​ជា​មន្ត្រី​យោធា​ម្នាក់ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​១៤ កំពុងតែ​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​រាប់​គីប ដាក់​តាម​ដេប៉ូ ក្នុងស្រុក​ក្រគរ

0

​ខេត្តពោធិសាត់​ ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​បញ្ជា ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដកខ្លួន​ចេញ​អោយ​ឆ្ងាយ ពីបទ​ល្មើស​ព្រៃឈើ តែ​ផ្ទុយទៅវិញ តាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​១៤ មាន​មន្ត្រី​យោធា ម្នាក់​ឈ្មោះ គីម ជា​មន្ត្រី​យោធា ដែល​ល្បីឈ្មោះ​អាង​ខ្លួន​ជា​យោធា រកស៊ី​បទល្មើស​ដឹកជញ្ជូន​ឈើ យ៉ាង​អាណាធិបតេយ្យ គ្មាន​ខ្លាចញញើត​ច្បាប់​បន្តិច​សោះ ។2
​ ​ប្រជាពលរដ្ឋ រស់នៅ​ម្តុំ​ស្ពាន​មល់ ភូមិ​សេក​បូរី ឃុំ​ស​ទ្រែ ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ បាន​បន្តថា ឈើ​ទាំងអស់នោះ គេ​ដឹក​ចេញពី​តំបន់​រាំង​ខ្វាវ ភ្នំ​ក្រមុំ​បន់ និង​ចំណុច​អំពិល ដែល​ឈ្មួញកណ្តាល ទិញ​ពី​អ្នកប្រព្រឹត្ត​កាប់បំផ្លាញ​ព្រៃឈើ ដែលជា​ព្រៃឈើ​របស់​រដ្ឋ​ហាមឃាត់ ។ ប្រជាពលរដ្ឋ​បាន​បន្ត អោយដឹងទៀតថា មន្ត្រី​យោធា​ខ្លះ ដាក់​ម៉ាស៊ីន​រ៉ៃ​ធំៗ ចូល​ហ៊ុន​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ អារ​លាន់លឺ​រំពង​ពេញ​ព្រៃ នៅ​ចំណុច​ខាងលើ និង​អារឈើ​គ្រប់​ប្រភេទ ដឹកជញ្ជូន​តាម​រទេះក្របី និង​តាម​គោយន្ត​កន្ត្រៃ យកមក​ដាក់​ម្តុំ​ស្ពាន​មល់ ដើម្បីអោយ​លោក គីម ដែលជា​មន្ត្រី​យោធា ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​១៤ ដឹក​បន្ត​យកមក​ដាក់​តាម​ដេប៉ូ​ឈើ ក្នុង​ទឹកដី​ខេត្តពោធិសាត់ ។​3
​ ​សូមបញ្ជាក់​ផងដែរ​ថា ជុំវិញ​ករណី​ដែល​លោក គីម ជា​មន្ត្រី​យោធា រកស៊ី​បទល្មើស​ព្រៃឈើ ជាមួយ​ឈ្មួញ​ដុះ​ស្លែ​ខាងលើនេះ គេ​មិនដែល​ឃើញ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​និង​ស្រុក​ក្រវ៉ា​ញ ចុះបង្ក្រាប​ម្តងណា​ឡើយ ព្រោះ​មន្ត្រី​ទាំងពីរ​ផ្នែក​នេះ​ឃុបឃិត​គ្នា ។ ចំពោះ​ការបង្ក្រាប់​វិញ គេ​សង្កែ​ត​ឃើញ​បង្ក្រាប​ម្តងម្កាល​ដែរ ចំពោះ​អ្នករកស៊ី​ដឹកឈើ​ណា មិន​បង់លុយ​អោយគេ ហើយ​យកទៅ​ធ្វើ​ការពិន័យ ចំណែក​ប្រជាពលរដ្ឋ​ឡើងទៅ​កាប់​ឈើមូល និង​ឈើ​គ្រប់​ប្រភេទ​វិញ មួយ​គោយន្ត​កន្ត្រៃ ត្រូវ​បង់លុយ​អោយ​មន្ត្រី​មេព្រៃ និង​មន្ត្រី​បរិស្ថាន ក្នុង​១​គោយន្ត ពី​៨​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ទើង​អាច​ឡើងទៅ​កាប់​ឈើ​បាន ចំណែកឯ​ឈើ​របស់​មន្ត្រី​យោធា​ឈ្មោះ គីម គេ​ត្រូវ​បង់​ខែ​អោយ​ពួក​មន្ត្រី​អស់ទាំងនោះ ទើប​អាច​ដំណើរការ​ទៅបាន ៕1