​ ​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​កំពុង​វាយប្រហារ​ទៅលើ​រដ្ឋ​ជាច្រើន​នៅ​ប្រទេស​ម៉ាឡេស៊ី​

0

​គ្រោះមហន្តរាយ​ទឹកជំនន់​បាន​នឹង​កំពុង​វាយប្រហារ​ទៅលើ​រដ្ឋ​ចំនួន ៦ នៅក្នុង ប្រទេស​ម៉ាឡេស៊ី និង បានធ្វើអោយ​ប្រជាជន​ច្រើនជាង ៥៨.០០០ នាក់​ហើយ ត្រូវបាន​ជម្លៀស​ខ្លួន​ទៅកាន់​តំបន់​ទីទួល​សុវត្ថិភាព នេះ​បើ​យោងទៅតាម​សេចក្តី រាយ​ការ​ណ៏​ក្នុង​តំបន់ ។​4
​បណ្តា​រដ្ឋ​ទាំង ៦ ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ខ្លាំង​នោះ មានដូចជា​៖ រដ្ឋ គេ​ឡាន​តាន រដ្ឋ តេ​រ៉ា​ហ្គា​នូ រដ្ឋ ប៉ា​ហាង រដ្ឋ ប៉េ​រ៉ា​ក់ រដ្ឋ សា​បា និង រដ្ឋ ប៉េ​លី​ស ។​
​ស្របពេល​ជាមួយគ្នានេះ មន្ត្រី​អាជ្ញាធរ​ក្នុង​រដ្ឋ គេ​ឡាន​តាន ដែលជា​តំបន់​ទទួល រង​ផលប៉ះពាល់​ខ្លាំងជាងគេ បានអោយដឹងថា នៅក្នុង​រយៈពេល​ត្រឹម​តែមួយ​រាត្រី តួលេខ​ជនភៀសខ្លួន​បាន​កើនឡើង​ពី ៣.១៦៤ នាក់ រហូត​ច្រើនជាង ២១.៦០០ នាក់ ខណៈដែល​រដ្ឋ តេ​រ៉ា​ហ្គា​នូ ដែល​ស្ថិត​ភាគ​ខាងជើង​ប្រទេស មាន​តួលេខ​ជន ភៀសខ្លួន​កើនឡើង​រហូតដល់​ទៅ​ជាង ២០.០០០ នាក់​ផងដែរ ៕3 2