យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរទេព្យភ្លាមៗខណៈដែលកំពុងជិះម៉ូតូសងកូរ៉េមួយគ្រឿងធ្វើដំណើរឆ្លងផ្លូវត្រូវរថយន្តឡិចស៊ីសបើកក្នុងល្បឿនលឿនដូចហោះបានបុកចំពេញទំហឹង កាលពីវេលាម៉ោង២៣និង៥០នាទីយប់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៤នៅចំណុចមុខស្ថានទូវៀតណាមតាមបណ្តោយផ្លូវលេខ៤៣២កែងផ្លូវមុន្នីរវង្សស្ថិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមនហើយរថយន្តបង្កបានបន្តដំណើររត់គេចខ្លួនបាត់ស្រមោលឈឹង។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូសងកូរ៉េពណ៌ក្រហមពាក់ស្លាកលេខកំពុងចាម1B-7804 ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅកើតដោយបំរុងឆ្លងផ្លូវព្រះមុន្នីរវង្សស្រាប់តែមានរថយន្តឡិចស៊ីសពណ៌សមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរវង្សក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបានជ្រុលបុកម៉ូតូចំពីជំហៀងពេញទំហឹងបណ្តាល
ឲ្យម្ចាស់ម៉ូតូរងដួលបោកក្បាលទៅនិងថ្មលរបួសបាក់ជើងខាងឆ្វេងចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលឈឹង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមុន្នីរពេទ្យភ្លាមចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍បឹងត្របែកបណ្ណោះអាសន្ន៕




































