​ប្រទេស​កូរ៉េខាងជើង​បានទទួល​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​មួយផ្នែក​ឡើងវិញ​ហើយ

0

បន្ទាប់ពី​ការឈប់​ដើរ​បាន​រាលដាល​កាន់តែ​ធំ​ឡើង​​ ​បញ្ហា​មិន​ដំណើរការ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តរបស់​ប្រទេស​កូរ៉េខាងជើង បាន​កើតមានឡើង បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​សន្យា​ធ្វើការ​ឆ្លើយតប ចំពោះ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​តទៅ​លើ​ក្រុមហ៊ុន SONY Pictures ដែល​ត្រូវបាន​គេ​ស្តីបន្ទោស​ទៅលើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ។​1
​ ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​តរបស់​ដ៏​រឹតត្បិត​របស់​ប្រទេស​កុម្មុយនីស្ត​ឯក​កោ​មួយ​នេះ ដែល​រួមមាន​បណ្តាញ​គេហទំព័រ​ព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បាន​ឈប់​ដំណើរការ​ទាំងស្រុង​កាលពី​យប់​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ ដោយ​ក្រុម​អ្នកជំនាញ​អះអាងថា​ទំនងជា​លទ្ធផល​នៃ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ។​4
​ ​ការ​គ្មាន​ដំណើរការ​នេះ​មាន​រយៈពេល​ប្រហែល​៩​ម៉ោង មុនពេល​ប្រព័ន្ធ​វ៉ែ​ប​សាយ មានដំណើរ​ការឡើង​វិញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ក្នុងនោះ​រួមមាន​៖ ទី​ភ្នា​ក់ ងារ​សារព័ត៌មាន​ម​ជ្ឈឹ​ម​កូរ៉េ និង កាសែត Rodong Sinmun ជាដើម ៕2