លោក វរសេនីយ៍ទោ ផន ណាវី នាយប៉ុស្តី៍ច្រកទ្វារទ្វេរភាគីណាំលៀបានបើកច្រកទ្វារចេញឈើយ៉ាងអាណាថិប្បតេយ្យហាក់បីដូចជាមិនខ្លាចនណាម្នាក់សោះខណៈដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លុបបំបាត់សកម្មភាពល្មើសទាំងនេះ។តាមប្រភពពត៍មានពីប្រជាជនដែលរស់ក្នុងស្រុកពេ
ជ្រាដា បានឲ្យដឹងថា៖ឈ្មួញឈើទាំងនោះសុទ្ធសឹងតែជាសម្ថកិច្ចដែលនៅដំបន់នោះហើយថែមទាំងយកទីតាំងផ្ទះខ្លួនឯងថ្វើជាកន្លែងទិញស្តុកទាំងថ្ងៃទាំងយប់ដោយមិនញញើតច្បាប់ឡើយទី១ ឈ្មោះ យូ សុធា ជានាយប៉ុស្តី៍ច្រកទ្វារដាក់ដាំឲ្យប្រពន្ធនិងប្អូនថ្លៃជាអ្នកទិញ មានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា ទី២ឈ្មោះ លី និងឈ្មោះ ជឿង មានទីតាំងស្ថិតនៅក្នុងភូមិ វ៉ា
រិយោង ស្រុកពេជ្រាដាទី៣ ឈ្មោះ វង្ស តារាសុផល ជានាយរងប៉ុស្តី៍ច្រកទ្វារណាំលៀព្រមទាំងឈ្មួ្ញឈើផ្សេងៗជាច្រើនរូបទៀតដែលអ្នកទាំងនោះបាននាំគ្នាដឹកឈើតាមច្រករបៀងដែលនៅខាងជើងច្រកទ្វារទ្វេរភាគីណាំលៀនៅចំងាយប្រមាណជា៦០០ម៉ែតនៅជាប់ថ្នាលបណ្តុះកូនកៅស៊ូក្រុមហ៊ុន (កូវីប៉ាម៉ា) ។
ក្រុមឈ្មួញឈើដែលរកស៊ីតាមច្រកនោះបានបង្ហើបប្រាបថាពួកគេបង់ប្រាក់ជូនលោក ផន ណាវី ក្នុង១ឡានតូច១០០ដុល្លារនិងឡានធំប្រភេទឡង់គ្រីស័រ ពី២០០ ទៅ៣០០ ដុល្លារ គិតតាមប្រភេទឈើលេខ១និងលេខ២។ លោកផនណាវីបានបើកច្រកថ្មីសំរាប់បិទបាំងសកម្មភាពល្មើសរបស់ខ្លួននិងតែងតែនិយាយប្រាបឈ្មួញឈើដែលបង់ប្រាក់ក្បាលឡានឲ្យខ្លួនថាលុយក្បាលឡានទាំងនោះគឺសំរាប់តែថ្នាក់លើតែប៉ុណ្ណោះ ។
លោក ផន ណាវី និងលោកវង្ស តារាសុផលក្រៅអំពីអង្គុយចាំយកលុយក្បាលឡានហើយថែមទាំងឈ្លាតដឹកឈើសន្លឹកមុខធំៗដោយខ្លួនអែងយ៉ាងហោចណាស់៣ទៅ៤ម៉ែតគូបក្នុង១សប្បតា។
ប្រភពពត៍មានដដែលបានបន្តថាច្រកទ្វារណាំលៀពេលខ្លះអាចដឹកឈើឆ្លងកាត់បារ៉ាស់បានតែពេលខ្លះទៀតមិនអាចឆ្លងកាត់បានទេគឺត្រូវដឹកចេញ់តាមច្រកអូតាំកនដោយត្រូវដឹកវាងតាមផ្លូវស្ពានឆេះ(ត្រូវបទឆ្វេងមុនដល់ប៉ុស្តី៍ច្រកទ្វារណាំលៀប្រមាណជា ១៥០០ម៉ែត)តែទោះជាវៀងតាមផ្លូវណាក៏នៅតែត្រូវបង់ក្បាលឡានជួនលោកផន ណាវីដដែល ៕



































