បន្ទាយមានជ័យ:អ្នកស្រុក មន្ត្រីអាជ្ញាធរនិងមន្ត្រីសុខាភិបាល ពេទ្យនៅស្រុកថ្មពួកបង្ហើបអោយដឹងថា អត្រាពលរដ្ឋរងគ្រោះដោយពស់ពឹសចឹក/ខាំនៅតាមឃុំនានានៃស្រុកនេះនៅតែខ្ពស់ ហើយព្រួយបារម្ភយ៉ាងខ្លាំងនៅឡើយ។ប៉ុន្តែឥឡូវនេះពេទ្យចំណុះការិយាល័យសុខាភិបាលប្រតិបត្តិស្រុក
ថ្មពួក(គឺស្រុកថ្មពួកនិងស្រុកស្វាយចេក) បានអស់ថ្នាំសង្គ្រោះព្យាបាលពឹសទៅហើយ ពេលនេះ។ពលរដ្ឋនិងមន្ត្រីមូលដ្ឋាននៅភូមិថ្មីឃុំគោករមៀតស្រុកថ្មពួកប្រាប់ថាថ្ងៃទី ២៣-២៤ ធ្នូថា:ក្នុងភូមិនេះតែមួយមានករណីគ្រោះថ្នាក់ដោយពស់ពឹសចឹកឆ្នាំទៅ ៦ករណី។
ជនរងគ្រោះគឺជាអ្នកស្រែ ចម្ការហើយរងគ្រោះពេលប្រកបរបរប្រចាំថ្ងៃនិងនៅក្នុងភូមិ។ពួកគេបន្តថា:ពស់ពឹសដែលបង្កគ្រោះថ្នាក់ជាងគេគឺពស់ខៀវ ពស់ស្រការចាស់និងពស់ពព្លាក់។ចំណែកអ្នកភូមិនៅឃុំបន្ទាយឆ្មារវិញអោយដឹងថា:គ្រោះថ្នាក់ដោយពស់ពឺសនិងសត្វអសិរពឹសផ្សេងៗទៀតច្រើនកើតនៅរដូវចុះភ្ជួរាស់ដីស្រែចម្ការ ហើយនិងរដូវប្រមូលផល។មួយទៀត ដោយសារឥឡូវអស់ព្រៃសុវត្ថិភាពជម្រកសត្វពឹសទាំងនោះ ទើបសត្វវារត់មករស់នៅនិងរកចំណីក្បែរៗលំនៅឋាននិងកន្លែងប្រកបរបររបស់អ្នកស្រុក។
ចំពោះអ្នកភូមិនៅឃុំគោកកឋិនស្រុកថ្មពួកនិងឃុំស្លក្រាមស្រុកស្វាយចេក អោយដឹងថា:ពេលដែលអស់ព្រៃ ពស់និងសត្វនានារួមទាំងពស់និងសត្វមានពឹសបានមកនៅតាមស្រែនិងចម្ការ។លុះដល់គេបាញ់ថ្នាំពុលសម្លាប់សត្វល្អិតលើដំណាំ សត្វបានមកពួនក្រោមទីកន្លែងណាក្បែរៗមនុស្ស ទើបចេះតែគ្រោះថ្នាក់ដល់មនុស្ស។
ពស់ពឹសទាំងនោះច្រើនជាពស់ដែលមនុស្សមិនបរិភោគសាច់វាកើត។គឺខុសពីពស់វែកដំបូក វែកក្របីជាដើម។ពស់វាយប្រហារមនុស្សពេលយើងទៅប៉ះវាឬជាន់វា៕
j




































