10​​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​ម្នាក់​ស្លាប់​ក្នុងផ្ទះ​សំណាក់ ខ្មែរ ស្តេ​បាញ់​ខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ​

0

​ភ្នំពេញ​  ជនជាតិ​បារាំង​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅលើ​គ្រែ​ដោយមាន​កាំភ្លើង ម៉ាក K54 មួយ​ដើម នៅក្បែរ​ខ្លួន​ហើយ​សព​មាន​សភាព​ស្អុយរលួយ​ពេញ​ក្នុង​បន្ទប់ ដោយមាន​ស្នាម​បាញ់ ហើយ​មាន​ចាក់សោ​បន្ទប់​ជាប់ ។​ការភ្ញាក់ផ្អើល​ខាងលើនេះ កើតឡើង នៅវេលា​ម៉ោង ០១ និង​៣០​នាទី ថ្ងៃទី​២៣ ខែធ្នូ​ឆ្នាំ​២០១៤ នៅក្នុង​បន្ទប់​លេខ​៣០៤ ជាន់​ទី​២ ក្នុងផ្ទះ​សំណាក់ ខ្មែរ​ស្តេ​ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ៩៩ ផ្លូវ​លេខ​៦៣ ភូមិ​៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​4
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ជា​ជនជាតិ​បរទេស​ដែល​ដេកស្លាប់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ខាងលើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឈ្មោះ CHELKOFF CYRIL VICTOR អាយុ​៥៧​ឆ្នាំ ជា​ជនជាតិ​បារាំង មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​ខ្មែរ​ស្តេ​កាន់​លិខិតឆ្លងដែន​លេខ 13C158241 បាន​ចូល​ស្នាក់នៅ កាលពី​ថ្ងៃទី ២៤ ខែកញ្ញា​ឆ្នាំ​២០១៤ ។​
​បើ​ប្រភពព័ត៌មាន ពី​ម្ចាស់​ផ្ទះសំណាក់​ឈ្មោះ ទឹម ច​ន្ទ័​ណាក់ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មុខរបរ ម្ចាស់ផ្ទះ​សំណាក់ ខ្មែរ​ស្តេ​បាន​ឲ្យ​ដឹង​ទៀតថា​ដោយសារតែ​មិន​បានឃើញ​ជនបរទេស​រូបនោះ​ចេញ​ក្រៅ​សោះ ក៏បាន​ឡើងទៅ​មើល​ពេលទៅដល់​មុខ​បន្ទប់​ស្រាប់​តែមាន​ធុំក្លិន​ស្អុយ​ចេញពី​2ក្នុង​បន្ទប់ ទើប​បបួល​អ្នកធ្វើការ​ជាមួយ​យក​សោ​ទៅ​ចាក់​បើកទ្វារ​មើល ស្រាប់តែ​ឃើញ​បុរស​ជា​ជនបរទេស​ដេកស្លាប់​នៅលើ​គ្រែ​ដោយមាន​ក្លិនស្អុយ​ទៅហើយ ហើយ​បាន​បិទទ្វារ និង​រាយការណ៍​ឲ្យ​សម​ត្ថិ​កិច្ច ។​ក្រោយ​ទទួលបាន​ព័​ត៍​មាន​ភ្លាម​សមត្ថកិច្ច​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ចុះ​ពិនិត្យ​ធ្វើ កោសល្យវិច័យ​ដោយ​គ្រូពេទ្យ​ក៏បាន​បញ្ជាក់ថា​ឃើញ​កាំភ្លើង​ម៉ាក K54 មួយ​គ្រាប់ ដែល​បាន​បញ្ចូល​គ្រាប់​រួចស្រេច​ជំនាញ​បានសម្រេច​បូមទឹក​នោម យកទៅ​វិភាគ​ដើម្បី​រង់ចាំ​បញ្ជាក់ថា​ជនរងគ្រោះ​រូបនោះ​គាត់​ដេកស្លាប់​ដោយ​បញ្ហា​អ្វី​ពិតប្រាកដ ។ សមត្ថកិច្ច​និង​គណៈកម្មការ​ចម្រុះ​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​ជនរងគ្រោះ​ស្លាប់​ដោយ​ការធ្វើអត្តឃាត បាញ់ សម្លាប់ខ្លួន​ដោយ​មិនដឹង​ពី​មូលហេតុ ។​1
​គួរបញ្ជាក់​ផងដែរ​ថា យោងតាម​សមត្ថកិច្ច​ម្នាក់​បាន​បង្ហើ​ប​អោយដឹងថា ការស្លាប់​របស់​ជនបរទេស​រូបនោះ​ហាក់​មាន​អ​ថ៍កំ​បាំង ព្រោះ​មាន​ស្នាម​បាញ់​ចំក្បាល​ចំនួន​១​គ្រាប់ ហើយ​ម្យ៉ាងវិញទៀត​រាល់​ការចូល​ស្នាក់នៅ​មិន​អនុញ្ញាតិ​អោយ​យក​អាវុធជាតិផ្ទុះ​ចូល​បាន​ក្នុងផ្ទះ​សំណាក់​បានទេ បន្ទាប់ពី​ពិនិត្យ​រួចរាល់​ហើយ​ទើប​វេច​ខ្ចប់​យកទៅ​រក្សាទុក​នៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕