​លោកយាយ លោកតា​ទុរគតជន ចំនួន​បី​គ្រួសារ រស់នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​មេសាង​នឹង​ស្រុក​បាភ្នំ ខេត្តព្រៃវែង បានទទួល​អំណោយ​សប្បុរស​ធ​ម៏ ពី​ក្រុមការងារ​អ្នកយកព័ត៌មាន ប្រចាំខេត្ត​មណ្ឌលគិរី​

0


​ ​លោកយាយ លោកតា​ទុរគតជន ចំនួន​បី​គ្រួសារ រស់នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​មេសាង​នឹង​ស្រុក​បាភ្នំ ខេត្តព្រៃវែង បានទទួល​អំណោយ​សប្បុរស​ធ​ម៏ ពី​ក្រុមការងារ​អ្នកយកព័ត៌មាន ប្រចាំខេត្ត​មណ្ឌលគិរី ដែល​បាន​គៀងគរ​ប្រមូលបាន​នូវ​ថវិការ​មួយចំនួន នឹង​គ្រឿង​ឧបភោគបរិភោគ​ពី​សប្បុរជន ដែល​រស់នៅ​ខេត្តមណ្ឌលគិរី ។ សកម្មភាព​មនុស្ស​ធ​ម៏​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ ។​2
​ ​គ្រួសារ​ទី​១.​លោកតា ខាត់ កុល អាយុ​៨៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​ពិការភ្នែក​តាំងពី​សម័យ​ប៉ុលពត ហើយ​បច្ចុប្បន្ន លោកតា​រស់នៅក្នុង​គ្រួសារ ជាមួយ​កូនស្រី​មេម៉ាយ​ឈឺ​រ៉ាំរ៉ៃ​ម្នាក់ នឹង​កូនស្រី​វិកល​ច​រិ​ក​ម្នាក់ ។
​អំណោយ​សប្បុរស​ធ​ម៏ ដែល​ក្រុមការងារ​អ្នកយកព័ត៌មាន ប្រចាំខេត្ត​មណ្ឌលគិរី នាំយក​ទៅជូន​គ្រួសារ​លោកតា ខាត់ កុល មានដូចជា​៖ អង្ករ​មួយ​បាវ ស្មើរ​៥០​គីឡូក្រាម មី​៥០​កញ្ចប់ ទឹក​ស៊ី​អៀវ​មួយ​យួរ ត្រីខ​មួយ​យួរ នឹង​ថវិការ​ចំនួន​២០​ម៉ឺន​រៀល ។​
​ ​គ្រួសារ​ទី​២. លោកយាយ ចាន់ យឿន អាយុ​៨៧​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ក្បាល​ខ្វែក ឃុំ​ស្វាយជ្រុំ ស្រុក​មេសា ខេត្តព្រៃវែង បាន​ធ្លាក់ខ្លួន​ឈឺ ងើប​ពី​កន្ទេល​មិន​រួច ជិត​ដប់ឆ្នាំ​មកហើយ ។ បច្ចុប្បន្ន​លោកយាយ រស់នៅ​ជាមួយ​កូនស្រី​មេម៉ាយ​ម្នាក់ ក្នុង​ខ្ទម​ស្លឹកត្នោត រហែករ​យីរ​យ៉ាក នឹង​ចៅៗ​ចំនួន​៨​នាក់​ក្នុងបន្ទុក ។ អំណោយ​សប្បុរស​ធ​ម៏ ពី​ក្រុមការងារ ដែល​អ្នកយកព័ត៌មាន​ប្រចាំខេត្ត​មណ្ឌលគិរី យកទៅ​ជូន​គ្រួសារ​លោកយាយ មានដូចជា​៖ អង្ករ​មួយ​បាវ ស្មើរ​៥០​គីឡូក្រាម មី​៥០​កញ្ចប់ ទឹក​ស៊ី​អាវ​មួយ​យួរ ត្រីខ​មួយ​យួរ នឹង​ថវិការ​ចំនួន​១៥​ម៉ឺន​រៀល ។​1
​ ​គ្រួសារ​ទី​៣.​លោកយាយ ឡៃ ម៉ៃ អាយុ​៨៥​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​កាឡី​ខាងត្បូង ឃុំ​ស្ពឺ​(​ក​) ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ បច្ចុប្បន្ន​លោក​រស់នៅ​ម្នាក់ឯង ពុំមាន​កូនចៅ​ទេ ហើយ​ប្តី​របស់​លោកយាយ ត្រូវបាន​ប៉ុលពត យកទៅ​សម្លាប់ តាំងពី​ឆ្នាំ​១៩៧៥​មកម្ល៉េះ ។ អ្នកភូមិ​រស់នៅ​ជិតខាង បាន​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ លោកយាយ​ពុំ​អា​ចរក​ចំនូល​អ្វី​មក​ចិញ្ចឹមជីវិត​បានឡើយ ក្រៅពី​អ្នកជិតខាង នឹង​កូនក្មួយ​មួយចំនួន ជួយ​ឧ​ប​ត្ត​ម​បាន​បន្តិចបន្តួច ។ អំណោយ​សប្បុរស​ធ​ម៏ ពី​ក្រុមការងារ​ដែល​អ្នកយក​ព័ត៌មាន ប្រចាំខេត្ត​មណ្ឌលគិរី យកទៅ​ជូន​គ្រួសារ​លោកយាយ មានដូចជា​៖ អង្ករ​មួយ​បាវ ស្មើរ​៥០​គីឡូក្រាម មី​៥០​កញ្ចប់ ទឹក​ស៊ី​អាវ​មួយ​យួរ ត្រីខ​មួយ​យួរ នឹង​ថវិការ​ចំនួន​១៨​ម៉ឺន​រៀល​។​
​ ​ថវិការ​ដែល​ក្រុមការងារ យកទៅ​ជូន​ដល់​ទុរគតជន​ខាងលើ គឺជា​ទឹកចិត្ត​សប្បុរស​ធ​ម៏​របស់​បងប្អូន ដែល​រស់នៅ​ខេត្តមណ្ឌលគិរី មានដូចជា​៖ លោក ឌី ជាង​ឡាន ស្រុក​កែវ​សីមា ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​មួយ​យួរ លោក​សាត ចាន់​បុត្រ ភ្នាក់ងារ​អប្សរា​ណិ​ត មណ្ឌលគិរី មី​មួយ​កេះ ត្រីខ​មួយ​យួរ ថវិការ​១០​ម៉ឺន​រៀល លោក ទីង ស្រុក​កែវ​សីមា ទឹកស៊ីអ៊ីវ​១​យួរ លោក ទៀ ខូវ​ម៉េង មេបញ្ជាការ​កងអនុសេនាធំ​ទី​២ ស្រុក​កែវ​សីមា អង្ករ​ពីរ​បាវ ស្មើរ​១០០​គីឡូក្រាម លោក ហួត រ័ត្ន មេបញ្ជាការ​សឹង​រង ស្រុក​កែវ​សីមា ថវិការ​ចំនួន​២០​ម៉ឺន​រៀល លោក សែត សារឿន ការ​សែត​សង្គមជាតិ មី​មួយ​កេះ ទឹកស៊ីអ៊ីវ​មួយ​យួរ អ្នកស្រី លីន ស្រុក​កែវ​សីមា អង្ករ​១​បាវ ស្មើរ​៥០​គីឡូក្រាម ថវិការ​១០​ម៉ឺន​រៀល លោក ឃុន ក្រុង​សែន​មនោ​រម្យ ថវិការ​២​ម៉ឺន​រៀល លោក វ៉ាន់ ទិ​ត្យ TV9 ថវិការ​១០​ម៉ឺន​រៀល ចែ តុ​ប អាជីវ​ករលក់ ចាប់ហួយ មី​មួយ​៥០​កញ្ចប់ ត្រីខ​មួយ​យួរ ។​
​ ​សូមបញ្ជាក់ថា ការនាំយក​អំណោយ​ឧ​ប​ត្ត​ម ដល់​ទុរគតជន​ខាងលើ ក្រោម​ការផ្តួចផ្តើម ពី​សំណាក់​លោក​សាយ ករុណា ភ្នាក់ងារ​យក​ព័ត៌មាន​កោះសន្តិភាព ខេត្តមណ្ឌលគិរី នឹង​លោក ម៉ន ម៉ារ៉េត ភ្នាក់ងារ​យក​ព័ត៌មាន​ទូ​រស្ស​ន៏​អប្សរា ខេត្តមណ្ឌលគិរី ។ ហើយ​សកម្មភាព​មនុស្ស​ធ​ម៏​នេះ នឹង​បន្តសកម្មភាព​ជា​រៀងរហូត ៕