​ ​មេ​ឈ្មួញ​ឈើ​ស្រែក​ចង់​ផ្អើល​ក្រុង​ពេល​ប៉ូលិសចរាចរ​ណ៏​ចាប់​ឡាន​ដឹកឈើ​ល្មើសច្បាប់​ទាំង​ថ្ងៃមួយ​គ្រឿង​ជូនទៅ​ខាង​មេព្រៃ​ខេត្តសៀមរាប​

0

​សៀមរាបៈ​មេ​ឈ្មួញ​ឈើ​ម្នាក់​បាន​ស្រែក​ឡាំប៉ា ចង់​ផ្អើល​ក្រុង​សៀមរាប​ទាំង​កណ្តាល​ថ្ងៃ ខណៈពេល​ប៉ូលិសចរាចរ​ណ៏​ប្រចាំ​គោលដៅ ស្ទាក់ចាប់​ឡាន​ដឹកឈើ​ល្មើសច្បាប់​របស់ខ្លួន ប្រគល់​ឲ្យ​ទៅខាង​មេព្រៃ​។ ភ្លាមៗ​នោះ​មេ​ឈ្មួញ​ឈើ​បាន​ស្រែក​ឡូឡា​ថា រូបគេ​បាន​បង់ប្រាក់ គ្រប់​សមត្ថកិច្ច​ហើយ ម៉េច​ក៏​នៅតែ​ចាប់​។​IMG_3501
​ ​ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១១ និង​៥០​នាទី​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៤ នៅលើ​ដងផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​ដក​ពោធិ ក្រុង​សៀមរាប​។ ឡាន​ដឹកឈើ​ដែល​ប៉ូលិស​ចាប់​ប្រគល់​ឲ្យ​ខាង​មេព្រៃ ម៉ាក​សាំ​យ៉ុង​ព​ណ៏​ទឹកប្រាក់​ពាក់​ស្លាក​លេខ បាត់ដំបង​២​អា​២២៦៧ បើកបរ​ដោយ​ឈ្មោះ​តេ ឡេ ភេទ​ប្រុស ជា​មេ​ឈ្មួញ​ឈើ រស់នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
​ ​មន្ត្រីប៉ូលិស​ចរាចរ​ណ៏​ក្នុង​ហេតុ​ការ​ណ៏ បាន​ឲ្យ​ដឹងថា ឡាន​ខាងលើនេះ​ត្រូវ​ពួកខ្លួន​ស្ទាក់​ឃាត់​ត្រួតពិនិត្យ​ឯកទេស​ឡាន តែ​ត្រូវ​អ្នកបើកបរ​ព្យាយាម​បើក​រត់គេច ទើប​ខាង​លោក​ដេញតាម​ស្ទាក់ចាប់ ហើយក៏​ឃើញ​ដឹក​បទល្មើស​ព្រៃឈើ ហើយក៏​បាន​ហៅ​ជំនាញ​មេព្រៃ​ឲ្យ​មក​ទទួល​តែម្តង​។IMG_3495
​ ​នៅពេល​មេព្រៃ​យក​ឡាន​មួយគ្រឿង​ផ្សេងទៀត មក​សាង​ឈើ​ចេញពី​ឡាន​ដែល​បាន​ចាប់ គេ​ឃើញ បុ រស មេ​ឈ្មួញ​ឈើ​ឈ្មោះ​តេ ឡេ បានបង្ហាញ​កាយវិការ​ក្តៅ​ក្រ​ហាវ ព្យាយាម​ទូរ​សព្ទ័​ស្វែងរក​អន្តរា​គម​ន៏​។ តែ​ដោយ​ពុំមាន​លទ្ធផល តេ ឡេ បាន​ស្រែក​ឡូឡា​ថា រូបគេ​បាន​បង់ប្រាក់​គ្មាន​សល់​សមត្ថកិច្ច​ណា​ម្នាក់ ចាប់ពី​ចំណុច​លើក​ឈើ​ដាក់​ឡាន​ក្នុងព្រៃ រហូតដល់​ក្រុង ចុះ​ហេតុ​អី​បែ​ជា​ប៉ូលិសចរាចរ​ណ៏​មក​ចាប់​វិញ​ចឹ​ង​។ ដឹក​តាំងពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ច្រើន​ស្រុក​ដូចជា ស្វាយ​លើ​. សូទ្រនិគម​ន៏ .​ប្រាសាទបាកង​.​សមត្ថកិច្ច​រាប់សិប​គោលដៅ​មិន​អី បែ​ជា​មក​ចង្រៃ​ជាមួយ​ប៉ូលិសចរាចរ​ណ៏​ទៅវិញ​។ តាមពិត​ខាង​ប៉ូលិស មិនមែន​រឿង​ស្លាក​លេខ​ទេ គឺ​រឿង​ឈើ​។​នៅ​ខេត្តសៀមរាប មាន​ឡាន​គ្មាន​លក្ខណៈ​គ្រប់គ្រាន់​រាប់រយ​គ្រឿង ប៉ូលិស​មិនទាន់មាន​ចំណាត់ការ​ណាមួយ​ឲ្យ​ប្រាកដ​នៅឡើយ​។ លោក​ប៉ូលិសចរាចរ​ណ៏ គួរ​ក្រឡេកមើល​ឲ្យ​គ្រប់​ជ្រុង​ផង សុំ​កុំ​ឃើញតែ​ឡាន​ដឹកឈើ​​ ​ទោះបីជា​លោក​តេ ឡេ មិន​បញ្ជាក់ថា បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​ណាខ្លះ ហើយ​ឈ្មោះ​អ្វី តែ​គេ​បានដឹងថា​មាន​សមត្ថកិច្ច​ច្រើន​ស្ថាប​ន័​ណាស់​ដែល​ដើរ​ប្រ​ម៉ាញ់ និង​ដាក់​ប៉ុ​ស្តិ៏​ឃុបឃិត ចាំ​ត្រង​ប្រ​យោ​ជ​ន៏​ពីបទ​ល្មើស​ព្រៃឈើ​។IMG_3501
​ ​
​ ​នៅ​រសៀល​ថ្ងៃទី​២៥​ធ្នូ​នេះ បើទោះបី​មានការ​រារែក​អល់ឯក​ខ្លះៗ តែ​នៅ​ទីបញ្ចប់​ខាង​មេព្រៃ​បាន​អូស​ឡាន​ដឹក​បទល្មើស រួមទាំង​ឈើ​ប្រភេទ​លេខ​១(​ត្រ​សេក​) ៥២​ដុំ​ស្មើ​២,៤១៨​ម៉ែត្រគូប យកទៅ​ទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​ចំណាត់​ទៅតាម​និតិ​វិធី​បន្ត​៕ លោក ខេង ខេមរា