អ្នក​រើស​លុយ​នៅ​ហុងកុង​ត្រូវប្រគល់ សង​ប៉ូលិស​វិញ​បើ​មិន​ដូច្នោះ​ទេ​ត្រូវ ចាប់ខ្លួន​

0

​កាលពី​យប់​ថ្ងៃទី​២៩​ធ្នូ​ប៉ូលិស​ហុង កុង​បាន​ចាប់ខ្លួន​មនុស្ស​ទី​៣​ពាក់ព័ន្ធ​នឹង ចេតនា​ធ្វើឱ្យ​កញ្ចប់​ប្រាក់​មានតម្លៃ​រាប់ លាន​ហុងកុង​ធ្លាក់​ពី​រថយន្ដ​បាចសាច ពេញ​ដងផ្លូវ​នៅ​កណ្ដាល​ទីក្រុង​ហុងកុង​។​​សារព័ត៌មាន​South China Morning post បាន​ផ្សព្វផ្សាយ​ថា មកដល់​ពេល នេះ​នៅមាន​

ទឹកប្រាក់​ប្រមាណ​៩​លាន ដុល្លារ​ហុងកុង ស្មើ​១,១៦​លាន​ដុល្លារ អាមេរិក​បាន​បាត់ស្រមោល​សូន្យឈឹង នៅឡើយ ។ ជនសង្ស័យ​ទី​៣​ដែល​ប៉ូលិស ទើបតែ​បាន​ឃាត់ខ្លួន​យុវជន​អាយុ​២៣​ឆ្នាំ រស់នៅក្នុង​ទីក្រុង​ហុងកុង ។ ប៉ូលិស​ដក ហូត​បាន​កុំព្យូទ័រ​យួរដៃ​២​គ្រឿង សំបុត្រ ធ្វើដំណើរ​តាម​កប៉ាល់​២​សន្លឹក ទូរស័ព្ទដៃ មួយគ្រឿង​ក្រោយ​ពេលដែល​ប៉ូលិស​បាន ឆែកឆេរ​ផ្ទះ​យុវជន​ខាងលើ ។images
​កន្លងមក​ស្ដ្រី​ម្នាក់​និង​បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្រោយ​តាមដាន អត្ដ​សញ្ញាណ​តាមរយៈ​កាមេរ៉ា​សន្ដិសុខ ហើយ​ដកហូត​បាន​ទឹកប្រាក់​១៦៥​ពាន់ ដុល្លារ​ហុងកុង​ដែល​លាក់ទុក​នៅក្រោម គ្រែ ។ ប៉ូលិស​ហុងកុង​បាន​ប្រមាន​ដល់ ពលរដ្ឋ​ដែល​រើសយក​ប្រាក់​នៅតាម​ដង ផ្លូវ​ទាំងអស់​ត្រូវតែ​យកមក​ប្រគល់ឱ្យ ប៉ូលិស​បើ​មិន​ដូច្នោះ​ទេ ត្រូវបាន​ចាប់ ខ្លួន​ហើយ​ជាប់ទោស​ជាមិនខាន ។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី ២៤​ធ្នូ រថយន្ដ​ដឹក​ប្រាក់​ប្រមាណ​២៧០ លាន​ដុល្លារ​ហុងកុង​ដាក់​ក្នុង​៣០​ធុង​ផ្សេង គ្នា​ហើយ​ក្រុមហ៊ុន​សន្ដិសុខ 4GS របស់ អង់គ្លេស​ទទួលខុសត្រូវ​ក្នុងការ​ដឹកជញ្ជូន ប្រាក់​ទាំងនោះ ។ ពេល​រថយន្ដ​ដឹក​ប្រាក់ កំពុងធ្វើដំណើរ​តាម​ដងផ្លូវ​វ៉ាង​ចាយ ស្រាប់តែ​ទ្វារ​នៅ​ចំហៀង​របើក​ធ្វើឱ្យ​កេស លុយ​ចំនួន​៣​មាន​ប្រាក់​សរុប​១៥,២៣ លាន​ដុល្លារ​ហុងកុង ស្មើ​១,៩​លាន​ដុល្លារ អាមេរិក​ធ្លាក់ចុះ​ហើយ​ខ្ទាត​បាចសាច ពាសពេញ​ដងផ្លូវ​តែម្ដង ។ អ្នកធ្វើដំណើរ ដំបូង​ឡើយ​នឹកស្មាន​នោះ​ក្រដាសប្រាក់ ក្លែងក្លាយ ពេល​ត្រួតពិនិត្យ​ទើប​ដឹងថា ប្រាក់​ពិត​ក៏​នាំគ្នា​ឈូឆរ​ប្រសេចប្រសាច​រើសយក​ប្រាក់​ទាំ​ង​នោះ​ក្នុង​រយៈពេល​តែ ១០​នាទី​ប៉ុណ្ណោះ​គ្មាន​សល់​មួយ​សន្លឹក ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នកទេសចរ​មកពី ចិនដីគោក​ក៏បាន​រើស​ប្រាក់​នោះ​ផងដែរ ។
​រូបភាព​រើស​ប្រា​ក់នៅ​ដងផ្លូវ​វ៉ាង​ចាយ ផ្សព្វផ្សាយ​ពាសពេញ​អ៊ី​ន​ធើ​ណេ​ត​ធ្វើឱ្យ មាន​ចចាមអារ៉ាម​លេចឮ​ជាច្រើន​អំពី បញ្ហា​ទាំងនោះ ។ ពលរដ្ឋ​ហុងកុង​ប្រមាណ ៦៣​ភាគរយ​ប្រកាសថា​នឹង​សង​ប្រាក់​ដែល ខ្លួន​រើស​បាន​ទៅឱ្យ​ប៉ូលិស ។ គិត​មក ដល់​ម៉ោង​៥​រសៀល ថ្ងៃទី​២៦ ខែធ្នូ ពល រដ្ឋ​៣៨​នាក់​បាន​យកប្រាក់​ប្រគល់ឱ្យ​ប៉ូលិស សរុប​៦,៣​លាន​ដុល្លារ​ហុងកុង 9