រុស្ស៊ីដាក់ឱ្យប្រើប្រាស់បរមាណូឆ្លង ទ្វីប៥០ដើមបន្ថែម

0

កម្លាំងបរមាណូយុទ្ធសាស្ដ្ររបស់ រុស្ស៊ីទទួលបានកាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ដោយក្បាលគ្រាប់បរមាណូ៥០ ដើមនៅដើមឆ្នាំ២០១៥ ដើម្បីពង្រឹង សមត្ថភាពកងកាំជ្រួចមីស៊ីលបរមាណូ របស់រុស្ស៊ីទប់ស្កាត់ការវាយប្រហារពី កម្លាំងសត្រូវ ។ប្រធានាធិបតីពូទីន បានបញ្ជាក់ថា

កាតព្វកិច្ចរបស់កម្លាំងសព្វាវុធរុស្ស៊ីក្នុង ការពារផលប្រយោជន៍ជាតិ ដែនអធិ- បតេយ្យជារឿងមួយដ៏សំខាន់ ។ កងពល បរមាណូយុទ្ធសាស្ដ្រដើរតួនាទីយ៉ាង សំខាន់ក្នុងការការពារប្រទេសជាតិ ។download (3)
កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាល គ្រប់បរមាណូនៅលើរថភ្លើងនៅជើង ទម្រចល័ត ឬបាញ់ចេញពីនាវាមុជទឹក។ កម្លាំងបរមាណូរុស្ស៊ីដើរតួនាទីយ៉ាង សំខាន់ក្នុងការធ្វើឱ្យមានតុល្យភាព យោធានៅក្នុងតំបន់គេចផុតពីការ គំរាមកំហែង ។
ប្រធានាធិបតីពូទីន ជាអគ្គមេបញ្ជា ការជាន់ខ្ពស់កម្លាំងប្រដាប់អាវុធរុស្ស៊ី ។ តាមគម្រោងដែលលោកបានលើកឡើង នៅក្នុងឆ្នាំ២០១៥ជាឆ្នាំដែលត្រូវធ្វើឱ្យ កម្លាំងទាហានរុស្ស៊ី ទាំងទាហានជើងទឹក ជើងគោក ជើងអាកាសមានសភាពថ្មី ស្រឡាងទាំងអស់ និងមានសមត្ថភាព ខ្ពស់ជាងមុន ។
រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ី លោកសឺហ្គេយ៍ សយហ្គូ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៤ រុស្ស៊ីបានបំពាក់បន្ថែម យន្ដហោះចម្បាំង១៤០គ្រឿង ឧទ្ធម្ភាគ ចក្រ១៣៥គ្រឿង កាំជ្រួចមីស៊ីលឆ្លងទ្វីប ៣៨ដើម ។download (4)

ចំណែកនៅឆ្នាំ២០១៥ រុស្ស៊ី នឹងបង្កើតការចំណាយទៅលើសកម្ម ភាពការពារជាតិដោយបំពាក់កាំជ្រួច មីស៊ីលទំនើបៗជាច្រើនទៀតដល់កម្លាំង ទាហានរុស្ស៊ី បើទោះបសេដ្ឋកិច្ចរុស្ស៊ី ធ្លាក់ចុះដោយសារតែការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលោកខាងលិចក៏ដោយ 9