ពលរដ្ឋ​ក្រីក្រ ២០០​គ្រួសារ​ទទួល​អំណោយ​គ្រី​ស្ទា​ន​បរិ​សទ្ទ​នៅ​ខេត្តបន្ទាយមានជ័យ​

0


​បន្ទាយមានជ័យ​ពលរដ្ឋ​ក្រីក្រ ២០០ គ្រួសារ​នៅក្នុង​ក្រុង​សិរីសោភ័ណ ទទួល​អំណោយ ជា​អង្ករ មីទឹក​ត្រី​ទឹក ស៊ី​អ៊ីវ ពី​គ្រី​ស្ទ​បរិ​សទ្ទ ក្នុង​ពិធីបុណ្យ​ណូអែល អបអរសាទរ​ព្រះ​រាជកំ​កំណើត​ព្រះ​យេស៊ូ​គ្រី​ស្ទ និង​ដើម្បីអោយ​គ្រី​ស្ទប​រិ​សទ្ទ នៅ​ទូទាំង​ខេត្ត បាន​ជួបជុំគ្នា សហការគ្នា​ក្នុងការ​បំរើ​ព្រះ​ជួយ​

ដល់​សហគមន៍​ដោយ​សេចក្តីស្រលាញ់ របស់​ព្រះ អម្ចាស់​។​ការជួបជុំ​នេះ​កាលពី​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៤​នៅ​វេទិការ​ខេត្ត វត្តមាន ឯកឧត្ដម អ៊ុង អឿន ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ឯកឧត្ដម គោ​ស៊ុំ សារឿ​ត អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត ឯកឧត្ដម អួ​ង វិបុល អនុរដ្ឋលេខាធិការ​ក្រសួង ធម្មការ និង​សាសនា គ្រូ​គង់វាល និង​គ្រី​ស្ទ​បរិ​សទ្ទ​យ៉ាងច្រើន​កុះករ​ចូលរួម​។​image1
លោក ហម ស៊ុយ ប្រធាន​គណកម្មការ​គ្រិ​ស្ទា​ន​សហគមន៍ ប្រចាំខេត្ត​បន្ទាយមានជ័យ អ​ទិ​ដ្ឋា​ន​ដើម្បី​សុំ​ព្រះ​ប្រទាន​ពរ​ដល់ អ្នក​បាន​ចូលរួម​ក្នុង​កម្មវិធី និង​ពរ​ដ្ឋ​ទូទៅ​ក្នុង​ខេត្ត អោយទទួល​ពរ​ពី​ព្រះ​អម្ចាស់​។​លោក សង យិន​ស៊ុប នាយក​ប្រចាំ​ប្រទេស​មេ​តូ​ឌី​ស​កូរ៉េ ថ្លែងថា​: នៅក្នុង​ពិធី​ណូអែល ពួក​ទេវតា និង​ចុះមក​ប្រទាន​ពរ​ដល់​យើង​គ្រប់គ្នា ហើយ​ការ​ប្រសូត្រ​រស់​យេស៊ូ​គ្រិ​ស្ទ គឺជា​ដំណឹង​ពិសេស ការ​ប្រសូត្រ​នេះ​ដើម្បី​លាងបាប និង​សង្គ្រោះ​មនុស្ស​ដែលមាន​បាប និង​នាំ​មនុស្ស​ព្រមទាំង​សង្គម​ទាំងមូល មាន​សន្តិភាព សេចក្តីសុខ ផុតពី​អំពើ​បាប​ផងទាំងពួង​។​image5
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បន្ទាយមានជ័យ មានប្រសាសន៍ថា​: កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​លើ​វិស័យ​សាសនា​ទាំងអស់ រួមទាំង​ពុទ្ធិ​សាសនា គ្រិ​ស្ទ​សាសនា ឥស្លាម​សាសនា និង​សាសនា​ផ្សេងៗ​ទៀត “​ដោយ​គោរព​សេរីភាព​ជំនឿ​សាសនា និង​ជំរុញ​លើក​កំពស់ យ៉ាងសកម្ម​តួនាទី​របស់​គ្រួសារ និង​ផ្សាភ្ជាប់​ទៅនឹង​តម្លៃ​ប្រពៃណី នៃ​សាសនា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្កើន​ការយល់ដឹង​ពី​តម្លៃ​សី​លធ​ម៏​រស់នៅ​ក្នុងសង្គម​។​image3
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត បន្តថា​:​ការ​ប្រា​រព​ឡើងបុណ្យ​ណូអែល និង​ការអបអរសាទរ​ព្រះ​រាជកំ​កំណើត​ព្រះ​យេស៊ូ​គ្រី​ស្ទ​នាពេលនេះ បាន​នាំនូវ​ការចែករំលែក ជា​អំណោយ​ជូន​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​ក្រុង​សិរីសោភ័ណ ២០០​គ្រួសារ សរុប​ជា​ថវិការ​២៥០​ដុល្លា ដែល​ក្នុង​១​គ្រួសារ​ទទួលបាន អង្ក​១០kg. មី ២០​កញ្ជប់ ទឹកត្រី នឹង​ទឹក​ស៊ី​អី​វ​២ ដប​៕image6 image4 image2