​​ក្រុមហ៊ុន ICE Electronics បើកសម្ពោធ​ក្រុមហ៊ុន​ថ្មី សាខា​ទឹកថ្លា ទីតាំង​ទី​៣

0

​ដោយ​មើលឃើញ​ពី​ការរីកចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច ស្ថេរភាព​នយោបាយ​នៅក្នុង​កម្ពុជា ជាពិសេស​តម្រូវការ​ខាង​ផ្នែក​បច្ចេកវិទ្យា​ទំនើប បាន​នឹង​កំពុងមាន​ការកើនឡើង​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​នោះ ក្រុមហ៊ុន ICE Electronics បានសម្រេច​បណ្តាក់ទុន​វិនិយោគ​របស់ខ្លួន បន្ថែមទៀត តាមរយៈ​ការ​ការបើក​សម្ពោធ​ក្រុមហ៊ុន​ថ្មី​សាខា​ទឹកថ្លា​ទីតាំង​ទី​៣ ដែល​ស្ថិតនៅ ផ្ទះ​លេខ ៦១-៦៣ ផ្លូវ​លេខ ១០១៩ ផ្លូវ​ណត​ប្រ៊ី​ដ រាជធានី​ភ្នំពេញ ព្រមជាមួយ​ការលក់ បញ្ចុះតម្លៃ​1ជាពិសេស ទៅលើ​ផលិតផល​មួយចំនួន​ដូចជា​៖ Dell Lenovo Sony Projector និង Fuji Xerox and APC ក្នុង​គោលបំណង​បំពេញតម្រូវការ​របស់​អតិថិជន​ផ្ទាល់ និង សហគ្រាស​ទូទៅ សម្រាប់​ផ្នែក​បច្ចេកវិជ្ជា និង សេវាកម្ម​របស់​ក្រុមហ៊ុន ។
​លោក Len Tan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ICE Electronic បាន​មានប្រសាសន៍ថា សាខា ICE Electronic ថ្មី​នេះ នឹង​ផ្តល់ជូន​លោកអ្នក​ជាមួយ​នូវ​បច្ចេកវិទ្យា​ទំនើប​លំដាប់ ខ្ពស់ និង ដំណោះស្រាយ​ផ្សេងៗ ដើម្បី​ជួយ​ដល់​អតិថិជន​ក្នុងការ​បង្កើន​នូវ​ការរីកចំរើន​នៃ អាជីវកម្ម​របស់​អតិថិជន ។ មិនតែប៉ុណ្ណោះ ICE Electronic មាន​ដៃ​គួរ​ចែកចាយ​បន្ត​ផ្ទាល់ ដូចជា​៖ Fuji Xerox ,APC ,Dell,Lennovo,Sony, និង បណ្តា​ផលិតផល​ម៉ាក​ផ្សេង​ជា ច្រើន​ទៀត ។2
​លោក​បន្តទៀតថា ក្រុមហ៊ុន​នឹង​ផ្តល់ជូន​អតិថិជន​ទាំងអស់​សម្រាប់​តម្លៃ និង ដំណោះ ស្រាយ​ដ៏​ល្អ​បំផុត ដែល​ប្រសើរ​ជាង​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា អាច​ផ្តល់​បាន ។​​សូមបញ្ជាក់ថា ការបើក​សម្ពោធ​សាខា​ថ្មី​ខាងលើនេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក Kohei Sakomoto ប្រធាន​ចាត់ការ​ទូទៅ​នៃ​នាយកដ្ឋាន​ទីផ្សារ​របស់​ក្រុមហ៊ុន Fuji Xerox Viet Nam លីមីត​ធី​ត និង លោក Koon San Ang ជា Country President of APC, Schneider Electronic ៕4 3