និស្សិត​តិច​ណូ លោត​ពីលើ​ដងទង់ សម្លាប់ខ្លួន ដោយ​មិនដឹង មូលហេតុ​

0

​ ​
​ភ្នំពេញ​  ហេតុការណ៍ ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ សិស្ស និង​និស្សិត ដែល​ស្នាក់​នៅក្នុង​វត្ត​មហាមន្ត្រី ខណ​:​ឃើញ​យុវជន​ម្នាក់ ដេកស្លាប់​ក្បែរ​ចេតិយ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិតក្នុង​បរិវេណ​វត្ត​មហាមន្ត្រី ក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន ។​
​តាម​សេចក្តីរាយការណ៍ ពី​ព្រះសង្ឃ​មួយអង្គ ដែល​គង់ នៅ​ជិត​កន្លែងកើតហេតុ បាន​មាន​សង្ឃដីកា​ថា នៅ​យប់​មុនពេល​កើតហេតុ យុវជន​រងគ្រោះ​នេះ មកលេង​មិត្តភក្តិ​ដែល​ស្នាក់​នៅក្នុង​វត្ត និង​បាន​ដេក​មួយ​យប់ ស្រាប់តែ​ព្រឹក​ឡើង​ក៏មាន​ការភ្ញាក់ផ្អើល​តែម្តង ។​1 - Copy
​យុវជន​រងគ្រោះ​ឈ្មោះ ប៉ែន រស្មី អាយុ​២២​ឆ្នាំ ជា​និស្សិត​រៀន​នៅ​សាលា​តិច​ណូ ឆ្នាំ​ទី​៣ ស្នាក់នៅ​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា មាន​ស្រុកកំណើត​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ ។​
​ព្រះសង្ឃ​អង្គ​ដដែល គង់នៅ​វត្ត​មហាមន្ត្រី និង​មាន​ស្រុកកំណើត ជាមួយ​ជនរងគ្រោះ មាន​សង្ឃដីកា​ថា ជនរងគ្រោះ​ជាម​នុស្ស​ស្លូតត្រង់ មិនមាន​បញ្ហា​អ្វី​ក្នុង​គ្រួសារ និង​មិត្តភក្តិ​នោះទេ គេ​តែងតែ​ខិតខំ​រៀន តាំងពី​មក​នៅ​ភ្នំពេញ ។​
​ក្នុង​ថ្ងៃកើតហេតុ ជនរងគ្រោះ​បានមក​លេង​មិត្តភក្តិ ដែល​ស្នាក់នៅ​វត្ត​មហាមន្ត្រី និង​បាន​ជជែក​លេង​ជាមួយគ្នា និង​មិត្តភក្តិ​ដទៃ​ដូច​សព្វដង ហើយ​ក៏បាន​សម្រាក​នៅក្នុង​វត្ត ជាមួយ​មិត្តភក្តិ​មួយ​យប់ ស្រាប់តែ​មកដល់​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ​នេះ ក៏មាន​ការភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ថា ជនរងគ្រោះ​បាន​លោត ពីលើ​សរសរ​ដងទង់​ក្នុង​វត្ត​បាក់ក​ស្លាប់​បាត់ទៅហើយ ។​2 - Copy
​ម្តាយ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កូន​របស់គាត់​ពុំ​ដែលមាន​បញ្ហា​ក្នុង​គ្រួសារ ឬ​មាន​វិបត្តិ​ផ្លូវចិត្ត​នោះទេ គេ​តែងតែ​ខិតខំ​រៀនសូត្រ​និង​ធ្វើការ​បាន​ប្រាក់​ផ្ញើ ទៅ​ឲ្យ​គាត់​ជារឿយៗ ហើយ​ការ​លោត​សម្លាប់ខ្លួន​នេះ រូបគាត់​ជា​ម្តាយ​ក៏​មិនដឹង​មូលហេតុ​អ្វី​ដែរ បានជា​កូន​គិត​ខ្លី​បែបនេះ ។​
​ក្រោយមក​ព្រះសង្ឃ និង​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះមក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើស​ពបាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​លោត​ពីលើ​ទី​ខ្ពស់ បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ប្រាកដ​មែន និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ៕