ក្រុមចោរប្លន់មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានធ្វើសកម្មភាពភ្ជុងយុវជនម្នាក់ប្លន់យកម៉ូតូសេ១២៥ពីយុវជនម្នាក់ហើយគេចខ្លួនបាត់ដោយសុវត្តិភាព។ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីទាប់ភ្លឺថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៤នៅ
ចំណុចមុខមន្ទីរពេទ្យល្បេងតាមបណ្តោយផ្លូវលេខ៩៥ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្នោះប៉ចេងភេទប្រុសអាយុ២៤ឆ្នាំមុខរបរបើកបររថយន្តនៅក្រុមហ៊ុនឯកជនមួយកន្លែងស្នាក់នៅផ្ទះជួលសង្កាត់បឹងកកេងកងទី១ខណ្ឌចំការមនជិះម៉ូតូសេ១២៥សេរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CU-0544 ។
តាមសំដំជនរងគ្រោះឈ្មោះប៉ចេងបានឲ្យដឹងថាមុនពេលកើតហេតុរួបគេបានជិះម៉ូតូមកយកខ្មួយស្រីដែលធ្វើការនៅហាងហេងហេងនៅម្តុំមន្ទីរពេទ្យល្បេងបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់មុខមន្ទីរពេទ្យល្បេងរួបគេក៏បានឈប់ម៉ូតូចាំខ្មួយភ្លាមនោះស្រាប់តតែលិចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមម៉ាកK54បានជិះមកក្បែរហើយដកកាំភ្លើងពីចង្កោះភ្ជុងគំរាមមិនឲ្យស្រែកនិងយកម៉ូតូហើយគេចខ្លួនជិះទៅបាត់ដោយសុវត្តិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ដើម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់៕



































