សៀមរាបៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយអាជ្ញាធរអប្សារាក្នុងគោល បំណងស្វែងយល់អោយបានស៊ីជម្រៅអំពីកិច្ចការពារថែរក្សានិងអភិរក្សរមណីដ្ឋានអង្គរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សា ដែលបានចេញផ្សាយកាលពីថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០១៤ បានអោយដឹងថាប្រតិភូរដ្ឋសភាដឹកនាំដោយលោក ជៀម យៀប ប្រ ធាននិងលោក សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវន កម្មនៃរដ្ឋសភា ចំណែកប្រតិភូអាជ្ញាធរអប្សាដឹកនាំដោយលោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញា ធរអប្សរា។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនោះបានអោយដឹងទៀតថា ក្នុងជំនួបពិភាក្សា នោះ ភាគីទាំងពីបានជជែកផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ការបំពេញភារ កិច្ចកន្លងមករបស់អាជ្ញាធរអប្សរា ជាពិសេសកិច្ចសហការជាមួយស្ថាប័នអន្តរជាតិនានាលើ ផ្នែកជួសជុលទល់ប្រាសាទក្នុងរមនីយដ្ឋានអង្គរ។ ការងារអភិវឌ្ឍន៍សហគមន៍និងការអភិ វឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសផ្តោតទៅលើការប្រើប្រាស់ទឹកក្រោមដី ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រវាងរមនីយដ្ឋានអង្គរ និងការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារទី១ និងទី២នៃរមណីយដ្ឋានអង្គរ។
សេចក្តីប្រកាសព័ត៌មានដដែលនោះក៏បានអោយដឹងដែរថាកិច្ចពិភាក្សាក៏បានផ្តោតទៅលើការគ្រប់គ្រងចំណូលចំណាយនានាដែលអាជ្ញាធរអប្សរាទទួលបានជាពិសេសចំណូលចំណាយដែលទទួលបានពីភ្ញៀវទេសចរដែលបានចូលទស្សនារមណីដ្ឋានអង្គរ។
សេចក្តីប្រកាសព័ត៌មានដដែលនោះក៏បានបញ្ជាក់ថាចំពោះករណីនេះអាជ្ញាធរអប្សរាបាន ពន្យល់យ៉ាងលំអិតដល់ប្រតិភូគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាព្រមទាំងបានផ្តល់ឯកសារដែលជារបាយការណ៍នៃការលក់សំបុត្រចូលទស្សនា រមណីដ្ឋានអង្គរសម្រាប់ឆ្នាំ២០១០២០១១២០១២២០១៣និង១១ខែដំបូងនៃឆ្នាំ២០១៤ផងដែរ៕ដោយ ខេងឧត្តម





































