កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសអ៊ុយក្រែនបានបោះមួយជំហានទៅមុខទៀតក្នុងការស្វះស្វែងឲ្យទទួលបានសមាជិកភាពក្នុងអង្គការអូតង់ នៅពេលដែលសភានៃប្រទេសមួយនេះ បានអនុម័តច្បាប់មួយដោយមានសំទ្បេងឆ្នោតគាំទ្រចំនួន៣០៣សំទ្បេងទល់នឹង៨សំទ្បេង ដើម្បីលុបចោលឋានៈអព្យាក្រឹត និង មិនចូលបក្សសម្ព័ន្ធរបស់រដ្ឋាភិបាលក្រុងគៀវ ។
ថ្លែងទៅកាន់អង្គប្រជុំក្នុងសភា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Pavio Klimkin បានបញ្ជាក់ថា ចំណាត់ការថ្មីនេះ នឹងជំរុញឱ្យអ៊ុយក្រែនចូលកាន់តែជិតអង្គការអូតង់ជាងមុន ជាពិសេសការបើកយន្តការ និង ទម្រង់ថ្មី ដើម្បីធ្វើឲ្យសម្រេចគោលដៅគោលនយោបាយក្នុងប្រទេសប្រកបដោយប្រសិទ្ធិភាព ។
ស្របពេលជាមួយគ្នានេះ ពួកអ្នកប្រឆាំង បាននិយាយថា ការអនុម័តច្បាប់នេះនឹងនាំឲ្យមានភាពតានតឹងទាំំងខាងក្នុង និង ក្រៅប្រទេសអ៊ុយក្រែន ។ រីឯទស្សនៈប្រឆាំងរបស់លោក Alexander Vilku សមាជិកសភាម្នាក់ទៀត បានបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះ នឹងមិននាំអោយមានអ្វីល្អប្រសើរនោះទេ ៕