​​មន្ត្រី​អាជ្ញាធរ​អូស្ត្រាលី​រកឃើញ​ការសន្ទនា​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​តរបស់​ក្រុម ភេ​វរ​ករ​មានការ​កើនឡើង​យ៉ាង​ខ្លាំំ​ង​

0

នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី លោក តូ​នី អា​បុ​ត បានចេញ​សេចក្តី​ថ្លែង​មួយ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​ថា ការ​គំរាម​គំហែង​ភេរវកម្ម​នៅតែមាន​កម្រិត​ខ្ពស់ បើទោះបីជា​រូបលោក​ព្រមាន​ថា ក្រុម​អាជ្ញាធរ​មិនទាន់​បានដឹង​នៅពេលណា ឬ​ការវាយប្រហារ​នោះ អាច​កើតឡើង​ដោយ​របៀប​ណា4
​យោងតាម​ប្រភពពី​ក្រុមមន្ត្រី​អាជ្ញាធរ​អូស្ត្រាលី បានឱ្យដឹងថា ពួកគេ​បាន​តាមដាន​ឃើញ​មានការ​កើនឡើង​យ៉ាងខ្លាំង នូវ​ការសន្ទនា​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​តរបស់​ភេ​វរ​ករ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បន្ទាប់ពី​មាន​អំពើ​ភេ​វរ​កម្ម​មួយ​បានកើត​ឡើង នៅ​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​ទីក្រុង​ស៊ីដនី ។​3
​ប្រភព​ដែល​ការសំខាន់​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​និង​មានការ​យល់ដឹង ក៏ដូចជា​ការធានា​អះអាង​ដោយ​ទីភ្នាក់ងារ​ប៉ូលីស​និង​សន្តិសុខ​របស់​យើង​ថា​កំពុង​ធ្វើ​អ្វីៗ​ដែល​ពួកគេ​អាចធ្វើ​ទៅបាន​ដើម្បី​រក្សា​សុវត្ថិភាព​សម្រាប់​យើង​»​។​
​មនុស្ស​២​នាក់​បាន​ស្លាប់​កាលពី​សប្តាហ៍​មុន នៅពេលដែល​បុរស​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​បាន​ចាប់​មនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​ដោយ​កាំភ្លើង នៅឯ​ហាង​កាហ្វេ Lindt Chocolate ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ស៊ីដនី​។​2
​នៅ​ថ្ងៃ​អង្គារ​នេះ ពិធី​បុណ្យសព​បាន​ត្រូវធ្វើឡើង​សម្រាប់​ចំណាប់ខ្មាំង​២​នាក់​ដែល​បាន​ស្លាប់ ក្នុងនោះ​មាន​លោក Tori Johnson អាយុ​៣៤​ឆ្នាំ ជា​អ្នកចាត់ចែង​ហាង​កាហ្វេ និង​អ្នកស្រី Katrina Dawson អាយុ​៣៨​ឆ្នាំ ជា​មេធាវី​។​
​ខ្មាន់កាំភ្លើង​ឈ្មោះ Man Haron Monis មាន​ប្រវត្តិ​ឩ​ក្រិ​ដ្ឋ​កម្ម​ជា​យូរ​មកហើយ ហើយ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ លោក​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​បាញ់​តទល់​ជាមួយ​ប៉ូលីស​៕1