ភ្នំពេញ ៖ រថយន្តឡិចស៊ីស៤៧០ បានបើកទៅបុកម៉ូតូកូរ៉េ មួយគ្រឿង យ៉ាងពេញទំហឹង បណ្តាល ឱ្យបុរសម្នាក់រងរបូស់ធ្ងន់ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់ ដោយសុវត្ដិភាព។ គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង នាវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៤ នៅចំណុចផ្លូវព្រះមុនីវង្សកែងនិងផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
តាមប្រភពព័ត៏មាននៅកន្លែងបានឱ្យដឹងថា រថយន្តស៊ីស៤៧០ មួយគ្រឿង ពណ៌ស មិនស្គាល់ ស្លាកលេខ បើកបរដោយបុរសម្នាក់ បានទៅបុកយ៉ាងពេញទំហឹងម៉ូតូសងកូរ៉េ ពណ៌ក្រហមពាក់ស្លាក លេខកំពង់ចាម 1B-7804 បើកបរបុរសម្នាក់បណ្តាលឱ្យបុរសម្នាក់រងរបួស់ធ្ងន់។
ប្រភពបានឱ្យដឹងទៀតថា រថយន្តឡិចស៊ីស៤៧០មួយគ្រឿងបានធ្វើដំណើរពីត្បូង ទៅជើងតាម បណ្តោយផ្លូវព្រះមុនីវង្ស ក៏ទៅបុកម៉ូតូវេវដែលធ្វើដំណើរចេញមកពីផ្លូវលេខ ៤៣២ ក្នុងទិសដៅ លិចទៅកើតក៏ជ្រុលបុកម៉ូតូយ៉ាងពេញទំហឹងតែម្តង ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ដោយសុវត្ដិភាព ចំណែកជនរងគ្រោះត្រូវរថយន្តសាមុយដឹកទៅមន្ទីរពេទ្យ ហើយម៉ូតូត្រូវបានប៉ូលិសយកទៅរក្សាទុក នៅខណ្ឌចំការមនរងចាំបងប្អូនមកទទួលយកវិញផងដែរ៕