ទំនាក់ទំនង រុស្ស៊ី​-​អឺរ៉ុប នៅតែ​ជា​អាទិភាព សម្រាប់​មូ​ស្គូ នា​ឆ្នាំ​២០១៥

0

​តាម​ការប្រកាស់​របស់​ក្រសួងការបរទេស​រុស្ស៊ី​បញ្ចា​ក់ថា ទំនាក់ទំនង​ជាមួយ​អឺរ៉ុប នឹង​តែ​ជា​គោល នយោបាយ អទិភាព​សម្រាប់ នយោបាយ ការបរទេស របស់​រដ្ឋាភិបាល ក្រុង​មូ​ស្គូ​។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ​រាយការណ៍​នៅ​ថ្ងៃអាទិត្យ​នេះ ឱ្យដឹងថា ក្រសួងការបរទេស​រុស្ស៊ី បានចេញ​

ផ្សាយ​សេចក្តី ថ្លែងការណ៍​បិទ​បញ្ចប់​ឆ្នាំ (២០១៤)​ថា “​ទំនាក់ទំនង​ជាមួយ EU ដែលជា​មិត្ត​ភក្ត្រ​ជិត ខាង​និង​ជា​ដៃគូ​ពាណិជ្ជកម្ម ដ៏​ធំជាងគេ​បំផុត​របស់​យើង នៅតែ​ត្រូវ​បានកំណត់ នៅ​វិស័យ​អាទិភាព នៃ​នយោបាយ​ការបរទេស របស់​រុស្ស៊ី នា​ឆ្នាំ​ខាងមុខៗ ទៀត​” ។​download (11)
​ខណៈដែល​បណ្តា​ប​ច្ចិ​ម​ប្រទេស បានដាក់​ទណ្ឌកម្ម ជា​ហូរហែ​ប្រឆាំង រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ចំពោះ​ការចោទប្រកាន់​ទាំង​បំពាន ចំពោះ​ការបង្ក​ឱ្យមាន​វិបត្តិ នៅក្នុង​ប្រទេស អ៊ុយ​ក្រែ​ន យ៉ាងណាក្តី ក៏​សហគមន៍ ត្រូវបាន​រដ្ឋាភិបាល ក្រុង​មូ​ស្គូ​ជឿថា នឹង​នាំមក​នូវ​ទំនាក់ទំនង ជា​ផ្លែផ្កា​ដល់​បណ្តា ប្រទេស​ជា​សមាជិក អឺរ៉ុប​ដែរ ។​download (12)
​ស្តីពី​បញ្ហា​ទំនាក់ទំនង​រុស្ស៊ី​-​អាម៉េរិក​វិញ ក្រសួងការបរទេស​រុស្ស៊ី​ជឿថា ការ​ស្តារឡើងវិញ គឺអាច​ទៅរួច ប្រសិនណាបើ ក្រុង​វ៉ាស៊ីនតោន ត្រៀម​ចិត្ត​ត្រៀម​កាយ រៀបចំ​ឱ្យមាន​កិច្ចពិភាក្សា ដោយ​ស្មើភាព ជាមួយ​ក្រុង​មូ​ស្គូ ជាពិសេស​ការគោរព​ផល ប្រយោជន៍​គ្នា​ទៅវិញទៅមក​។​
​ទោះជា​បែបណា​ក្តី ក្រសួងការបរទេស​រុស្ស៊ី កត់សម្គាល់ថា នៅក្នុង​ឆ្នាំ ២០១៤​នេះ មិនបាន​កាត់ផ្តាច់​គ្នា ទាំងស្រុង​នូវ​កិច្ចសហប្រតិបត្តិការ របស់​ផង​ខ្លួន លើ​បញ្ហា​អន្តរជាតិ​ធំៗ នោះទេ ៕download (10)