ក្រុមអ៊‌ិស្លាមបង្កើតរដ្ឋសម្លាប់ខ្មាន់ កាំភ្លើងបរទេសជាង១០០នាក់ព្យាយាម រត់ចោលជួរ

0

ខ្មាន់កាំភ្លើងជាង១០០នាក់មកពីបរ ទេសទៅចូលជាមួយក្រុមអ៊‌ិស្លាមបង្កើត រដ្ឋ IS ត្រូវបានក្រុមនេះសម្លាប់ក្នុងពេល ដែលព្យាយាមរត់ចោលជួរវិលត្រឡប់ មកកាន់ប្រទេសរបស់ខ្លួនវិញ ។

សារព័ត៌មាន Financial Times កាលពីថ្ងៃទី២១ធ្នូបានដកស្រង់ប្រភព ព័ត៌មានពីប្រទេសស៊ីរ៉ីឱ្យដឹងថា ខ្មាន់ កាំភ្លើងជាង១០០នាក់បានព្យាយាមរត់ ចាកចេញពីទីតាំងគ្រប់គ្រងដោយក្រុម IS នៅទីក្រុងរ៉ាក់កា ភាគខាងជើងប្រទេស ស៊ីរី ដោយសារតែខ្មាន់កាំភ្លើងទាំងនោះ ខកចិត្ដចំពោះកម្លាំងទាហាន IS ដែល ចេះតែស្រេកហ៊ោកញ្ជៀវបំប៉ោងការពិត ពីការរុលទៅមុខទទួលជ័យជម្នះរបស់ ក្រុមខ្លួន ។download (1)
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅក្នុងស្ថានភាពពិតបានធ្វើឱ្យយុវជន មកពីទ្វីអឺរ៉ុបយល់ឃើញថា ខ្លួនត្រូវបាន ក្រុម IS បោកប្រាស់តាមរយៈពាក្យ ឃោសនានៅលើបណ្ដាញទំនាក់ទំនង សង្គម ។ ខ្មាន់កាំភ្លើងមកពីអឺរ៉ុបបានខិត ខំនៅក្នុងសមរភូមិតែមិនទទួលបានផល ប្រយោជន៍ពីសង្គ្រាមនោះឡើយ ។ គ្មាន ការគ្រប់គ្រង ដឹកនាំ ដណ្ដើមជ័យជម្នះ បង្កើតរដ្ឋដូចអ្វីដែលក្រុម IS បានប្រកាស នាពេលកន្លងមក ។
ជាមួយនឹងការរត់ចោលជួរកាន់តែ កើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃក្រុម IS បានបង្កើតកម្លាំងពិសេសមួយដើម្បីតាម ដានសកម្មភាពរបស់ខ្មាន់កាំភ្លើងដែល ប៉ុនប៉ងរត់ចោលជួរ ។ ជាមួយនឹងការ តាមដានយ៉ាងសកម្មនោះក្រុម IS ចាប់ ខ្លួនបានខ្មាន់កាំភ្លើង៤០០នាក់និងជាង ១០០នាក់ត្រូវបានបាញ់សម្លាប់ ។
សារព័ត៌មានFinancial Times បាន ផ្សព្វផ្សាយទៀតថា បច្ចុប្បន្នមានខ្មាន់កាំ ភ្លើងមកពីតំបន់អឺរ៉ុបមកចូលរួមជាមួយ ក្រុម IS មានជាង១១ពាន់នាក់ ក្នុងនោះ មានមកពីប្រទេសបារាំង អាល្លឺម៉ង និង អង់គ្លេស ។
បច្ចុប្បន្នក្រុមIS ដូចជាបានថមថយ កម្លាំងយ៉ាងខ្លាំងក្រោយពេលដែលកម្លាំង ទាហានអាមេរិក និងសម្ពន្ធមិត្ដបានបើក ការវាយប្រហារឥតឈប់ឈរទៅលើទី តាំងសំខាន់ៗរបស់ក្រុមនេះ ។ ដោយ ឃើញសកម្មភាពមិនអំណោយផលដូច ការចង់បានខ្មាន់កាំភ្លើងមកពីអឺរ៉ុប អាមេ រិកជាច្រើនបានព្យាយាមរត់ចោលជួរវិល ត្រឡប់ទៅកាន់ប្រទេសវិញ ។download
ការវាយប្រហាររបស់សម្ពន្ធមិត្ដ អាមេរិកកន្លងមកបានសម្លាប់មេដឹក នាំIS ៣រូបនៅក្នុងប្រទេសអ៊ីរ៉ាក់ធ្វើឱ្យ ក្រុមនេះបាត់បង់មេដឹកនាំទើបក្រុមIS ធ្លាក់ក្នុងសភាពច្របូកច្របល់មិនមាន គោលដៅច្បាស់លាស់ ។
បើទោះបីយ៉ាងណាក៏ដោយក្រុមIS នៅតែជាការគំរាមកំហែងដល់ប្រទេស ជាច្រើននៅជុំវិញពិភពលោកនិងបន្ដ ជ្រើសរើសកម្លាំងទាហានជាច្រើនទៀត ទៅចូលរួមក្នុងក្រុមរបស់ខ្លួន 9