​​អាវុធហត្ថ​ខណ្ឌចំការមន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ដាវ​សុំា​ម៉ូ​រៃ​ប៉ុនប៉ង​បង្ក​ហិង្សា​

0

​ភ្នំពេញ​  កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​នៅ​ចំណុច​ទល់មុខ ថប​ក្លឹប ម្តុំ​នឹង​ផ្សារ​បឹងត្របែក ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធ​ទៅនឹង​ករណី​ប្រើប្រាស់​ដាវ សុំា​ម៉ូ​រៃ​ប៉ុនប៉ង​បង្ក​ហិង្សា​ជាមួយ​ភាគី​ម្ខាង​ទៀត កាលពី​វេលា​ម៉ោង ១២ និង ៤៥​នាទី​យប់​ឈានចូល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤​។​1
​ ​មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន​បានអោយដឹងថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់ ខាងលើនេះ​គឺ កម្លាំង​អាវុធហត្ថ​បាន​ជិះ​ម៉ូតូ​ដើម្បី​ធ្វើការ​ល្បាត​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ដូច​សព​ដង ខណៈ​មកដល់​ចំណុច​ក្លឹប​ថប ក៏​ប្រទះឃើញ​មាន​យុវជន​ជាច្រើន​ក្រុម​កំពុង​បង្ក​ភាព​រញ៉េរញ៉ៃ​ពេញ​ក្លឹប​កំសាន្ត មួយ​នេះ ប៉ុន្តែ​មិនទាន់​ឈានដល់​មាន​ហិង្សា​រវាង​គ្នា​នៅឡើយ​ទេ ទើប​កម្លាំង​អាវុធ​បាន​ចុះ​អន្តរាគមន៍​ធ្វើការ បណ្តេញ​ក្រុមយុវជន​ទាំងនោះ​អោយចេញ​ពី​ទីតាំង​ខាងលើ ខណៈ​ភ្លាមៗ​នោះ ក្រុមយុវជន​ជាច្រើន​ក្រុម​នោះបាន បំបែកហ្វូង​គ្នា ហើយ​ជិះ​ម៉ូតូ​ចេញទៅ​បាត់​រៀងៗ​ខ្លួន​ដោយ​មិនមាន​រឿង​អ្វី​កើតឡើង​នោះទេ ។ 3រហូតមកដល់​វេលា ម៉ោង​ប្រមាណ​១២ និង ៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​២៤ ខែ​ឆ្នាំ​ដដែល​នោះ ក្រុមយុវជន​ទាំងនោះ​ដែលមាន​គ្នា ប្រមាណ​១០ ទៅ​២០​នាក់​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង ប្រដាប់​ដោយ​ដាវ​សុំា​ម៉ូ​រៃ និង​ដំបង ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​បាន ប្រមូលផ្តុំ​គ្នា​ទៅ​ក្លឹប​កំសាន្ត ហាយ ដើម្បី​ត្រៀម​បង្ក​ហិង្សា​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែល​កំពុង​អង្គុយ​នៅ​ទីនោះ​។ ប៉ុន្តែ​ខណៈដែល​មិន ទាន់​បង្ក​ជា​ហិង្សា​រវាង​គ្នា និង​គ្នា​ផង​នោះ ស្រាប់​ជនសង្ស័យ​ជាច្រើន​នាក់​ខាងលើ ត្រូវបាន កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា បំបែកហ្វូង​ម្តងទៀត និង​ឡើង​តាម​វិទ្យុទាក់ទង​ប្រាប់​ទៅកាន់​បណ្តា​ខណ្ឌ​ដទៃ​អោយ តាមឃ្លាំមើល​ក្រុមយុវជន​ទាំងនេះ ព្រោះ​ពួកគេ​បាន​ចូល​ទឹកដី​ខណ្ឌ​៧​មករា ហើយ​បម្រុង​ប្រើប្រាស់​ដាវ​សុំា​ម៉ូ​រៃ និង​ដំបង​ត្រៀម​បង្ក​ហិង្សា​ជា​អ្នកដទៃ ។4 លឺដូចនេះ កម្លាំង​អាវុធហត្ថ​តាម​បណ្តា​ខណ្ឌ​នានា​ក៏បាន​ធ្វើការ​កត់ សម្គាល់​ចំពោះ​ក្រុមយុវជន​ខាងលើ រហូតមកដល់​វេលា​កើតហេតុ​ម៉ោង​ប្រមាណ​១២​និង ៤៥​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល នោះ កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ស្រាប់តែ​ប្រទះឃើញ​ក្រុមយុវជន​ខាងលើ​ជិះ​ម៉ូតូ​ត្រឡប់មក ក្លឹប​កំសាន្ត​ថប វិញ ទើប​កម្លាំង​អាវុធហត្ថ​ហៅ​ពួកគេ​អោយ​ឈប់​ដើម្បី​ធ្វើការ​ឃាត់ខ្លួន ប៉ុន្តែ​ពេលដែល​ឃើញ​កម្លាំង ប៉េអឹម ពួកគេ​មិនទាន់​ឈប់​នោះទេ គឺ​បាន​បែងចែក​ជើង​គ្នា​រត់គេចខ្លួន តែ​ទោះជា​យ៉ាងណា​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន យុវជន​៦​នាក់ ក្នុងចំណោម​បក្សពួក និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ( មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1C-2594 និង​មួយគ្រឿង​ទៀត​ម៉ា​កណិច ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1CJ-3567 ) រួមជាមួយ​ដាវ​សុំា​ម៉ូ​រៃ​១​ដើម​ដែល​ក្រុម​ពួកគេ ប្លុង​ចោល​នៅ​ជិត​ចំណុច​ឃាត់ខ្លួន ។3

ជនសង្ស័យ​ទាំង​៦​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ទី​១​មានឈ្មោះ​វណ្ណ សា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងត្របែក ទី​២​ឈ្មោះ​វុ​ធ ឈី​វ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងត្របែក ទី​៣​ឈ្មោះ ស៊ី កា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងត្របែក ទី​៤​ឈ្មោះ​ប៊ុន បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ទី​៥​ឈ្មោះ​សេង ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​សង្កាត់​ច្បារអំពៅ​ទី​២ និង​ទី​៦​មានឈ្មោះ​ឆន បញ្ញា ភេទ​ប្រុស អាយុ​១៨ ស្នាក់នៅ​សង្កាត់​ច្បារអំពៅ​ទី​២ ។ ទាំង​៦​នាក់ ៥​នាក់​ជា​សិស្ស និង ម្នាក់​ឈ្មោះ​ប៊ុន បញ្ញា ជា​ប្រជា​ការពារ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​។​ហើយ​ក្រោយ​ឃាត់ខ្លួន​ភ្លាមៗ ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ចូនទៅ​កាន់ ទីបញ្ជាការ​កងរាជអាវុធហត្ថ ខណ្ឌចំការមន​ដើម្បី​សាកសួរ​បន្ថែម ៕