​ចោរ​ប្រដាប់អាវុធ​២​នាក់​បាន​ភ្ជង់​ប្លន់​យក​កាបូប​ពី​នារី​ម្នាក់​បានសម្រេច​ហើយ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​

0


​នារី​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​ត្រូវបាន​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​ភ្ជង់​ប្លន់​កាបូប​ពី​នារី​រូបនោះ​ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​១៥​នាទី​យប់​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៤​នៅ​ម្តុំ​ផ្ទះជួល​មួយកន្លែង​តាម​បណ្តោយ​ផ្លូវ​លេខ​២២៨​ស្ថិតក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​។​3
​ ​តាម​សម្តី​រៀបរាប់​របស់​នារី​រង​គ្រោះ​មានឈ្មោះ​ប៊ួ​សុ​ភ័​ណ្ឌ​អាយុ​២៨​ឆ្នាំ​ជា​បុ​គ្គិល​ធ្វើការ​នៅក្នុង​សណ្ឋាគារ​ឡា​ប៉េ​ស៊ី​ដង់​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​ប្រមាណ​១៥​នាទី រូបនាង​បាន​ជិះ​ម៉ូតូ​វ៉េវ​ពណ៍​ក្រហម​លាយ​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​កណ្តាល​1L-2600 តែម្នាក់ឯង​ចេញពី​កន្លែងធ្វើការ​នៅ​ស​ណ្ឋា​រ​គារ​ឡា​ប៉េ​ស៊ី​ដង់​នៅ​ខាងជើង​ផ្សារ​ទំនើប​ផេ​នស​ល​លុះ​មកដល់​ចំណុច​ផ្ទះ​លេខ​២៨A ផ្លូវ​លេខ​២២៨​ដែលជា​ផ្ទះជួល​របស់​នាង​នោះ​រូបនាង​ក៏បាន​ចុះ​ពីលើ​ម៉ូតូ​ដើម្បី​ដើរមក​ចាក់សោរ​ទ្វារផ្ទះ​។4​ខ​ណះ​ដែល​កំពុងតែ​ចាក់សោរ​ទ្វារផ្ទះ​នោះ​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥​ពណ៍​ខ្មៅ​មួយគ្រឿង​បាន​ចុះមក​ដក​កាំភ្លើងខ្លី​មួយ​ដើម​ភ្ជង់​ក្បាល​គំរាម​បាញ់​មិនឱ្យ​ស្រែ​ករួច​ក៏បាន​យក​កាបូប​ពី​នារី​រងគ្រោះ​។​នារី​រងគ្រោះ​បន្តថា​ដោយមាន​ការភ័យខ្លាច​ទើប​ខ្លួន​មិន​ហ៊ាន​ស្រែក​ហើយ​តែប៉ុណ្ណោះ​ជនសង្ស័យ​ថែមទាំង​បំរុង​យក​ម៉ូតូ​ទៀត​តែ​ត្រូវបាន​អ្នកជិតខាង​ចេញមក​ឃើញ​ទាន់​ដោយ​ខ្លាច​មានការ​ភ្ញាក់ផ្អើល​នោះ​ជនសង្ស័យ​ក៏បាន​ឡើង​ម៉ូតូ​ជិះ​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​នារី​រងគ្រោះ​បន្ថែមថា​ចំពោះ​ការខាតបង់​គឺ​នៅ​ក្នុងការ​បូ​ប​នោះ​មាន​លុយ​ប្រមាណ​ជាង​២០០​ដុល្លារ​ទូរស័ព្ទ​ម៉ាក​ណូគា​មួយគ្រឿង​កាត​គ្រី​ម៉ូតូ​និង​សម្ភារៈ​មួយចំនួន​។​1
​ ​ក្រោយពេល​កើតហេតុ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​រប​ស់បុ​ស្តិ៍​នគរបាល​បឹងរាំង​ណា​ម្នាក់​ចុះ​មកដល់​កន្លែងកើតហេតុ​នោះទេ​គឺមាន​តែ​កម្លាំង​កងរាជអាវុធហត្ថ​តែប៉ុណ្ណោះ​ហើយ​នារី​រងគ្រោះ​មិនបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះទេ​ព្រោះ​មិន​ការ​រូបនាង​មានការ​ភ័យខ្លាច​នឹង​តក់ស្លុត​យ៉ាងខ្លាំង​ដោយ​ជនសង្ស័យ​យក​កាំភ្លើងខ្លី​មក​ភ្ជង់​ក្បាល​របស់​នាង​ម្យ៉ាងវិញទៀត​មិន​ចង់​វែងឆ្ងាយ​ផង​។​2
​ ​គួរបញ្ជាក់​ផងដែរ​ថា​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​តែងតែមាន​ករណី​ភ្ជង់​ប្លន់​និង​ឆក់​កាបូប​ជា​ញឹកញាប់​តែ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ណា​ម្នាក់​ចុះមក​ធ្វើការ​យាមល្បាត​នៅទីនេះ​នោះទេ​ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​បាន​សំណូមពរ​ដល់​លោក​អធិការ​ខណ្ឌ​មេត្តា​ដាក់​កម្លាំង​ឱ្យមក​ជិះ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​នេះ​ផង​កុំឱ្យ​ពួកគាត់​មិន​ការភិតភ័យ​ដោយសារតែ​នៅ​ម្តុំ​ផ្ទះ​ខ្លួន​មិនមាន​សុវត្ថិភាព​នោះ​៕