​ចិន​វិញ​ក៏មាន​ការ​ប្រុង ប្រយ័ត្ន​ដូចគ្នា​នៅក្នុង​ការតភ្ជាប់​ទំនាក់ ទំនង​ជាមួយ​រុស្ស៊ី ដោយ​ខ្លាច​ធ្វើឱ្យ​លោក ខាងលិច​ខឹង ចិន​នឹង​ទទួលរង​លទ្ធផល អាក្រក់​ដូចជា​ប្រទេស​រុស្ស៊ី ។ ចិន និង រុស្ស៊ី​មាន​ភូមិសាស្ដ្រ នយោបាយ​ខុសគ្នា ប្រសិនបើ​ចិន​ទទួលរង​ការដាក់ទណ្ឌកម្ម ដូច​រុស្ស៊ី​នោះ លទ្ធផល​នឹង​កាន់តែ​អាក្រក់ ជា​រុស្ស៊ី​ជាច្រើន​ដង