មូលនិធិរូបិយវត្ថុអន្ដរជាតិត្រូវគេ ទម្លាក់កំហុសពាក់ព័ន្ធការផ្ទុះឡើងវីរុស អេបូឡា

0

ក្រុមអ្នកស្រាវជ្រាវកាលពីថ្ងៃទី២២ ខែធ្នូ បានថ្កោលទោស និងទម្លាក់កំហុស ទាំងអស់ទៅលើមូលនិធិរូបិយវត្ថុអន្ដរ ជាតិ IMF បានធ្វើឱ្យប្រព័ន្ធសុខាភិបាល នៅទ្វីបអាហ្វ្រិករងផលប៉ះពាល់យ៉ាងខ្លាំង បណ្ដាលឱ្យមានវីរុសអេបូឡារាលដាល ខ្ពស់បែបនេះ ។

សារព័ត៌មាន AFP បានដកស្រង់ សម្ដីក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា គោលនយោបាយរបស់ IMF ធ្វើឱ្យ ប្រព័ន្ធសុខាភិបាលនៅបណ្ដាប្រទេស លោកខាងលិចមិនទទួលបានប្រាក់គ្រប់ គ្រាន់ ខ្វះគ្រូពេទ្យជំនាញ ទាំងនោះហើយ ទើបធ្វើឱ្យសកម្មភាពទប់ស្កាត់ការឆ្លង រាលដាលវីរុសអេបូឡាត្រូវធ្លាក់ចុះដូច គ្នាទើបមានការឆ្លងយ៉ាងឆាប់រហ័ស បែបនេះ ។download (7)
ការជាប់ពាក់ព័ន្ធរវាងIMF នឹងការ ឆ្លងរាលដាលវីរុសអេបូឡាត្រូវបានក្រុម អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ខេមប្រ៊ីដ អ័កហ្វ័ត វាយតម្លៃថា ដោយ គោលនយោបាយរបស់ IMF ធ្វើឱ្យ ប្រព័ន្ធសុខាភិបាលនៅអាហ្វ្រិកខាងលិច ធ្លាក់ក្នុងសភាពអាក្រក់បែបនេះមិន អាចទប់ទល់នឹងហេតុការណ៍អាក្រក់ដូច ជាការឆ្លងរាលដាលវីរុសអេបូឡា បានឡើយ ។download (6)
ចំណែកអ្នកនាំពាក្យ IMF ក៏បាន បញ្ជាក់ថា ការដែលវីរុសអេបូឡាឆ្លង រាលដាលនោះមិនមែនជាលទ្ធផលនយោ បាយរបស់IMF នោះឡើយ ការចោទ ប្រកាន់ខាងលើជារឿងមិនពិត 9