រវាងសហរដ្ឋអាមេរិក និង កូរ៉េខាងជើងនាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតខ្សែភាពយន្ត Sony Pictures មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានកែប្រែគោលជំហររបស់ខ្លួនអំពីខ្សែកុនដ៏ចម្រូងចម្រាស់មួយ ដែលនាំឲ្យមានការវាយប្រហារតាមបណ្តាញអ៊ីនធើណេត ដោយអាមេរិកនិយាយថា បានធ្វើទ្បើងដោយប្រទេសកូរ៉េខាងជើង ។
ក្រុមហ៊ុន Sony បាននិយាយថា ខ្សែភាពយន្តមានចំណងជើងថា«The Interview» ឬ «បទសម្ភាសន៍» ដែលជាខ្សែកុនមួយធ្វើត្រាប់បែបកំប្លែង ដើម្បីរិះគន់អំពីការធ្វើឃាតលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង នឹងបើកបញ្ចាំងនៅក្នុងរោងកុនមួយចំនួនតូចចាប់ពីថ្ងៃទី ២៥ ខែ ធ្នួ ខាងមុខនេះ ។
ប្រធានក្រុមហ៊ុនកុន Sony លោក Michael Lynton បាននិយាយថា ក្រុមហ៊ុនលោកមានមោទនភាពណាស់ ក្នុងការប្រឆាំងនឹងពួកជនទាំងទ្បាយណាដែលប៉ុនប៉ងបង្ក្រាបសេរីភាពចំពោះការនិយាយស្តី និង បញ្ចេញមតិ ។
គួររំលឹកផងដែរថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Sony បាននិយាយថា ខ្លួននឹងមិនបញ្ចាំងខ្សែភាពយន្តកំប្លែងនេះនៅក្នុងរោងកុននោះទេ បន្ទាប់ពីបណ្តាញកុំ ព្យូទ័ររបស់ក្រុមហ៊ុនមួយនេះ ត្រូវបានលបលួចចូលដោយពួក Hacker មិនដឹងអត្ត សញ្ញាណដោយគំរាមថា ពួកគេនឹងធ្វើឲ្យមានការខូចខាតថែមទៀត ប្រសិនបើខ្សែភាពយន្តមួយនេះ នឹងត្រូវដាក់បញ្ចាំងតាមការកំណត់នោះ ៕