ឈើ​ប្រមាណ​ជិត​៥០​ម៉ែត្រគូប​នឹង​រថយន្ត​ធុន​យក្ស​មិនត្រូវ​បាន​សម្ថ​កិច្ច​ធ្វើ​កំនត់

0

ខេត្តសៀមរាប៖ ហេតុ​បញ្ចូល​ក្នុង​ប្រ​ត្តិ​ប័​ត្តិ​កាណ៍​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន ជំរក​សត្វព្រៃ “​គូលែន​ព្រហ្ម​ទេព​-​អូរ​តា​កុក​”​នោះឡើយ​!! ខេត្តសៀមរាប ឈើ​ប្រភេទ​លេខ​១​នឹង​លេខ​២(​ជា​ឈើ​ជ្រុង​អារ​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ី ណ័​រ )​ប្រមាណ​ជា​៥០​ម៉ែត្រគូប នឹង​រថយន្ត​ធុន​យក្ស​១​គ្រឿង​ដែល​ត្រូវបាន​ខាង​កំលាំងរ​ដ្ធ​បាល​ព្រៃឈើ​(​អធិការ​រ​ដ្ធ​បាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​+​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​បន្ទាយស្រី​+​សង្កាត់រ​ដ្ធ​បាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ​)​ដែល​ដឹកនាំ​កំលាំង​ផ្ទាល់​ដោយ​ស្ថាប័ន​តុលាការ​ចុះទៅ​ធ្វើការ​បង្ក្រាប​នឹង​រឹបអូស​បាន​ហើយ​យក​វត្ថុតាង​ទាំងអស់នេះ​យកមក​រក្សាទុក​នៅ ក្នុង ស្នាក់ការ “ ជំរក​សត្វព្រៃ​-​ដែន​ជំរក គូ​លេន​ព្រហ្ម​ទេព -​អូរ តា​កុក “ កន្លងមក​នោះ​មិនត្រូវ​បាន​គេ​ធ្វើ​កំនត់ហេតុ ដកហូត “ តាមផ្លូវ​ច្បាប់​”

ក្នុង​ប្រ​ត្តិ​ប័​ត្ត​ការណ៍​បង្ក្រាប​ឈើ​ក្នុង ដែន​ជំរក​សត្វព្រៃ គូ​លេន ព្រហ្ម​ទេព​-​អូ​តា កុក នោះឡើយ​! នេះ​បើ​យោងតាម​ប្រភព​ព័ត​មាន​ពី​ប្រជា រ​ដ្ធ​ក៍​ដូចជា​មន្ត្រី​បរិស្ថាន​តំបន់​នោះ​លួច​បង្ហើប​ឱ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ក្រោយពី​ពេល​មានការ​វាស់វែង​ជា​ផ្លូវ​ការណ៍​ចំនួន​ឈើ​ព្រមទាំង​វត្ថុតាង​ដែល​សម្ថ​កិច្ច​ធ្វ​ល​ការដកហូត​បាន​កន្លង​មក​នោះ​។ ប្រភព​ដដែល​បាន​បង្ហើប​ឱ្យដឹងទៀតថា​:​មិនដឹង​ជា​មូលហេតុ​អ្វី​នោះទេ​ដែលនាំឱ្យ​មិន​ការធ្វើ​កំនត់ហេតុ​ឱ្យ​ច្បាស់លាស់​នូវ​រថយន្ត​ធុន​យក្ស​១​គ្រឿង​នេះ​នឹង​ឈើ ឈើ​ប្រភេទ​លេខ​១​នឹង​លេខ​២​ប្រមាណ​ជា​៥០ ។​

ដោយសារតែ​ឃើញបែបនេះ​ទើប​ធ្វើឱ្យមាន​ការលើកឡើង​ពី​ម​ជ្ឈ​ដ្ធា​ន​នានា​ក៍​ដូចជា​ពី​ប្រជា​ពលរ​ដ្ធ​នៅ​តំបន់​នោះ​ផ្ទាល់​ថា​:​ការដែល​គេ​មិន​ធ្វើ​កំនត់ហេតុ​ដកហូត​វត្ថុតាង​នឹង​ឈើ​ជិត​៥០​ម៉ែត្រគូប​បែបនេះ​គឺជា​ការ​មួយ​ទុក​ឱកាស​ឱ្យ​ម្ចាស់​ឈើ​នេះ “ រត់​ការណ៍​ឯកសារ​”​ដើម្បីឱ្យ​ឈើ​នឹង​រថយន្ត​នេះ​បានក្លាយ​ទៅជា “ ការដឹកជញ្ជូន​ឈើ​ស្របច្បាប់​ទៅវិញ​” !!​។​ពីព្រោះថា​ខ​ណះ​ពេលដែល​ក្រុម​សម្ថ​កិច្ច​ចំរុះ​ធ្វើការ​បង្ក្រាប បាន​ជាក់ស្ដែង​ភ្លាមៗ​នោះ​គឺ “ ឈើ​នឹង​រថយន្ត “ នេះ​ពុំមាន​ឯកសារ​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់​នោះទេ​!​។

បើ​យោងតាម​ការឱ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​លោក ឯម មុន្នី នាយរង​អធិការ​រ​ដ្ធ​បាល​ព្រៃឈើ​ខាងជើង​បឹង ទន្លេសាប​បានឱ្យដឹងថា​: ករណី​ឈើ​នឹង​រថយន្ត​នេះ​ពេលដែល​ចាប់បាន​ភ្លាមៗ​គឺ​ពុំមាន​ឯកសារ​បញ្ចាក់ ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​នោះទេ​!​តែ​អី​ឡូ​វ​លឺថា ម្ចាស់ គេ បាន យក ឯកសារ ឱ្យ ស្ថាប័ន “ តុលាការ “ ពិនិត្យ​ហើយ​! បើ​ចង់ដឹង​ច្បាស់​សួរ​ទៅ​លោក ព្រះរាជអាជ្ញារង ទៅ ដឹង​ព័ត​មាន​ច្បាស់លាស់​ជាង​។

បើ​យោងតាម​ប្រភពពី​ខាងរ​ដ្ធ​បាល​ព្រៃឈើ​វិញ​បាន​បង្ហើប​ថា​:​ចំពោះ​ករណីនេះ​ជំនាញ​មេព្រៃ​ពុំមាន ពាក់ពាន់​ជាមួយ​ទេពី​ព្រោះថា​ការវាស់វែង​កំនត់ហេតុ​ចំនួន​ឈើ​ដែល​បង្ក្រាបបាន​គឺ​ជំនាញ “ បរិស្ថាន “ គេ​ជា​អ្នកសំរេច​ទាំងអស់​!​ដោយ​ខាង​មេព្រៃ​គ្រាន់តែ​ចូលរួម​នឹង ស៊ី​ញ៊េ​រ លើ​កំនត់ហេតុ ទទួលស្គាល់​ចំ នួន​ឈើ​ដែល​កំលាំង​បង្ក្រាបបាន​តែប៉ុណ្ណោះ​! “ និយាយ​រួម​ឱ្យ​ងាយ​យល់​គឺ​ខាង​ជំនាញ​បរិស្ថាន​ពួកគេ ជា​អ្នកចាត់ចែង​វាស់វែង​ទាំងស្រុង​!” ។

បើ​យោងតាម​ប្រភព​ព័ត​មាន​ពី​ប្រជា រ​ដ្ធ​ក៍​ដូចជា​មន្ត្រី​បរិស្ថាន​តំបន់​នោះ​លួច​បង្ហើប​ឱ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា​:​ចំពោះ​រថយន្ត​ធុន​យក​១​គ្រឿង​នេះ​នឹង​ឈើ​មួយចំនួន​ត្រូវបាន​គេ​យកមក​រក្សាទុក​នៅក្នុង​“ ជំរក​សត្វព្រៃ​-​ដែន​ជំរក គូ​លេន​ព្រហ្ម​ទេព -​អូរ តា​កុក “​ជា​បណ្ដោះអាសន្ន​ហើយ ! តែ នៅមាន​ចំនួន​ឈើ​ជាច្រើន​ម៉ែត្រគូប​ទៀត មិនទាន់​ត្រូវបាន​គេ​ដឹកជញ្ជូន​យកមក​រក្សារ​ទុក​នៅក្នុង ស្នាក់ការ​នេះ​នៅឡើយ​នោះទេ​រហូតមកដល់ ពេលនេះ​ទៅហើយ​!​បើទោះបីជា​ប្រ​ត្តិ​ប័​ត្ត​ការណ៍​ត្រូវបាន​បញ្ចប់​អស់​ពេល​ជាច្រើន​ថ្ងៃ​កន្លងមក​ហើយក៍ ដោយ​នេះ​ហាក់បីដូច​ជាការ​ទុក​ឱកាស​

ឱ្យ​ពួក​ម្ចាស់​ឈើ​ទាំងអស់នោះ​មានឱកាស​ដឹកជញ្ជូន​ឈើ​ទាំង អស់នោះ​ចេញពី​តំបន់​ទាំងអស់​នោះបាន​យ៉ាង​ងាយស្រួល​ទៅវិញ​! បើ​យោងតាម​ប្រភពពី​ប្រជា​ពលរ​ដ្ធ​ដែល​នៅក្បែរៗ​ទីតាំង​បង្ក្រាប​នេះ​វិញ​បាន​លួច​ឱ្យដឹងថា​:​នៅ​យប់ ថ្ងៃទី​4/02/2014​កន្លងមកនេះ​ខ​ណះ​ពេលដែល​សម្ថ​កិច្ច​ធ្វើការ​បង្ក្រាបបាន​ឈើ​ប្រមាណ​ជា​១០០​ម៉ែត្រគូប​នេះ​ក៍មាន​ផ្ទុះ​ចេញ​នូវ​ការ​បណ្ដោយឱ្យ​បាត់​វត្ថុតាង​ដែល​បង្ក្រាបបាន​ដូចជា​: ម៉ាស៊ីន អូស ២​គ្រឿង តាប​រណា​បញ្ឈរ​១​គ្រឿង តាប រណា​ជ្រៀក ១​គ្រឿង ទៀតផង ! ខ​ណះ​ពេលដែល វត្ថុតាង​ដែល​បាត់​នេះ​ត្រូវបាន​ដកហូត យកមក​រក្សាទុក​នៅ “ ក្បែរ​អង្រឹង​ដែលមាន​មន្ត្រី​បរិស្ថាន “ ជា​អ្នក​បាន​ដេក​យាម​ផ្ទាល់​ទៀតផង​!!​តែ​ក្រោយមក​បន្ទាប់ពី​មានការ​សួ​នាំ​ពី​

មន្ត្រី​ជំនាញ​ដែល​បាន​ចុះ បង្ក្រាប​ដែរនោះ​ទើប​ត្រូវបាន​មន្ត្រី​បរិស្ថាន​ឆ្លើយថា​:​វា​មិន​បាត់​ទៅណា​នោះទេ​!​វា​នៅក្បែរៗ​នេះឯង​!​ពីព្រោះថា​នៅ​យប់នោះ​មាន​ក្រុម​ពួក​អ្នក​ស្រ​វ៉ឹ​ង​ស្រា​មក​រំខាន​អុកឡុក​រករឿង​នៅ​ក្នលែង​ដែល​ពួក​បរិស្ថាន​ដេក​យាម​នេះ​តែម្ដង​!​។​តែ​ទោះបីជា​បែបណា​រហូតមកទល់​ពេលនេះ​ទៅហើយ “​វត្ថុតាង​ដែល​បាត់​ទៅនោះ​ពុំទាន់​ត្រូវបាន​គេ​រកឃើញ​នៅឡើយ​នោះទេ​”! នេះ​បើ​យោងតាម​ប្រភពពី​មន្ត្រី​បរិស្ថាន​តូចតាច​ដែល​ធ្វើការ​នៅ​តំបន់​នោះ​។ គួរ​រំលឹក​ផងដែរ​ថា​: ឈើ​ប្រភេទ​លេខ​១​នឹង​លេខ​២​ប្រមាណ​ជា​១០០​ម៉ែត្រគូប​ត្រូវបាន​ខាង​កំលាំងរ​ដ្ធ​បាល​ព្រៃឈើ​(​អធិការ​រ​ដ្ធ​បាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​+​ផ្នែក​បន្ទាយស្រី​+​សង្កាត់រ​ដ្ធ​បាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ​)​ដែល​ដឹកនាំ​កំលាំង​

ផ្ទាល់​ដោយ​ស្ថាប័ន​តុលាការ​ចុះទៅ​ធ្វើការ​បង្ក្រាប​នឹង​រឹបអូស​បាន​ហើយ​វត្ថុតាង​ឈើ​នឹង​ឧបករណ៍​សំរាប់​កែឆ្នៃ​ឈើ​ត្រូវបាន​ដឹកជញ្ជូន​យកមក​រក្សាទុក​ដើម្បី​ធ្វើការ​វាស់វែង​នៅក្នុង ស្នាក់ការ “ ជំរក​សត្វព្រៃ​-​ដែន​ជំរក គូ​លេន​ព្រហ្ម​ទេព -​អូរ តា កុក “​ប្រ​ត្តិ​ការណ៍​នេះ​ផងដែរ​គឺ​បាន​ដឹកនាំ​កំលាំង​ផ្ទាល់​ដោយ លោក សំរិទ្ធ សុខុន ព្រះ​រា​ជ្ញា រង តំនាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប នឹង លោក ឯម មុន្នី នាយរង អធិការ​រ​ដ្ធ​បាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប លោក ម៉ុង ប៊ុន លីម នាយផ្នែករ​ដ្ថ​បាល​ព្រៃឈើ បន្ទាយ ស្រី នឹង លោក សេង លន នាយ សង្កាត់ រ​ដ្ធ​

បាល ព្រៃឈើ កន្ទួត​ខ្នារ​ក្រៅ ព្រមទាំង កំលាំង ក្រសួងបរិស្ថាន “ គូ​លេន​ព្រហ្ម​ទេព​” នឹង​កំលាំង​អន្ត​រ៉ា​គម​ន៍​របស់ យោធា​ភូមិភាគ​ទី​៤​នឹង​វី​រះ​លេខ​២៦៣​ចំនុះឱ្យ​កងពល​លេខ​អន្ត​រ៉ា​គម​ន៍​២​ផងដែរ​។​ហើយ​ត្រូវបាន​ចំ​ផ្ដើម​ធ្វើឡើង​កាលពី​ថ្ងៃទី​02-05/02/2014​នេះ​នៅ​ចំនុច ភូមិ សាស្ត្រ “ ដែន ជំរក សត្វ ព្រៃ គូ​លេន ព្រហ្ម ទេព -​អូរ​អា កុក “ ដែល​គ្រប់គ្រង​ដោយ ក្រសួងបរិស្ថាន​ផ្ទាល់​! នៅ​ភូមិ អូរ តា​កុក ឃុំ កន្ទួត ស្រុក ស្វាយ លើ ដែលមាន​ចំងាយ​ប្រមាណ​ជាង​១០០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ក្រុង​សៀមរាប​ជាប់​បណ្ដោយ​ដងផ្លូវ​ពី ស្រុក ស្វាយ​លើ​-​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​

ឧ​ត្ត​មានជ័យ ជាប់ៗ​ក្បែរៗ​សងខាង​ផ្លូវជាតិ​នេះ​តែម្ដង​!​។ ហើយ​កំលាំង​មេព្រៃ​ដែល​បាន​ដឹកនាំ​ដោយ​តុលាការ​នេះ​ផងដែរ​ក៍ ធ្វើការ​ឃាត់​បាន​រថយន្ត ធុន​យក្ស មួយគ្រឿង​កំពុងតែ​លើក​ឈើ​ប្រភេទ​គ្រឿងផ្ទះ​ផងដែរ​យកមក​រក្សាទុក​នៅក្នុង​ស្នាក់ការ​បរិស្ថាន​នេះ​ជាមួយ​ឈើ​ប្រមាណ​ជិត​៤០​ម៉ែត្រគូប​ទៀតផង​!​តែ​ឈើ​ខ្លះៗ​នោះគេ​ពំ​តាន់​បាន​លើកដាក់​លើ​ឡាន​នៅឡើយ​ទេ​!​ហើយក៍​ពុំទាន់​បានធ្វើការ​ប្រមូល​មក​ទុក​នៅក្នុង​ស្នាក់ការ​នៅឡើយ​ទេ​គិត​ត្រឹម​រសៀល​(5/02/2014)​នេះ​!​បើទោះបីជា​សម្ថ​កិច្ច​រកឃើញថា​ការដឹកជញ្ជូន​ឈើ​នេះ​ពុំមាន​លិខិតស្នាម​បែបបទ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ស្ដីពី​ព្រៃឈើ​នោះ​ក៍ដោយ​!​។​តែ​ប្រភព​បង្ហើប​ថា កំពុងតែ មាន លោក ផ្កាយ ២ យោធា កំពុងតែ រត់ការ​ខ្វែងដៃខ្វែងជើង​ដើម្បី​សុំ​ដោះលែង​រថយន្ត​មួយ​នេះហើយ​!​តែ​គេ​ពំទាន់​ដឹងថា​ជា លោក ផ្កាយ ២ នៅ​អង្គភាព​មួយណា​នោះដែរ​ទេ​??​។​ហើយ​ចំពោះ​រថយន្ត​នេះ​ក៍​ត្រូវបាន​

លោក ស៊ុយ សុខ​ហេង ជា​ប្រធាន​ស្នាក់ការ​នេះ​ដំបូង​ឡើយ​ពុំបាន​អនុ​ញ្ញា​ត្តិ​ឱ្យ អ្នក យក ព័ត​មាន​យើង ថត​យក​រូបភាព​រថ​យន្ត​នេះ​នោះទេ​!​ដោយ​គាត់​មានការ​ខឹងសំបារ​យ៉ាង​ខ្លាំង​នៅពេលដែល​អ្នកយក​ព័ត​មាន​យើង​ថត​រូបភាព​រថយន្ត​យក្ស​នេះ​នៅក្នុង​ទីស្នាក់ការ​របស់គាត់​បែបនេះ​!​។ តែបើ​តាម​លោក ម៉ុង ប៊ុន លីម នាយផ្នែករ​ដ្ធ​បាល​ព្រៃឈើ បន្ទាយ ស្រី​បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា​: ឈើ​ដែល​ធ្វើការ​ដកហូត​បាន​មាន​ចំនួន ៥៣​ម៉ែត្រគូប នឹង ២៣៤ (53m,234)​ហើយ​ជា​ប្រភេទ​ឈើ​ប្រ ភេទ​ប្រណិត​នឹង​ឈើ​លេខ​១! ។ តែ​ចំពោះ​ឈើ​លេខ​១&​លេខ​២​នឹង​រថយន្ត​ធុន​យក្ស​នោះ​ត្រូវបាន​លោក ធ្វើការ​បញ្ជាក់​ថាឱ្យ​សួ​ទៅខាង​ជំនាញ​បរិស្ថាន​វិញ​ទៅ​!​លោក​មិនអាច​ពន្យល់​អំពី​ករណីនេះ​ទេ​!​។ ទោះបីជា​យ៉ាងណា​

ក៍ដោយ​អ្នកយក​ព័ត​មាន​យើង​ពុំ​អាច​សុំ​ការពន្យល់​ឱ្យបាន​ក្បោះក្បាយ​ពី​លោក ស៊ុយ សុខ​ហេង ជា​ប្រធាន​ស្នាក់ការ “ ដែន​ជំរក​សត្វព្រៃ​- គូ​លេន​ព្រហ្ម​ទេព -​អូរ តា កុក “ នេះ​បានឡើយ​ជុំវិញ​ព័ត​មាន​លំអិត​ច្បាស់លាស់​អំពី​ករណី “ ឈើ​ប្រមាណ​ជា​៥០​ម៉ែត្រគូប​នឹង​រថយន្ត​ធុន​យក្ស​មួយគ្រឿង​នេះ​” ដែល​មិនត្រូវ​បានធ្វើ​កំនត់ហេតុ​ដកហូត​វត្ថុតាង​បញ្ចូល​ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការណ៍​នេះនោះ​ឡើយ​!​។ ចំនែកឯ​មន្ត្រី​របស់​ក្រសួងបរិស្ថាន​

ដែលមាន​តួនាទី​ទទួលខុសត្រូវ​ខ្ពស់​ជាងគេ​ប្រចាំ​តំបន់​ឧទ្យាន “ ដែន​ជំរក​សត្វព្រៃ​- គូ​លេន​ព្រហ្ម​ទេព “ នេះ​ក៍​ដូចជា អ្នក​ទទួលខុស​ប្រចាំ​ទិស ខេត្ត សៀមរាប ឧ​ត្ត​មានជ័យ ព្រះ​វិ​ហ៊ា​រ នេះ អ្នក យក ព៏​ត​មាន យើង ក៍​ពុំ​អាច​សុំ​ការពន្យល់​ឱ្យបាន​ក្បោះក្បាយ​បាន ឡើយ​នៅ​រសៀល​ថ្ងៃនេះ​(9/02/2014)​ព្រោះ​ជា​ថ្ងៃអាទិត្យ​។ រីឯ លោក សំ រិ​ទ្ធ សុខុន ព្រះ​រា​ជ្ញ អាជ្ញា រង ដែល ជា អ្នក កាន់ សុំ​នុំ​រឿង​១​នេះ​ក៍ អ្នកយក​ព័ត​មាន​យើង ពុំ​អាច​សុំ​ការពន្យល់​ឱ្យបាន​ច្បាស់លាស់​បាន​នោះទេ​អំពី ករណី​ឈើ​នឹង​រថយន្ត​នេះ ផងដែរ​៕ ដោយ ល័យ វាសនា ពី​ខេត្តសៀមរាប​1898972_451600548301064_1219114069_n 1655206_451600188301100_1485311516_a