ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការងនគរបាលជាតិបានអញ្ជើញចុះទៅបំពាក់ឋានន្តរស័ក្តិ និងប្រកាសបំពេញក្របខណ្ឌស៊ុបដល់បេក្ខជននគរបាលជ្រើសរើសថ្មីចំនួន២១៧(ក្នុងនោះស្រី៣២នាក់) បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតវិជ្ជាជីវបឋមរយៈពេល២ខែនិង ធ្វើ
កម្មសិក្សារួចរាល់ដើម្បីចេញទៅបំពេញការងារបម្រើប្រជាជននៅតាមមួលដ្ឋាន។ ពិធីប្រកាសបំពេញក្របខណ្ឌស៊ុប និងបំពាក់ឋានន្តរៈដល់បេក្ខជននគរបាលវគ្គបណ្ដុះបណ្ដាលវិជ្ជា ជីវបឋមចំនួន២១៧ នាក់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នៅសាលប្រជុំសាលា នគរ បាលភូមិភាគ៥ ខេត្តបាត់ដំបង ។
លោកឧត្តមសេនីយ៍ត្រី ប៉ិះ វ៉ាន់ ប្រធានគ្រប់គ្រងសាលានគរបាលភូមិភាគ៥ខេត្តបានមានប្រសាសន៏ថាបេក្ខជននគរបាលជ្រើសរើសថ្មី២១៧នាក់នេះ ដែលបានទទួលវគ្គបណ្ដុះបណ្ដាលរយៈពេល២ខែ គឺបានធ្វើកម្មសិក្សាលំហាត់ និងរៀនបាញ់ស៊ីបគ្រាប់ពិតបានធ្វើឡើងចំនួន២ លើកនិងវិញ្ញាសារទាំងមេរៀនផ្សេងៗ ផងដែរ។
លោកក៏ បានមានប្រសាសន៏បញ្ជាក់ថាកម្មសិក្សានេះគឺចង់ឲ្យបេក្ខជននគរបាលដែលជ្រើសរើសថ្មីចេញទៅវិញចេះប្រើប្រាស់ទាំងកាំភ្លើង និងយកចំណេះដឹងក្នុងវគ្គបឋមនេះ ដើម្បីបម្រើទាំងការងាររដ្ឋបាលនិង បម្រើ ទាំងការពារសុខសុវត្ថិភាពជួនប្រជាពលរដ្ឋនៅមូលដ្ឋានអោយបានល្អប្រសើរផងដែរ។
តំណាងបេក្ខជននគរបាលដែលទើបប្រកាសបំពេញក្របខណ្ឌស៊ុបជានគរបាលជាតិ បានប្ដេជ្ញាចិត្ត គោរព និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ចតុកោណតំណាក់កាលទី៣ និងគោរពវិន័យសហការសាមគ្គីភាពឲ្យបានល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន និងបម្រើរប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម។
ឯកឧត្តម នាយឧត្តមសេនីយ៍ចាន់ អ៊ានអគ្គស្នងការងនគរបាលជាតិបានមានប្រសាសន៏ផ្ដែរផ្ដាំដល់មន្ត្រីនគរបាលដែលទើបប្រកាស ត្រូវខិតខំបង្កាបង្ក្រាបបទល្មើសនិងបម្រើរប្រជាជនទាំងសេវាសាធារណៈ ពិសេសភូមិ ឃុំមានសុវត្ថិភាព ៕




































