ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការអំពាវនាវជាផ្លូវការអោយប្រទេសកូរ៉េខាងជើង ធ្វើ ការទទួលខុសត្រូវ និង ផ្តល់សំណងដល់ក្រុមហ៊ុនអន្តរជាតិដ៏ល្បីឈ្មោះ សូនី ចំពោះការ វាយប្រហារ និង លុកលុយចូលប្រព័ន្ធផ្ទុកខ្សែរភាពយន្តកាលពីសប្តាហ៏មុន ដែលបានជំរុញដល់ការគំរាមកំហែងសន្តិសុខជាតិសហរដ្ឋអាមេរិក ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Marie Harf បានថ្លែងនៅក្នុងសន្និសិទ្ធព័ត៌មាននៅដើម សប្តាហ៏នេះថា ទីភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក ដែលហៅកាត់ថា FBI រួមជាមួយនឹងក្រុមមន្ត្រី ជំនាញព័ត៌មានវិទ្យារបស់លោកប្រធានាធិបតី អូបាម៉ា បានប្រមូលមូលនូវផស្តុតាងជាច្រើនដែល អាចបញ្ជាក់បានថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង គឺជាអ្នកស្ថិតនៅពីក្រោយពីវាយប្រហារលើក្រុមហ៊ុន ផលិតខ្សែភាពយន្ត សូនី និង គំរាមកំហែងវាយប្រហារទៅលរោងភាពយន្ត ដែលហ៊ានចាក់បញ្ចាំង ខ្សែររឿងសម្រាប់ចុងឆ្នាំ ដែលមានចំណងជើងថា (The Interview) ។
ស្របពេលជាមួយគ្នានេះដែរ លោកស្រី Marie Harf ក៏បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើងគួរតែ ធ្វើការផ្តល់សំណងដល់ក្រុមហ៊ុន សូនី ដែលនេះគឺជាការសហការដ៏ល្អបំផុតមួយ ជាជាងការប្រកាន់ គោលជំហរក្នុងការមិនបានវាយប្រហារ និង ទាមទារអោយមានការស៊ើបអង្កេតរួមគ្នាវិញនោះ ។
សូមបញ្ជាក់ថា ខ្សែរភាពយន្តផលិតដោយក្រុមហ៊ុន សូនី ដែលមានចំណងជើងថា (The Interview) ដែលនិយាយពីដំណើរការធ្វើឃាតមេដឹកនាំកូរ៉េខាងជើង ពោលគឺលោក គីម ជុងអ៊ុន នោះ ត្រូវបាន គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៥ ខាងមុខនេះ ប៉ុន្តែវាត្រូវបានទទួលរងការគំរាមគំហែងភេរវកម្មពី ក្រុមជំនាញបច្ចេកវិទ្យា ដែលត្រូវបានគេជឿជាក់ថា បានគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើង ៕




































