ឥណ្ឌូនេស៊ី​វាយកម្ទេច​កប៉ាល់​នេសាទ បរទេស​ខុសច្បាប់​២​គ្រឿង​

0


​កង​ម៉ា​រី​ន​ឥណ្ឌូនេស៊ី​បាន​វាយប្រហារ កម្ទេច​កប៉ាល់​នេសាទ​បរទេស​ខុសច្បាប់ ២​គ្រឿង​នៅ​តំបន់​សមុទ្រ​ក្នុង​ដែន​អធិប​-​តេ​យ្យ​របស់​ប្រទេស​នេះ ។ កប៉ាល់​ទាំង​២ គ្រឿង​ខាងលើ​ត្រូវបាន​កង​ម៉ា​រី​ន​ប្រទេស នេះ​ចាប់បាន​ដោយពេល​នោះ​មាន​ផ្ទុក ត្រី​សរុប​៦៣​តោន និង​នាវិក​៦២​នាក់ សុទ្ធសឹងតែ​ជា​ជនជាតិ​ថៃ ។ggg
​សារព័ត៌មាន​ដេលី​ម៉ែ​ល បាន​ផ្សព្វ ផ្សាយ​ថា ហេតុការណ៍​ខាងលើ​កើតឡើង នៅ​ថ្ងៃទី​២១ ខែធ្នូ ស្ថិតនៅ​តំបន់​សមុទ្រ អាម​ប៊​ន ប្រទេស​ឥណ្ឌូនេស៊ី ។ បើទោះបី មានការ​ជំទាស់​ពី​ប្រទេសជិតខាង ប៉ុន្ដែ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​នៅតែ​សម្រេច​ឱ្យ កម្ទេច​កប៉ាល់​ខុសច្បាប់​ទាំង​២​ខាងលើ ដើម្បី​ជាការ​ព្រមាន​ដល់ក​ប៉ាល់​នេសាទ ដទៃទៀត​កុំឱ្យ​ចូល​ដែនទឹក​របស់ខ្លួន នេសាទ​ខុសច្បាប់​បែបនេះ ។​gggg
​អ្នកនាំពាក្យ​កម្លាំង​ទាហានជើងទឹក ឥណ្ឌូនេស៊ី​បានប្រកាសថា “​យើង​ចាំបាច់ ត្រូវតែ​ដុតបំផ្លាញ​កប៉ាល់​នេសាទ​ខាង លើ​ដើម្បីឱ្យ​ប្រទេស​ដទៃទៀត​ពិចារណា មុនពេល​សម្រេច​បញ្ជូន​កប៉ាល់​មក នេសាទ​នៅក្នុង​ដែនសមុទ្រ​សេដ្ឋកិច្ច របស់​ប្រទេស​ដទៃ​” ។
​កប៉ាល់​នេសាទ​ទាំង​២​គ្រឿង​ខាងលើ ដែល​ត្រូវ​បំផ្លាញ​គឺ​ចាប់បាន​តាំងពី​ថ្ងៃទី ១៧ ខែធ្នូ ដែល​បាន​ផ្ទុក​មច្ឆា​សមុទ្រ​ដល់ ទៅ​៦២​តោន ។ ចំណែក​នា​វឹក​ទាំងអស់ ត្រូវបាន​ឃុំខ្លួន​នៅ​តំបន់ អាម​ប៊​ន មុន ពេល​កប៉ាល់​ត្រូវ​វាយ​ត​ម្ទេ​ច ។g
​នេះ​ជា​លើក​ទី​៥​ដែល​កង​ម៉ា​រី​ន ឥណ្ឌូនេស៊ី​កម្ទេច​កប៉ាល់​នេសាទ​បរទេស ចូលមក​ដែនសមុទ្រ​ប្រទេស​នេះ​ខុស ច្បាប់ គិត​ចាប់ពី​ខែមីនា​មកទល់​ពេល នេះ ពិសេស​ចាប់តាំងពី​ប្រធានាធិបតី ចូ​កូ​វី ស្បថ​ចូក​កាន់តំណែង ។ កន្លងមក ថ្មីៗ លោក​ចូ​កូ​វី ក៏បាន​ប្រកាស​ឱ្យកម្លាំង ggទាហានជើងទឹក​បាញ់​កម្ទេច​រាល់​នាវា កប៉ាល់​នេសាទ​ណា​ដែល​ចូល​នេសាទ​ក្នុង ដែនសមុទ្រ​របស់ខ្លួន​ខុសច្បាប់ ។ តាម តួលេខ​របស់​រដ្ឋាភិបាល ក្នុង​មួយឆ្នាំៗ មាន​កប៉ាល់​នេសាទ​បរទេស​ខុសច្បាប់ រហូតដល់​៥៤០០​គ្រឿង​ដើរ​ចាប់​មច្ឆា សមុទ្រ​មានតម្លៃ​ប្រមាណ​១៣,៥​ពាន់ លាន​ដុល្លារ