​ចោរប្លន់​ប្រដាប់ អាវុធ​មួយក្រុម ភ្ជង់​ប្លន់ យក​ម៉ូតូ​ស្គុ​ប​ពី ពី​បុរស​ពីរ​នាក់ បានសម្រេច​គេច​ខ្ល​យ​ដោយ​សុវត្ថិភាព​

0


​ភ្នំពេញ ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធ​មួយក្រុម មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​មិន​ចាំ ម៉ាក​៣​គ្រឿង បានធ្វើ​សកម្មភាព ភ្ជង់​ប្លន់​យក ម៉ូតូ​ស្គុ​ប​ពី​ពី​បុរស​ពីរ​នាក់ ដែរ​ទើបតែ​ត្រលប់​មកពី​ខួប​កំ​ណើ​រ​គេ បាន ម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច មុខផ្ទះ​សំណាក់ វិ​និ​តា​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត កែង​និង​ផ្លូវ​លេខ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៣​និង​១០ នាទី យប់​ឈានចូល​ទី​ថ្ងៃ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៤ ។​Image12
​ជនរងគ្រោះ​ក្នុង អំពើ​ភ្ជង់​ប្លន់ ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ពួកគេ មុខ​ពេល​កើតហេតុ​ការណ៍​កើតឡើង គឺ​ដំបូង​ឡើយ រូប​ខ្លួន​ទើបតែ ចេញ​មកពី ខួបកំណើត​មិត្ត​ភ​ក្រ័​នៅ​ម្តុំ​ផ្លូវ​៦៣ ដោយ​ពួកគេ​ទាំងពីរ​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក​ស្គុ​ប​ពី​ស៊េរី ឆ្នាំ​២០១៥​ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-2634 បានរួម​ដំណើរ​ជាមួយ​បង​របស់ខ្លួន ដោយ​ធ្វើដំណើរ តាម​បណ្តោយ ផ្លូវ​មុនី​រ៉េត​ឆ្ពោះ​ត្រឡប់មក​កន្លែង ផ្ទះសំណាក់ វិ​និ​តា​របស់ ខ្លួន​ស្នាក់នៅ លុះ​មក ដល់​ចំណុចកើតហេតុ​នោះ ស្រាប់តែ មាន​ជនសង្ស័យ​៦ នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ម៉ាក​និង​ស្លាក​លេខ បាន​ជិះ​មក ឈប់​ម៉ូតូ​ពីមុខ​ពួកគេ​ដែរ​កំពុង​ឈប់​ម៉ូតូ​នៅមុខ​ផ្ទះសំណាក់ វិ​និ​តា ហើយ ជនសង្ស័យ​ម្នាក់​ក្នុង ចំណោម​បក្ខ​គេ​បាន​បាន​ចុះមក​ធ្វើ​សកម្មភាព​ដក សោ​ម៉ូតូ​ពួកគេ​ដោយ​ប្រាប់ថា ឲ្យ​ចុះ​ពីលើ​ម៉ូតូ ឃើញ​ស្ថានការណ៍​ដូចនេះ បុរសរងគ្រោះ​ក៏​ព្យាយាម​មិន​ប្រគល់ ម៉ូតូ​ទៅ​ឲ្យ​ក្រុមចោរ​នោះទេ ធ្វើ​ឲ្យ​ចោរ​ខឹង​ក៏​ដក់​កាំភ្លើង​វាយ​ក្បាល​ពួកគេ​បណ្តាល​ឲ្យ​បែក​ហូរ​ម្នាក់ និង ភ្ជង់​ទៅលើ​ពួកគេ​ដោយ​គំរាម​មិន​ឲ្យ ស្រែក​ផ្តេសផ្តាស បើក​ពុំ​ដូច្នោះ​ទេ​រូបគេ នឹង​បាញ់​សម្លាប់ចោល​។ ភ្លាមៗ​នោះ​ក្រោយពី​បាន​គំរាម ជនរងគ្រោះ មិនអោយ​ស្រែក ឆោ​រ​ឡោរ​រួចហើយ ក្រុម​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​នារី​រងគ្រោះ ចេញទៅ​បាត់​សុវត្ថិភាព ។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​ជន​រង គ្រោះ​ទៅធ្វើ​ការ ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​បឹង​សាឡាង ដើម្បី​កំណត់​មុខ សញ្ញា​ជន សង្ស័យ​បន្ត ។ ចំណែក នារី​រងគ្រោះ ត្រូវបាន​សាច់ញាតិ មក​ទទួលយក ទៅ​គេហដ្ឋាន​វិញ ។​​គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​ករណី​បាញ់ ភ្ជង់​ប្លន់​ប្រដាប់អាវុធ នៅតែ​បន្ត​កើតមាន​សម្រាប់ ភូមិសាស្ត្រ ខណ្ឌ​នាៗ ស្រប​ពេលដែល មួយរយៈ​កន្លង មកនេះ​សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា​កម្លាំង កងរាជអាវុធហត្ថ ទាំងអស់​កំពុងតែ ព្យាយាម និង​ខិតខំ​យ៉ាង សស្រាក់សស្រាំ បំផុត ក្នុងការ​ល្បាត​ពួក​ស្ទាក់ចាប់ ក៏ដូចជា​បង្ក្រាប​មុខ សញ្ញា​សង្ស័យ ផ្សេងៗ តែងតែ​បង្ក​ភាពអសន្តិសុខ​ក្នុង មូលដ្ឋាន​របស់ ខ្លួន​រឿយៗ ផងដែរ​នោះ ៕