​ ​រដ្ឋាភិបាល​ក្រុង​ម៊ូ​ស​ស្គូ​ល​រិះគន់​អ៊ុយ​ក្រែ​ន ចំពោះ​ទំនោរ​ចងសម្ព័ន្ធ​ជាមួយ អង្គការ​ណា​តូ​

0

​រដ្ឋមន្ត្រី​ការពារជាតិ​រូ​ស្ស៊ី លោក អាណា​តូ​លី អាន​តូណ​យ បាន​និយាយថា ការ សំរេចចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្រុង​គៀវ ក្នុង​ការប្តូរ​គោលនយោបាយ​មិន​ចូលបក្ស សម្ព័ន្ធ និង ងៀក​ទៅរក​ការ​រឹតបន្តឹង​ចំណងមិត្តភាព​ជាមួយនឹង​សម្ព័ន្ធ​ណា​តូ គឺជា លទ្ធផល​នៃ​ការដាក់​សម្ពាធ​ពី​ប្លុក​អា​ត្ល​ង់​ទិ​ក ដែលមាន​បំណង​ចង់យក​អ៊ុយ​ក្រែ​ន ធ្វើជា​ខ្សែរ​បន្ទាត់​ជួរមុខ​នៃ​ការប្រឈមមុខ​ដាក់គ្នារ​ជាមួយ​រូ​ស្ស៊ី​នាពេលខាងមុខ ។​2
​លោក​អាណា​តូ​លី​បាន​បន្ថែមថា ការសំរេចចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​នាពេល នេះ បាន​នឹង​កំពុងធ្វើការ​សំរេចចិត្ត ដែល​ជំរុញ​អោយ​ស្ថានភាព​នៅក្នុង​តំបន់​កាន់ តែ​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​កាន់តែ​ជ្រៅ ខណៈដែល​ការប្រឈមមុខ​ដាក់គ្នា​នៅក្នុង តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ពុំទាន់​អាច​ស្វែងរក​ដំណោះស្រាយ​បាន​នៅឡើយ នោះ ។​1
​គួរ​បញ្ជាក់ថា វិបត្តិ​នៅក្នុង​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​បាន​បន្តរ​អូស បន្លាយ​រហូតមកដល់​ពេលនេះ បានសម្លាប់​ជិវិត​មនុស្ស​ជាង ១.៣០០ នាក់​ហើយ នេះ​បើ​យោងទៅតាម​របាយ​ការ​ណ៏​របស់​អង្គការសហប្រជាជាតិ កាលពី​ដើមខែ ធ្នូរ ឆ្នាំ ២០១៤ នេះ ៕4