កងកម្លាំង ឥណ្ឌា​បង្កើន ការ​វាយបក ទៅ​ក្រុម​ឧទ្ទាម ក្រោយ​ការសម្លាប់ រង្គាល​នៅ​រដ្ឋ អា​ហ្សេ​ម

0

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ឥណ្ឌា​ម្នាក់ បាន​និយាយថា កងកម្លាំង និង​ប៉ូលីស​ឥណ្ឌា បាន​បង្កើន​ប្រតិបត្តិការ ប្រឆាំង នឹង​ក្រុម​បះបោរ ដែល​បានសម្លាប់​រង្គាល​ប្រជាជន​នៅ​រដ្ឋ អា​ហ្សេ​ម ដែលជា​ទីកន្លែង​ផលិត​ស្លឹក​តែ​ធំ មួយ​របស់​ឥណ្ឌា បណ្តាល​ឲ្យ​ស្លាប់​ប្រជាជន​យ៉ាងហោចណាស់ ៧២​

នាក់ ។​យោងតាម​សារព័ត៌មាន ស៊ី​អិន​អិន ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែធ្នូ ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម ការលើកឡើង​របស់លោក​វរសេនីយ៍ទោ ស៊ូ​នី​ត ញូ​តុ​ន អ្នកនាំពាក្យ​យោធា​ឥណ្ឌា​ប្រចាំ​រដ្ឋ អា​ហ្សេ​ម​ថា ប្រតិបត្តិការ​យោធា​រួម បានធ្វើ​ឡើង​នៅ​គ្រប់​រដ្ឋ​ដែលមាន​បញ្ហា ក្នុងនោះ​មាន​រដ្ឋ កូ​ក្រា​ហា និង​រដ្ឋ ស៊ូ​នី​ព័រ ដែល​ក្រុម​ឧទ្ទាម​ជ្រុលនិយម បូ​ដូ បាន​អនុវត្ត​ការសម្លាប់​ជា​ស៊េរី ទៅលើ​សហគមន៍​កុល សម្ព័ន្ធ​កាល ពី​ដើម​សប្តាហ៍​នេះ​។​
​នៅក្នុង​ប្រតិបត្តិការ​វាយបក​នោះ អាជ្ញាធរ​សហព័ន្ធ បាន​បញ្ជូន​កងកម្លាំង​បន្ថែម ៥.០០០​នាក់​ទៀត ទៅ​រដ្ឋ អា​ហ្សេ​ម​។​download (5)
​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​៤០ នាក់​ស្លាប់ ក្នុងនោះ​មាន​ស្ដ្រី​១០​នាក់ និង ស្ដ្រី​១៣​នាក់​ក្នុង​សកម្មភាព​បាញ់ប្រហារ មួយ​នៅ​រដ្ឋ​អា​សាម ភាគ​ឦសាន​នៃ ប្រទេស​ឥណ្ឌា ។ ប្រភពព័ត៌មាន​ពីរ​ដ្ឋា​ភិ បាល​ឥណ្ឌា​បានឱ្យដឹងថា ក្រុម​ឧទ្ទាម​ជន ជាតិ​បូ​ដូ កាលពី​ថ្ងៃទី​២៣ ខែធ្នូ បាន​វាយ ប្រហារ​ទៅលើ​ភូមិ​៥​នៅ​រដ្ឋ​អាសា​ម បណ្ដាលឱ្យមាន​អ្នកស្លាប់ និង​រងរបួស រាប់សិប​នាក់ ។
​មន្ដ្រីប៉ូលិស​នៅក្នុង​រដ្ឋ​អា​សាម​បាន ឱ្យដឹងថា ចំនួន​អ្នកស្លាប់​នឹង​កើនឡើង ខ្ពស់ជាង​នេះ​នៅពេល​ដែលមាន​អ្នក​រង របួសធ្ងន់​ជាច្រើន ។ ការបាញ់ប្រហារ ខាងលើ​ធ្វើឡើង​ដោយ​ក្រុម​ឧទ្ទាម​ដែល មាន​ឈ្មោះថា ប​ដិ​វត្ដ​ន៍​ប្រជាធិបតេយ្យ ប្រជាជន​តំបន់​បូ​ដូ (NDFB) ។download (6)
​ក្រុម​ឧទ្ទាម​បូ​ដូ បាន​បញ្ជាក់ថា សកម្ម ភាព​វាយប្រហារ​ខាងលើ​ជាការ​តបត ទៅលើ​កម្លាំង​សន្ដិសុខ​រដ្ឋាភិបាល​ឥណ្ឌា ដែល​បាន​វាយប្រហារ​បោសសម្អាត​ពួក គេ​។ កាលពី​ចុង​សបា្ដហ៍​កន្លងមក ប៉ូលិស ឥណ្ឌា​ក៏បាន​បាញ់សម្លាប់​ខ្មាន់កាំភ្លើង​បូ​ដូ ២​នាក់ នៅ​តំបន់​ជី​រ៉ាង រដ្ឋ​អាសា​ម ។​
​តំបន់​ភាគ​ឦសាន​ឥណ្ឌា​ជាទី​តាំង លាក់ខ្លួន​របស់​ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុម ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ប្រទេស​នេះ ។ តំបន់​ភាគ​ឦសាន ជាទី​កន្លែង​ប្រជុំ​ទៅ ដោយ​ជនជាតិភាគតិច​រស់នៅ​គ្រប់​ជាតិ សាសន៍ ហើយ​តែងតែ​មិន​ពេញចិត្ដ គោលនយោបាយ​ដឹកនាំ​របស់​ឥណ្ឌា​មិន បានផ្ដល់​ផលប្រយោជន៍​ជា​អាទិភាព​ដល់ ពួកគេ 9download (4)