​សិក្ខាកាម​ចំនួន​៤២ នាក់​ទទួល​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​ការសិក្សា​ជំនាញ​កែ​សម្ផស្ស​និង​កាត់ដេរ​នៅ​ម​ជ្ឈ​ម​ណ្ឌុ​ល បណ្ដុះបណ្ដាល​វិជ្ជាជីវ​

0

​បន្ទាយមានជ័យ​:សិក្ខាកាម​ចំនួន ៤២ នាក់ មកពី​២១​ឃុំ នៃ​ខេត្តបន្ទាយមានជ័យ ទទួល​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​ការសិក្សា​ជំនាញ កែ​សម្ផស្ស និង​កាត់ដេរ នៅ​ម​ជ្ឈ​ម​ណ្ឌុ​ល​បណ្ដុះបណ្ដាល​វិជ្ជាជីវ​ខេត្ត បន្ទាយមានជ័យ កាលពី​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ​២០១៤ ពី​កម្មវិធី​ផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល​

សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវ​:​កម្រិត ១​ហៅ​កាត់​ថា STVET​ឧបត្ថម​ដោយ ADB grand No.0178.CAM​ឆ្នាំ​២០១៣-២០១៤ ដើម្បី​យកចំណេះ​ជំនាញ​ទៅ​បំរើ​ការងារ​ក្នុង​មូលដ្ឋាន​លើក​កំពស់​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម​។​IMG_1075
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: ការងារ​បណ្ដុះបណ្ដាល​សំខាន់​៣ ដែល​ខេត្ត​បាន​យកចិត្តទុកដាក់​និង​ចង់​ជុំ​អោយ​យុវជន បាន​ចូលក្នុង​ការបណ្ដុះ បណ្ដាល​បន្ថែម ដើម្បីអោយ​យុវជន​យ៊ើ​ង​ងាយស្រួល​ក្នុង​ការរក​ការងារ​ធ្វើ នោះ​គឺ ជំនាញ​អគ្គីសនី ជាង​គ្រឿងយន្ត​ធន់​តូចធំ និង​ការងារ​សំណង់ ដែល​ជំនាញ​ទាំងនេះ ជា​ជំនាញ​ស្រប​និង​កំនើន​ជីវភាព​ពលរដ្ឋ​បច្ចុប្បន្ន​។​IMG_1074
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត សំណូមពរ​ដល់​ក្រសួងសាមី ផ្ដល់នូវ​អាគារ សាលា​បច្ចេកទេស​នេះ​បន្ថែម ដើម្បីអោយ​សិក្ខាកាម​ក្នុង​ខេត្ត​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត ងាយស្រួល​ក្នុង​ការរក​ការងារ​ធ្វើ ចៀសវៀង​កា​ចំនាកស្រុក​។​IMG_1073
ឯកឧត្ដម ពេ​ច សោភ័ណ រដ្ឋមន្ត្រី ស្ដីទី​នៃ​ក្រួ​ង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​:​មានប្រសាសន៍ថា​: វិ​ញ្ញា​ប័ន​ប​ត្រ​នេះ​គឺជា​ទឹកប្រាក់​មានន័យថា​: ក្រោយពី​បញ្ច​ប់ក​ម្រឹត ១.២.៣​អាចមាន​សព​ល​ភាព​ស្មើរ Bace 2 អាច​យកទៅ​ចូលរៀន​ក្នុង​មហាវិទ្យាល័យ​បាន តាម​កំណែទម្រង់​រាជរដ្ឋាភិបាល មួយវិញទៀត ការសិក្សារ​បញ្ចប់​ជំនាញ​នេះ អាច​ប្រកបការងារ​ទៅតាម​ជំនាញ​ដែល​បាន​សិក្សា បង្កើន​ជីវភាព​គ្រួសារ​ផងដែរ​។​IMG_1078
ឯកឧត្ដម ពេ​ច សោភ័ណ សំណូមពរ​ដល់​សិក្ខាកាម ដែល​បានបញ្ចប់​ការសិក្សារ​នាពេលនេះ យកចំណេះ​ដឹង ជំនាញ​ដែល​ទទួលបាន​ទៅ ទៅ​ប្រកប​អាជីវកម្ម ប្រកបដោយ​ជោគជ័យ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​៕