ខេត្តបន្ទាយមានជ័យ:ជាសក្ខីភាពបង្ហាញអោយកាន់តែច្បាស់ថែមទៀតនូវការគិតគូរនិងយកចិត្តទុកដាក់គ្រប់ពេលវេលា របស់ថ្នាក់ដឹកនាំ ខេត្តចំពោះកិច្ចការនយោបាយ ការងារដឹកនាំរដ្ឋបាលស្រុក ពោលគឺ ដើម្បីនិរន្តភាពនៃការការពាប្រៀបឈ្នះនាពេលខាងមុខ លោក ឡុង ពុន អភិបាលស្រុកស្តីទី ត្រូវបានប្រកាសតំណែង ជាអភិបាលស្រុុកមង្គលបូរី នាព្រឹកថ្ងៃទី ២៤ ធ្នូ ២០១៤។
មានវត្តមានឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្ដម គោស៊ុំ សារឿតអភិបាលនៃគណ:អភិបាលខេត្ត និង មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីសាលារជាច្រើនរូបទៀតចូលរួមអបអរសាទរ។
ក្នុងអនុក្រិត្យរាជរដ្ឋាភិបាលកម្ពុជាលេខ ១៥៨៨អនក្រ.តតដែលអានដោយលោក ណង វុទ្ធី នាយកទីចាត់ការធនធានមនុស្ស ប្រកាសតែងតាំងលោក ឡុង ពុន អភិបាលស្រុកស្តីទី ជាអភិបាលស្រុកមង្គលបូរីជាផ្លូវការ ឡុង ពុន អភិបាលស្រុកស្តីទីប្ដេជ្ញាចិត្តថាគោរពបទបញ្ជាផ្ទៃក្នុងរដ្ឋបាលស្រុកឲ្យបានល្អ ចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម គោស៊ុំ សារឿត ផ្តាំផ្ញើដល់អភិបាលស្រុកមង្គលបូរីដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋបាលស្រុក និងត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំសុវត្ថិភាព ខិតខំធ្វើកិច្ចសហប្រតិបត្តិការជាមួយ អាជ្ញាធរនិងអង្គការជាតិអន្តរជាតិសប្បុរសជនឲ្យកាន់តែជិតស្និទ្ធថែមទៀត៕ដោយ:ឃិន គន្ធា




































