សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ​ចាប់បាន​ទំនិញ​គ្រឿង​បរិភោគ​ខុសច្បាប់​

0


​កំពង់ធំ​=​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ​ចាប់បាន​រថយន្ដ​ម៉ាក​កូរ៉េ ពាក់ផ្លាកលេខ​ សៀម​រាប 3A 0656 ដឹកទំនិញ​អត់​ច្បាប់​មាន​គ្រឿងឧបភោគ បរិភោគ​គេចពន្ធ ខូចគុណភាព ការចុះ​ចាប់​នេះ​មាន​បញ្ចា​ពី​ឯ​ឧ​ត្ត​ម ជូរ សំអាន ស្នងការ​នគរបាល​ខេត្ត អោយ​លោក​អាំង​សុខ ជា នាយការិយាល័យ លោក យឹម សោ ភ័​ណ្ឌ នាយរង ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ កំលាំង​ចំនួន​៥​នាក់ ស្ទាក់​ចាប់បាន​កាលពី​ព្រឹក ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៤​។ Image6Image7
រថយន្ដ​ដឹកទំនិញ​ខូចគុណភាព​នេះ​ចាប់បាន​នៅ​ចំនុច ភូមិ​ត្រពាំង​ឫស្សី ឃុំ​ត្រពាំង​ឫស្សីស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បន្ទាប់មក​ប​ញ្ចូ​ន​មនុស្ស​២​នាក់ ព្រមទាំង​រថយន្ដ​១​គ្រឿង មកកាន់​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ដើម្បី​ធ្វើការ​រុះរើ​ឆែកឆេរ និង​ធ្វើ​កំណត់​ហ​តុ ដោយ ម្ចាស់​រថយន្ដ មានឈ្មោះ មឿ​ន​ណុល អាយុ ៥៣​ឆ្នាំ​រស់នៅ​ភូមិ​ទ​ន្ទ​សិន ខាងត្បូង ឃុំ​គោកចក ស្រុក​សៀមរាប ខេត្តសៀមរាប និង​អ្នកបើកបរ​ឈ្មោះ ស្គុន មី អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប ។​ Image8 Image9
ក្រោយពី​ធ្វើការ​ឆែកឆេរ ឃើញ​មាន ប្រហិត សាច់ជ្រូក សាច់មាន់​២​កេះ​ធំ សាច់​ត្រី សុទ្ធតែជា​របស់​ក្លះ​សេ ប្រើ​ដោយសារ​ជាតិគីមី ការពារ​កុំអោយ​ស្អុយ ឫ​ខូចគុណភាព ក្នុងនោះ​មាន​ប្រេងឆា មេ​ឡេ​លាប់​ស្បែក ម្សៅ​ស្ករ ជាច្រើន​ប្រភេទ​ទៀត សរុប ទំនិញ​ទាំងអស់ មាន​តំលៃ​៤៥៧,៧៥​ដុល្លា ព្រមទាំង​ត្រី​អណ្ដែង ត្រី​ភ្ទួ​ក់ ៧​កេះ ផ្សេងទៀត តាម​ចំលើយសារភាព​ពី​ថៃ​Image10 Image11កុង​ ឡាន​បាន​ប្រាប់​អ្នក​សារ​ពត៍​មាន​ថា​ខ្លួន​បាន​ស៊ីឈ្នួល​ដឹក ចេញពីរ​ហាង​មាន​យា​ហោ អិ​ល ខេ ធី លក់ដុំ លក់រាយ គ្រឿងឧបភោគ បរិភោគ គ្រប់​ប្រភេទ ដែលមាន​ទីតាំង ផ្ទះ​លេខ​១៣៨ ភូមិ​វិហារ​ចិន ឃុំ​ស្វាយដង្គុំ ខេត្តសៀមរាប យកទៅដាក់​អោយ​ម៉ូយ​នៅ​ហាង​បឹង​សំ​រឹត ក្នុង​ខេត្តកំពង់ធំ និង​ក្រុងភ្នំពេញ ពុំមែន​ជា​អ្នករកស៊ី​ជួញប្រែរ​ទំនិញ​ទាំងនេះ​ទេ​។ ប៊ុន​រិទ្ធី​Image18 Image16

Image17