កាលពីថ្ងៃទី២១ធ្នូពលរដ្ឋទុយនេស៊ី បានទៅបោះឆ្នោតជ្រើសរើសប្រធានា ធិបតីក្នុងជុំទី២ក្រោយកាលបោះឆ្នោត ជុំទី១គ្មានបេក្ខភាពណាមួយមានសំឡេង គាំទ្រគ្រប់គ្រាន់
ក្រុមអ្នកវិភាគបញ្ជាក់ថា ការបោះ ឆ្នោតជុំទី២គឺជាការប្រកួតប្រជែងរបស់ បេក្ខភាព២រូបដែលមានសំឡេងគាំទ្រ ខ្ពស់បំផុតក្នុងការបោះឆ្នោតជុំទី១ក្នុង នោះមានប្រធានគណបក្ស Nidaa Tou -nes លោកBeji Caid Essebsi និង ប្រធានាធិបតីទើបបញ្ចប់អាណត្ដិលោកMoncef Marzouki ។
ការិយាល័យបោះឆ្នោតប្រមាណ១ម៉ឺន កន្លែងនៅទូទាំងប្រទេសទុយនេស៊ីបាន បើកទ្វារស្វាគមន៍ពលរដ្ឋ៥,៣លាននាក់ នៅទូទាំងប្រទេសនេះទៅចូលរួមបោះ ឆ្នោត ។ សន្ដិសុខត្រូវបានរឹតបន្ដឹងនៅ តាមទីតាំងបោះឆ្នោតនានាដើម្បីធានា ដល់ការបោះឆ្នោតនោះប្រព្រឹត្ដទៅដោយ រលូន ។
នៅមុនការបោះឆ្នោតមួយថ្ងៃកម្លាំង សន្ដិសុខទុយនេស៊ីបានបាញ់សម្លាប់បុរស ម្នាក់ប្រដាប់ដោយអាវុធនិងចាប់ខ្លួន មនុស្ស៣នាក់ផ្សេងទៀតដែលផ្ទុះកាំភ្លើង បាញ់ប្រហារទៅលើទីតាំងបោះឆ្នោតក្នុង តំបន់កាយរ៉ូអាន ប៉ុន្ដែមិនបណ្ដាលឱ្យ មានអ្នកស្លាប់និងរងរបួសនោះឡើយ ដោយគ្មានអ្នកណានៅទីនោះ ។
នៅក្នុងការបោះឆ្នោតជុំទី១កាលពី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក Beji Caid Essebsi បាននាំមុខដោយ មានសំឡេងគាំទ្ររហូតដល់៣៩,៤៦ភាគ រយ បេក្ខភាពលំដាប់ទី២គឺប្រធានាធិប តីMoncef Marzouki មានសំឡេងគាំទ្រ តែ៣៣,៤៣ភាគរយប៉ុណ្ណោះ ។ តាមរដ្ឋ ធម្មនុញ្ញទុយនេស៊ីបើគ្មានបេក្ខភាពណា មួយទទួលបានសំឡេងគាំទ្រលើសពី៥០ ភាគរយឡើងនឹងត្រូវរៀបចំបោះឆ្នោត ជុំទី២ ដោយយកតែបេក្ខភាព២រូបទទួល បានការគាំទ្រខ្ពស់បំផុតនៅជុំទី១