រុស្ស៊ី​ដាក់ឱ្យ​ប្រើប្រាស់​បរមាណូ​ឆ្លង ទ្វីប​៥០​ដើម​បន្ថែម​

0

​កម្លាំង​បរមាណូ​យុទ្ធសាស្ដ្រ​របស់ រុស្ស៊ី​ទទួលបាន​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប បំពាក់​ដោយ​ក្បាល​គ្រាប់​បរមាណូ​៥០ ដើម​នៅ​ដើមឆ្នាំ​២០១៥ ដើម្បី​ពង្រឹង សមត្ថភាព​កង​កាំជ្រួច​មី​ស៊ី​ល​បរមាណូ របស់​រុស្ស៊ី​ទប់ស្កាត់​ការវាយប្រហារ​ពី កម្លាំង​សត្រូវ
​ប្រធានាធិបតី​ពូ​ទីន បាន​បញ្ជាក់ថា កាតព្វកិច្ច​របស់​កម្លាំង​សព្វាវុធ​រុស្ស៊ី​ក្នុង ការពារ​ផលប្រយោជន៍​ជាតិ ដែន​អ​ធិ​- ប​តេ​យ្យ​ជា​រឿង​មួយ​ដ៏​សំខាន់ ។ កងពល បរមាណូ​យុទ្ធសាស្ដ្រ​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​ការពារ​ប្រទេសជាតិ ។zzz
​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល គ្រប់​បរមាណូ​នៅលើ​រថភ្លើង​នៅ​ជើង ទម្រ​ចល័ត ឬ​បាញ់​ចេញពី​នាវាមុជទឹក​។ កម្លាំង​បរមាណូ​រុស្ស៊ី​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​ធ្វើឱ្យមាន​តុល្យភាព យោធា​នៅក្នុង​តំបន់​គេច​ផុតពី​ការ គំរាមកំហែង ។zzzz
​ប្រធានាធិបតី​ពូ​ទីន ជា​អគ្គ​មេ​បញ្ជា ការជាន់​ខ្ពស់​កម្លាំងប្រដាប់អាវុធ​រុស្ស៊ី ។ តាម​គម្រោង​ដែល​លោក​បានលើកឡើង នៅក្នុង​ឆ្នាំ​២០១៥​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើឱ្យ កម្លាំង​ទាហាន​រុស្ស៊ី ទាំង​ទាហានជើងទឹក ជើងគោក ជើង​អាកា​សមាន​សភាព​ថ្មី ស្រឡាង​ទាំងអស់ និង​មាន​សមត្ថភាព ខ្ពស់ជាង​មុន ។zzzzzz
​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រុស្ស៊ី លោក​សឺ​ហ្គេ​យ៍ សយ​ហ្គូ បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៤ រុស្ស៊ី​បាន​បំពាក់​បន្ថែម យន្ដហោះ​ចម្បាំង​១៤០​គ្រឿង ឧ​ទ្ធ​ម្ភា​គ ចក្រ​១៣៥​គ្រឿង កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប ៣៨​ដើម ។ ចំណែក​នៅ​ឆ្នាំ​២០១៥ រុស្ស៊ី នឹង​បង្កើត​ការចំណាយ​ទៅលើ​សកម្ម ភាព​ការពារជាតិ​ដោយ​បំពាក់​កាំជ្រួច មី​ស៊ី​ល​ទំនើបៗ​ជាច្រើន​ទៀត​ដល់​កម្លាំង ទាហាន​រុស្ស៊ី បើ​ទោះ​បសេដ្ឋ​កិច្ច​រុស្ស៊ី ធ្លាក់ចុះ​ដោយសារតែ​ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច​លោកខាងលិច​ក៏ដោយzzzzzzzz