​ សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ក​ម្រឹត​បឋម​វិជ្ជាជីវៈ​នគរបាល និង ប្រកាស​តាំងស៊ប់ សិក្ខាកាម​ចំនួន​១៨៥​រូប ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ឆ្នាំ​២០១៤

0

សៀមរាប ៖ បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​អស់​រយៈ​ពេល​២​ខែ​កន្លងមក សិក្ខាកាម​ក​ម្រឹត​បឋម​វិជ្ជាជីវៈ​នគរបាល​ចំនួន​១៨៥​នាក់ ដែលជា​បេក្ខជន​ជ្រើសរើស​ថ្មី​នោះ ត្រូវ​បានទទួល​ការប្រកាស​តាំងស៊ប់ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ជំនា​ន់ទី​១ ឆ្នាំ​២០១៤ នា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​ទី​៤ ខេត្តសៀមរាប ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង មាន​វត្តមាន​ផងដែរ ឯកឧត្តម នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ។​10
តាម​របាយការណ៍ ដែល​បើក​បង្ហាញ​ដោយ លោក​វរសេនីយ៍ឯក ហុង ណា​រ៉ុង នាយក​សាលា​នគរបាល​-​ជាតិភូមិ​ភាគ​ទី​៤ បាន​ឲ្យ​ដឹងថា ៖ វគ្គ​បណ្តុះបណ្តាល​ក​ម្រឹត​បឋម​វិជ្ជាជីវៈ​នគរបាល សម្រាប់​បេក្ខជន​ជ្រើសរើស​ថ្មី ឲ្យ​ចួ​ល​បំរើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ជំនា​ន់ទី​១ ឆ្នាំ​២០១៤ មាន​រយៈពេល​២​ខែ គឺ​ចាប់ផ្តើម​ដំណើរការ នៅ​ថ្ងៃទី​២៧ ខែតុលា និង​ត្រូវ​បានបញ្ចប់​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ ។5 លោក​បាន​បញ្ជាក់ថា ៖ សិក្ខាកាម​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ មកពី​ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សរុប​ចំនួន​១៨៥​នាក់ ក្នុងនេះ​មាន​សិក្ខាកាម​ជានា​រី​ចំនួន​៣៤​នាក់ ហើយ​នៅក្នុង​នេះដែរ សិក្ខាកាម​ដែលមាន​កំរិតវប្បធម៌​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ២​នាក់ ថ្នាក់​បរិញ្ញាបត្រ ៩២​នាក់ ថ្នាក់​បរិញ្ញាបត្ររង ៣​នាក់ និង​សិក្ខាកាម​ដែលមាន​សញ្ញាបត្រ​ទុតិយភូមិ​ចំនួន​៨៨​នាក់ រីឯ​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល គឺ​ទទួលបាន​និទ្ទេស​ល្អ ១៥១​រូប និទ្ទេស​ល្អ​បង្គួរ ២៥​រូប និង និទ្ទេស​មធ្យម ចំនួន ០៩​រូប ។8 របាយការណ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយពី​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ត្រូវបាន​ទទួល​ការប្រកាស​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​១០០% សម្រាប់​ជំនា​ន់ទី​១ ឆ្នាំ​២០១៤ ក្នុងនេះ​រួមមាន​ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន ៩៤​រូប ថ្នាក់​ព្រិន្ទបាលទោ ៩០​រូប និង​ថ្នាក់​ពលបាលត្រី​ចំនួន ០១​រូប ។4
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេ​បញ្ចា​ការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង ទី​៥ បាន​លើកឡើងថា ៖ វគ្គ​បណ្តុះបណ្តាល​បេក្ខជន​ជ្រើសរើស​ថ្មី ឲ្យ​ចូល​បំរើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ គឺ​ពិតជា​ត្រូវ​ជួប​ការលំបាក​សម្រាប់​គ្រូ​បង្គោល និង​ត្រូវ​ឆ្លងកាត់​សេចក្តី​ព្យាយាម​របស់​សិក្ខាកាម​ផងដែរ ។ ឯកឧត្តម​បាន​បញ្ជាក់ថា​៖ វា​ពិតណាស់ថា មុននេះ ០២ ខែ សិក្ខាកាម​ទាំង​១៨៥​នាក់ គឺ​គ្រាន់តែ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​ឆ្លងកាត់​រយៈពេល​២​ខែ​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ទាំង​១៨៥​នាក់ បាន​ក្លាយជា​មន្ត្រីនគរបាល​ជាតិ ដែលមាន​តួនាទី​ភារកិច្ច ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ ។1
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​គូសបញ្ជាក់ថា ៖ រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ គឺ​មិន​ត្រឹមតែ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​វិស័យ​អប់រំ​សាធារណៈ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​យកចិត្តទុកដាក់​ទៅលើ​ការងារ​អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​កម្លាំង​ស្នូល​នេះ មានលទ្ធភាព​គ្រប់គ្រាន់ ឆ្លើយតប​ទៅនឹង​សភាពការណ៍​វិ​វត្ត​របស់​សង្គមជាតិ ។ ឯកឧត្តម បាន​បន្តថា ៖ ប្រទេស​កម្ពុជា ក៏​មិន​ខុសប្លែក​ពី​បណ្តា​ប្រទេស​នានា​នៅលើ​សកលលោក​នោះទេ បញ្ហា​សន្តិសុខ​នៅតែ​ជា​ចំណុចក្តៅ​ដែល​ត្រូវ​យកចិត្តទុកដាក់ ព្រោះថា បើ​យើង​មាន​សន្តិភាព ស្ថិរភាព​នយោបាយ ក៏ប៉ុន្តែ​យើង​ពុំមាន​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​ទេនោះ វា​នឹង​ជះឥទ្ធិពល​មិនល្អ ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ។ 7ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ៖ លក្ខណសម្បត្តិ​៩​យ៉ាង នៃ​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព គឺជា​កត្តា​ឈានទៅ​លុបបំបាត់​ភាព​អសកម្ម​នានា​នៅ​ថ្នាក់មូលដ្ឋាន និង​ជួយ​ពង្រឹង​បាន សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុង​សង្គមជាតិ​យើង​ទាំងមូល ។
ជាមួយ​ឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល និង​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​ឆ្នាំ​២០១៤​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​មន្ត្រីនគរបាល​ថ្មី​ទាំង​១៨៥​នាក់ នូវ​ថវិកា​សរុប ៩​លាន ២​សែន ៥​ម៉ឺន​រៀល ។ ឧបត្ថម្ភ​គ្រូ​បង្គោល ០៩​នាក់ សរុប ៩​សែន​រៀល ។ 12

ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​សិក្ខាកាម​នារី កញ្ញា សាន្ត មរកត មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដែល​ប្រឡង​បាញ់​គ្រាប់​ពិត​បាន​និទ្ទេស​ពូកែ ( ៥​គ្រាប់ ចូល​ចំណុច​ស៊ី​ប​ទាំង ៥​គ្រាប់ ) ចំនួន ២០​ម៉ឺន​រៀល និង ឧបត្ថម្ភ​កម្មវិធី​បិទ​វគ្គ ១៤​លាន​រៀល ក្នុងនេះ មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ចំនួន ២​លាន​រៀល ។
ជាមួយគ្នានេះដែរ ជា​មោទនភាព​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​កាល​ក្នុងឱកាស​បើក​វគ្គ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ឧបត្ថម្ភ​ដល់​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ ឲ្យ​មាន​ការកសាង​អាគារ​សម្រាប់​សិក្ខាកាម​ស្នាក់នៅ​រៀនសូត្រ ចំនួន​១​ខ្នង ។ ដោយឡែក នៅក្នុង​ឱកាស​បិទ​វគ្គ​នេះ អាស្រ័យ​ដោយ​កិច្ចដំណើរការ​ល្អ​របស់​សាលា និង​មើលឃើញ​អំពី​ទំហំ​នៃ​តម្រូវការ​ចាំបាច់​របស់​សាលា​ផងដែរ ឯកឧត្តម បាន​ជួយឧបត្ថម្ភ ឲ្យ​សាលា​នគរបាល​ជាតិភូមិ​ភាគ​ទី​៤ កសាង​អាគារ​ស្នាក់នៅ​១​ខ្នង បន្ថែមទៀត ៕11
ដោយ លោកខេង ខេមរា​