មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ត្រូវគេ ទម្លាក់កំហុស​ពាក់ព័ន្ធ​ការផ្ទុះ​ឡើង​វីរុស អេ​បូ​ឡា​

0

​ក្រុម​អ្នកស្រាវជ្រាវ​កាលពី​ថ្ងៃទី​២២ ខែធ្នូ បាន​ថ្កោលទោស និង​ទម្លាក់កំហុស ទាំងអស់​ទៅលើ​មូលនិធិ​រូបិយវត្ថុ​អន្ដរ ជាតិ IMF បានធ្វើឱ្យ​ប្រព័ន្ធ​សុខាភិបាល នៅ​ទ្វីបអាហ្វ្រិក​រង​ផលប៉ះពាល់​យ៉ាងខ្លាំង បណ្ដាលឱ្យមាន​វីរុស​អេ​បូ​ឡា​រាលដាល ខ្ពស់​បែបនេះ 
​សារព័ត៌មាន AFP បាន​ដកស្រង់ សម្ដី​ក្រុម​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា គោលនយោបាយ​របស់ IMF ធ្វើឱ្យ ប្រព័ន្ធ​សុខាភិបាល​នៅ​បណ្ដា​ប្រទេស លោកខាងលិច​មិន​ទទួលបាន​ប្រាក់​គ្រប់ គ្រាន់ ខ្វះ​គ្រូពេទ្យ​ជំនាញ ទាំងនោះ​ហើយ ទើប​ធ្វើឱ្យ​សកម្មភាព​ទប់ស្កាត់​ការឆ្លង រាលដាល​វីរុស​អេ​បូ​ឡា​ត្រូវ​ធ្លាក់ចុះ​ដូច គ្នា​ទើប​មានការ​ឆ្លង​យ៉ាង​ឆាប់រហ័ស បែបនេះ ។eeee
​ការជាប់​ពាក់ព័ន្ធ​រវាង​IMF នឹង​ការ ឆ្លង​រាលដាល​វីរុស​អេ​បូ​ឡា​ត្រូវបាន​ក្រុម អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ ខេ​ម​ប្រ៊ី​ដ អ័ក​ហ្វ័​ត វាយតម្លៃថា ដោយ គោលនយោបាយ​របស់ IMF ធ្វើឱ្យ ប្រព័ន្ធ​សុខាភិបាល​នៅ​អាហ្វ្រិក​ខាងលិច ធ្លាក់​ក្នុង​សភាព​អាក្រក់​បែបនេះ​មិន អាច​ទប់​ទល់នឹង​ហេតុការណ៍​អាក្រក់​ដូច ជាការ​ឆ្លង​រាលដាល​វីរុស​អេ​បូ​ឡា បានឡើយ ។​r
​ចំណែក​អ្នកនាំពាក្យ IMF ក៏បាន បញ្ជាក់ថា ការដែល​វីរុស​អេ​បូ​ឡា​ឆ្លង រាលដាល​នោះ​មិនមែនជា​លទ្ធផល​ន​យោ បាយ​របស់​IMF នោះឡើយ ការ​ចោទ ប្រកាន់​ខាងលើ​ជា​រឿង​មិន​ពិតee